ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

និយ័តករមូលបត្រកម្ពុជា និង UNESCAP ​សិក្សាពីឱកាសអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា​

និយ័តករមូលបត្រកម្ពុជា និង UNESCAP ​សិក្សាពីឱកាសអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ​សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) បានរៀបចំសិក្ខាសាលា ស្តីពី «ការអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុ សម្រាប់រយៈពេលវែងនៅកម្ពុជា» នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងបៃតងនៅកម្ពុជា។ ​សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោងវិនិយោគអាកាសធាតុរបស់ UNESCAP ក្រោមភាពជាដៃគូជាមួយ និយ័តករមូលបត្រកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ UNESCAP លើការអភិវឌ្ឍគម្រោងបៃតង និងនិរន្តរភាព, ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងបៃតងនៅកម្ពុជា, និងការប្រមូលព័ត៌មានពីថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុនិរន្តរភាព និងឧត្តមានុវត្តន៍ដែលត្រូវបានប្រើប្រាស់ក្នុងប្រទេសក...
លោក សយ សុភាព បញ្ជាក់ថា គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិនអ្វីៗឥណ្ឌូចិននោះ វាងាប់បាត់ទៅហើយ។

លោក សយ សុភាព បញ្ជាក់ថា គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិនអ្វីៗឥណ្ឌូចិននោះ វាងាប់បាត់ទៅហើយ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សយ សុភាព អ្នកអត្ថាធិប្បាយព័ត៌មានល្បីឈ្មោះនៅកម្ពុជានិងជាអគ្គនា យកកាសែតដើមអម្ពិលបានថ្លែងថា គ្មានទេតំបន់ត្រីកោណឥណ្ឌូចិន សភាឥណ្ឌូចិនអ្វីៗឥណ្ឌូចិននោះវាងាប់បាត់ទៅហើយ។ ការលើកឡើងនេះធ្វើឡើង ក្នុងសេចក្តីថ្លែងអំណរគុណ សូមគោរពអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលបរិច្ចាគលុយ៥០ដុល្លារ ជួយរដ្ឋាភិបាលសម្រាប់មូលនិធិការពារព្រំដែន។ លោកលើកឡើងថា សូមអានរដ្ឋធម្មនុញនៃកម្ពុជា ២៤ តុលា ១៩៩៣។ មានតែការអភិវឌ្ឃន៏តំបន់ត្រីកោណនៃប្រទេសកម្ពុជា និង សហការតែប៉ុណ្ណោះ។ ពាក្យថា«ឥណ្ឌូចិន» ខ្មែរខ្លាចហើយព្រោះប្រវត្តិសាស្ត្រគឺវៀតណាមជាអ្នកបង្កើតចង់ត្រួតខ្មែរ «៣០ មិនា ១៩៣០»និង ឡាវ។ តែផែនការនេះបានបញ្ចប់អនុត្តរភាពហើយនៅថ្ងៃ «២៩ ធ្នូ ១៩៩៨» ក្រោមទស្សនៈវិជ្ជា«នយោបាយ ឈ្នះ ឈ្នះ» របស់បិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន និង បានក្លាយទៅជាបុណ្យជាតិរបស់កម្ពុជាថែមទៀតផងកាលពីឆ្នាំ២០២៣។ អនាគតប្រសិនបើអ្នកនយោបាយប្រឆាំងយល់ព្រមទ...
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នៅសាលប្រជុំវរជ័យ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នៅសាលប្រជុំវរជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារនៃការប្រើប្រាស់ប្រព័ន្ធ Cambodia e-Arrival នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ ៕
លោក គួច ចំរើន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង

លោក គួច ចំរើន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសផ្ដោតលើការបង្ក្រាបបទល្មើសចោរកម្ម បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។ ការណែនាំនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកកណ្ដាលស្ទឹង ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានតួនាទីសំខាន់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងត្រូវការពារឱ្យនូវស្ថេរភាពនយោបាយដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោម...
ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ស្នើដល់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យ និងគាំទ្របន្ថែមដល់វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ស្នើដល់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យ និងគាំទ្របន្ថែមដល់វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
MoINFO APP លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិពិនិត្យ និងជួយគាំទ្របន្ថែមដល់វិស័យថ្មី (Emerging Sectors) ដូចជា៖ វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង ព្រមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម។ ការស្នើរបស់លោកអគ្គបណ្ឌិតសភាចារ្យ បានធ្វើឡើងនៅក្នងឱកាសអនុញ្ញាតឱ្យលោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ របស់ខ្លួននៅកម្ពុជា។ ឆ្លៀតនាឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោក អាសាដ យ៉ាកុប ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ៥ ឆ្នាំ កន្លងមក និងបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន ដល់កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅកម្ពុជា ពិសេសការរួមចំណែកយ៉ាងសកម្មជា...
មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបនៅតាមទីផ្សារ

មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបនៅតាមទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរបស់ខ្លួន ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ ចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងអនុលោមភាពនៃទំនិញ នៅផ្សារសិរីសោភ័ណ្ឌ ស្ថិតក្នុងសង្កាត់ព្រះពន្លា ខេតបន្ទាយមានជ័យ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើសំណាកគំរូទំនិញហូបចុក ចំនួន ៧គំរូ ដែលរួមមាន ត្រសក់ជ្រក់ ខ្ទឹមជ្រក់ គ្រឿងសមុទ្រ ។ល។ ដើម្បីត្រួតពិនិត្យក្រែងមានការដាក់សារធាតុគីមីហាមឃាត់ក្នុងទំនិញទាំងនោះ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដែលជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយនោះឡើយ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានណែនាំដល់អាជីវករឱ្យទិញចូលនូវទំនិញដែលមានស្លាកសញ្ញាត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងដាក់តាំងលក់ទំនិញឱ្យមានអនាម័យល្អ ដើម្បីលក់ជូនអ្នកប្រើប្រាស់ ជៀសវាងការបំពានច្បាប់និងបទប្បញ្ញ...
ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។...
ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ

ក្រសួងមុខងារសាធារណៈ បញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន លើការងារវិភាគមុខងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
MoINFO APP ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានជួបប្រជុំពិគ្រោះពិភាក្សាជាមួយក្រសួង ស្ថាប័ន ចំនួន២២ ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលបានដាក់ជូនមកក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនីមួយៗ ត្រូវបានដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួងសាមីនីមួយៗ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលទទួលបន្ទុកទៅលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ សូមជម្រាបជូនថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាវិធានការគន្លឹះទី២ ដែលគាំទ្រដល់គោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណ...
បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោបើកការដ្ឋាន ​ខេត្តកែប ​និងខេត្តកំពត​ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន

បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោបើកការដ្ឋាន ​ខេត្តកែប ​និងខេត្តកំពត​ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពត និងខេត្តកែប គឺជាខេត្តចំនួន២ ក្នុងចំណោមខេត្តចំនួន៤ ​ព្រែកជីកហ្វូណ​នតេជោ ឆ្លងកាត់។ពិសេសខេត្តទាំង២ ជាខេត្ត​ភ្ជាប់ ទៅកាន់សមុទ្រផ្ទាល់ ។ខណៈនេះ​វិនិយោគិនបរទេស​និងក្នុងស្រុក​ជាច្រើន​បានចាប់ផ្ដើម​សម្លឹង​ឱកាស​វិនិយោគ​នៅខេត្ត​ទាំង២។ ​​​ភ្នាក់ងារអចលនទ្រព្យ​ប្រចាំខេត្តកំពត និងខេត្តកែប បាន​លើកឡើងថា​ បន្ទាប់ពីរាជ​រដ្ឋាភិបាលកម្ពុជា​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ព្រែកជីក ហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ​ក៏មាន​អ្នកវិនិយោគ​ប​រ​ទេ​ស​​មួយ​ក្រុមស្វែង​រក​ការ​វិនិ​យោ​គ​​លើអគារ​កំពុង​ដំណើរការ​នៅក្នុង​ខេត្តកែប និង​វិនិយោគ​លើ​សណ្ឋាគារ ឬបដិសណ្ឋារកិច្ច​​នៅក្នុង​ខេត្ត​នេះ។ ភ្នាក់ងារដដែលបានកត់សម្គាល់ថា សកម្មភាពក្រុមវិនិយោគិន បានកើតឡើងតែប៉ុន្មានសប្ដាហ៍ក្រោយការបើកការដ្ឋាន និងស្រ​បពេលរាជ​រដ្ឋាភិបាល​ចេញ​សេចក្ដី​ជូន​​ដំ​ណឹង​ស្ដីពីការ​បន្ត​ការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​កម្សាន្ត​កម្រិ​ត​ខ្ពស់​​នៅក្នុង​ខេត្ត​កែប ។ ...
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្រើនរម្លឹក អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើសជាដាច់ខាត

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្រើនរម្លឹក អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយគ្រប់បទល្មើសជាដាច់ខាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤-- លោកនាយឧត្តមសេនីយ៍ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានបញ្ជាក់ថា វិធានការយើងបង្រ្កាប ឱ្យមានប្រសិទ្ធបំផុតនោះ គឺអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន មិនត្រូវពាក់ព័ន្ធជាមួយ គ្រប់បទល្មើសជាដាច់ខាត ទើបការបង្រ្កាបនោះ មានតម្លាភាព ប្រសិទ្ធភាព ទប់ស្កាត់បានទាន់ពេលវេលា។ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសលោកនាយកឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ជា មួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការសនិ្តសុខ សណ្ដាប់ធ្នាប់សង្គម ដែលបានធ្វើឡើងនៅសាលាខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ដែលមានការចូលរួមលោកអភិបាលខេត្ត លោកអភិបាលរងខេត្តប្រធានមន្ទី...