ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តុលាការសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ពីបទ «សមគំនិតក្នុងអំពើសុីសំណូក រំលោភអំណាច និងមិនប្រកាសទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវ»

តុលាការសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ពីបទ «សមគំនិតក្នុងអំពើសុីសំណូក រំលោភអំណាច និងមិនប្រកាសទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកផ្កាយ៣ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារនៃក្រសួងមហាផ្ទៃដាក់ពន្ធនាគារ ។ ការសម្រេចឃុំខ្លួនលោកផ្កាយ១ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារខាងលើនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួនពីបទ ពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោក អ៊ី រិន អ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថាជនត្រូវចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ «សមគំនិតក្នុងអំពើស៊ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល»៕...
ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​ ស្ថិតនៅឃុំគោគគង់លិច​ ស្រុកកញ្ចៀច​ ខេត្តព្រៃវែង​ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។

ព្រៃវែង-ត្បូងឃុំ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​ ស្ថិតនៅឃុំគោគគង់លិច​ ស្រុកកញ្ចៀច​ ខេត្តព្រៃវែង​ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ សហគមន៍មានសមាជិក​ ៨៣​ គ្រួសារ​ ដែលប្រកមមុខរបរដាំដុះបន្លែសុវត្ថិភាពសរីរាង្គ​ នៅទីវាល​ និងក្នុងផ្ទះសំណាញ់​ ដោយក្នុង១ថ្ងៃអាចផលិតបន្លែសុវត្ថិភាពបានពី​ ១​ តោនកន្លះ​ ទៅ​ ១០​ តោន​ ទៅតាមរដូវ​ ជាប្រភេទបន្លែស្លឹក​ និងបន្លែផ្លែ (រដូវវស្សាផលិតបានតិចដោយសារភ្លៀង​)។​ ទន្ទឹមនឹងនេះ​ សហគមន៍​ជួបបញ្ហា​ប្រឈម​មួយចំនួន ដូចជា​ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ បញ្ហា​ទីផ្សារមិនមានស្ថិរភាព​ ដោយអ...
សម្តេចធិបតី នាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សម្តេចធិបតី នាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៩ កក្កដា ២០២៤
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ  សាធារណរដ្ឋកូរ៉ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO ) អភិបាលខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤...
សូមពុកម៉ែ បងប្អូន  កុំធ្វើតាមគាត់  និងចូលរួមជាមួយគាត់

សូមពុកម៉ែ បងប្អូន កុំធ្វើតាមគាត់ និងចូលរួមជាមួយគាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សមត្ថកិច្ចបានចាប់ខ្លួនភ្នាក់ងារលក់ដីឡូត៍ម្នាក់ដែលបានចូលរួមញុះញង់អោយធ្វើ បាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល នៅក្នុងគ្រូបតេឡេក្រាមមួយឈ្មោះ បាតុកម្ម ដេីម្បីជាតិ ។ នៅមានមនុស្សជាច្រើនទៀតដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននៅក្នុងគ្រូបតេឡេក្រាមនោះ ។ បន្ទាប់ពីដឹងថាសមត្ថកិច្ចបានចូលដល់ក្នុងគ្រូបតេឡេក្រាមពួកគេ ពួកគេបានបង្កើតគ្រូបថ្មីមួយទៀតមានឈ្មោះថា ក្រុមយុវជនការពារសិទ្ធិនិងយុត្តិធម៌ ដែលគ្រូបថ្មីនេះក៏មានសមត្ថកិច្ចចូលទៅដល់ដែរ ។ ភាគច្រើនមេក្លោងបង្កេីតគ្រូបតេឡេក្រាមដេីម្បីប្រមូលផ្ដុំកម្លាំងផ្ដួលរំលំរាជរដ្ឋាភិបាលនេះនៅក្រៅប្រទេស។ ដូច្នេះអ្នកនៅក្នុងប្រទេសមិនដឹងរឿងចូលតាមគេដឹងតែគុកហេីយ ព្រោះការផ្លាស់ប្ដូររដ្ឋាភិបាលមិនអាចធ្វេីតាមរយៈបាតុកម្មទេ គឺ បោះឆ្នោត ៥ឆ្នាំម្ដង ។...
សមត្ថកិច្ចបានឃាត់ខ្លួន​ មេធាវី​ ខុន បញ្ចសិទ្ធិ​ មានងារជា ឧកញ៉ា​ សម្តែងឬទ្ធិបាញ់ក្នុងក្លឹបបញ្ជូនទៅតុលាការ!

សមត្ថកិច្ចបានឃាត់ខ្លួន​ មេធាវី​ ខុន បញ្ចសិទ្ធិ​ មានងារជា ឧកញ៉ា​ សម្តែងឬទ្ធិបាញ់ក្នុងក្លឹបបញ្ជូនទៅតុលាការ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ អាវុធហត្ថភ្នំពេញឃាត់ខ្លួន​ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី ក្នុងនោះឈ្មោះ ខុន បញ្ចសិទ្ធិ ខ្លួនជាមេធាវីផង និងមានងារជាឧកញ៉ា ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ជាគោរម្យងារឧកញ៉ា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ តាមផេករបស់អាវុធហត្ថភ្នំពេញបានឲ្យដឹងថា​ នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃ...
ក្រុម២២មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍ខិតខំអនុវត្តតាមគោលនយោបាយបក្ស និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ

ក្រុម២២មកពីជំនាន់ផ្សេងគ្នាជួបជុំគ្នាពិសាអាហារសាមគ្គី រំឭកអនុស្សាវរីយ៍ខិតខំអនុវត្តតាមគោលនយោបាយបក្ស និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា ហៅក្រុម២២​ ប្រមាណ៦០នាក់ បានជួបជុំគ្នាពិសាអាហារសាមគ្គីជាមួយគ្នា ដើម្បីជាការរំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្កើនទំនាក់ទំនងគ្នាឱ្យកាន់តែស្អិតល្មួតថែមទៀត ក្នុងគោលដៅបម្រើប្រជាជននិងប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីជួបជុំក្រុម២២មកពីជំនាន់ផ្សេងៗគ្នានេះ ធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន សេង ហុកហេង ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលផ្តួចផ្តើមរៀបចំឡើងដោយលោក ឡេង ចាន់វិរៈ ប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលគ្នាក្រៃលែង។ ពិធីខាងលើនេះឃើញមានវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរាជការមុខតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលខណ្ឌ ស្រុក និងមន្ត្រីមកពីស្ថាប័នផ្សេងគ្នាច្រើនរូបទៀត។ អ្នកចូ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងពីស្ថានភាពសិទ្ធិមនុស្ស

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងពីស្ថានភាពសិទ្ធិមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារតែការលើកឡើងនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទ...
ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា (គ.ល.ក.)  សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV-DTA)

រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មករនិយោជិត នៅរោងចក្រតារាលជាង៦ពាន់នាក់

រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មករនិយោជិត នៅរោងចក្រតារាលជាង៦ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ស្ពឺ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមួយចំនួនទៀតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យការអនុវត្តលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ កម្មការិនីប្រមាណជាង៦ពាន់នាក់ នៅរោងចក្រតារាល ដែលស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។ ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេដែល លោក​​ ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរ...