ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស កម្ពុជា- តួកគីយេ សម្រេចបាន ប្រមាណ៣៥០លានដុល្លារ នៅឆ្នាំ២០២៤
នៅព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា។
ឯកឧត្តម ប្រធានសភា បានសម្តែងក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅតួកគីយេ។ ឯកឧត្តម បានចាត់ទុក សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាទំនើបបច្ចុប្បន្ន ហើយ បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងកាទូត។
ឯកឧត្តម បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសំគាល់ថាមានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទ នេះ តួកគីយេ ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានសភ...








