ក្រសួងព័ត៌មាន និង ក្រុមហ៊ុន Asia MSA សហការគ្នាត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន និងក្រុមហ៊ុន Asia MSA សហការគ្នាក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នាពេលខាងមុខនេះ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ក្នុងការជម្រុញនិងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរតាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងអោយមានសណ្តាប់ធ្នាប់ល្អ ។
នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ដឹកនាំដោយ លោក...








