ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN)នឹងរៀបចំកជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅដើមខែសីហាខាងមុខនេះ

ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN)នឹងរៀបចំកជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅដើមខែសីហាខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកា និងពានរង្វាន់សហគ្រិនអាស៊ាន ក្រោមពាណិជ្ជសញ្ញា វេទិកាសហគ្រិនកំពូល (The Pinnacle Entrepreneur Forum) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីសហគ្រាស ដែលដឹកនាំដោយស្ត្រីរបស់ប្រទេសនៅអាស៊ាន ក៏ដូចជាទាក់ទាញការវិនិយោគជាសាកល។  ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត អេង លីគង់ ជាប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និង បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) រួមទាំង លោកជំទាវឧកញ៉ា ស្រ៊ាត មុំសុភា ប្រធានគណៈកម្មការរៀបចំកម្មវិធី មានសេចក្ដីសោមនស្សជាក្រៃលែង ក្នុងការប្រកាសវេទិកានិងពានរង្វាន់សហគ្រិនអាស៊ានដែលជាវេទិកាកំពូលមួយ ដែលបានសន្យាថា នឹងជំរុញការអភិឌ្ឍសមត្ថភាពនិងជំរុញអាជីវកម្ម ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្ត្រីឱ្យកាន់តែប្រសើរឡើង ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែសីហាខាងមុខនេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្...
ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ ដើម្បីកុំធ្វើឱ្យមានប្រជាពលរដ្ឋការថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ

ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ ដើម្បីកុំធ្វើឱ្យមានប្រជាពលរដ្ឋការថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺការប្រើប្រាស់ពាក្យសំដីជាមួយប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យនៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាពលរដ្ឋ មានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។ ការណែនាំនេះ ក្នុងពីពិធីសំណេះសំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ។ បន្ថែមលើសពីនេះ អភិសន្តិបណ្ឌិត ក៏បានបន្តណែនាំឱ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនីតិវិធីការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោ...
លោក​ ប៉ែន បូណា៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

លោក​ ប៉ែន បូណា៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ បន្តពី សម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ។ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់។ នេះគឺជាហេតុផលដែលប្រជាពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំរាជរដ្ឋាភិបាលរហូតមក។ ដើម្បីសម្រេចគោ...
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលជាមន្ទីរពេទ្យវិនិយោគដោយជនជាតិខ្មែរ និងមានការទទួលស្គាល់បច្ចេកទេសកម្រិតអន្តរជាតិ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន ពិសេសលើកកម្ពស់ការផ្តល់សេវាកម្មសុខាភិបាលជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យ និងថែទាំសុខភាពជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ អាចចូលរួមគ្រប់សកម្មភាពសង្គម ពិសេសអាចបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ជាការយកចិត្តទុកដាក់ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យថ្នា...
អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ

អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះសីហនុ)៖ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក​ ប៉ែន វីរៈឧត្តម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​អគ្គនាយកដ្ឋាន ក.ប.ប. សហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) បានរៀបចំ វគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានសហការ​ជាមួយ​ក្រុមហ៊ុន​កម្មសិទ្ធិបញ្ញា​ (S&O) រៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី «ការ​កំណត់អត្តសញ្ញណផលិតផល» ជូន​ដល់​មន្ត្រីស៊ើបអង្កេតនៃ សាខា ក.ប.ប. ខេត្តព្រះសីហនុប្រមាណ ២០រូប។ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលើកទី ៩ ហើយ ដែលបានបង្កើតជាយន្តការ​មួយ​ក្នុង​ការផ្តល់នូវចំណេះដឹង​បន្ថែម​ជូនដល់មន្ត្រីស៊ើបអង្កេត​ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីកំណត់​បាន​អំពីភាព​ខុសគ្នារវាងផលិតផលពិត និងផលិតផល​ក្លែង...
មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាលចុះបើកវគ្គអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៃវិទ្យាល័យជ័យវរ្ម័នទី៧

មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាលចុះបើកវគ្គអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សនៃវិទ្យាល័យជ័យវរ្ម័នទី៧

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្ដាល សហការជាមួយមន្ទីរពាណិ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះផ្តល់វគ្គអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី លោកគ្រូ អ្នកគ្រូ និងអាជីវករ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ២៨០នាក់ ។ ស្របពេលជាមួយគ្នានេះ ក្រោយបញ្ចប់វគ្គអប់រំមន្ត្រីយើងបានចែកនូវផ្ទាំងរូបភាព (Poster) ស្តីពីការជ្រើសម្ហូបអាហារដែលមានសុវត្ថិភាពជូនដល់អ្នកចូលរួមនិងផ្សព្វផ្សាយបន្ត ថែមទាំងចុះត្រួតពិនិត្យតាមតូបលក់ចំណីអាហារនៅក្នុងសាលាផងដែរ ដោយបានពន្យល់ណែនាំអំពីអនាម័យក្នុងការដាក់តាំងលក់ផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពដល់អាជីវករផងដែរ៕...
លោក ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»

លោក ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមរបស់យើងកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនិងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ពួកយើងជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមយើង និងប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផលប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ ឬការបង្ហាញចំណុចល្អៗពីប្រទេសជាតិដើម្បីទាក់ទាញទេសចរ និងទាក់ទាញការវិនិយោគជាដើម។ ប៉ុន្...
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីអំពីទីផ្សារឌីជីថល

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីអំពីទីផ្សារឌីជីថល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កែប)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និងបណ្ឌិត ប៊ុន ហៀង អនុប្រធានសមាគមមូលនិធិសម្ដេចតេជោ បានអញ្ជើញអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី «ទីផ្សារឌីជីថល» និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកែបកាលពីថ្ងៃទី១។ វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងរៀបចំ ដោយ FASMEC និង Agile Development Group ដោយមានគោលដៅ បណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថលជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមចំនួន ៣៥នាក់៕...
កម្ពុជាបច្ចុប្បន្នសម្បូរការងារធ្វើ ដោយមានអ្នកវិនិយោគថ្មីៗច្រើន លក្ខខណ្ឌការងារកាន់តែល្អប្រសើរ អត្ថប្រយោជន៍ពីរដ្ឋាភិបាលក៏ច្រើន

កម្ពុជាបច្ចុប្បន្នសម្បូរការងារធ្វើ ដោយមានអ្នកវិនិយោគថ្មីៗច្រើន លក្ខខណ្ឌការងារកាន់តែល្អប្រសើរ អត្ថប្រយោជន៍ពីរដ្ឋាភិបាលក៏ច្រើន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អ្នកធ្វើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នមិនខ្វះការងារធ្វើទេ អ្នកវិនិយោគថ្មីៗមានច្រើន ខណៈលក្ខខណ្ឌការងារកាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ ដែលទទួលបានពីររាជរដ្ឋាភិបាលក៏ច្រើនសន្ធឹកសន្ធាប់។ លោក ឃឹម ចាន់ណារិទ្ធ អាយុ៣៤ឆ្នាំ ធ្វើការនៅរោងចក្រទ្រីមែក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន នៅមូលដ្ឋានរោងចក្រ ដែលលោកបំពេញការងារ មិនខ្វះការងារធ្វើនោះទេពេលខ្លះស្ទើតែរកកម្លាំងពលកម្ម មកបំពេញការងារថែមម៉ោងស្ទើរមិនបានផង។ លោកថ្លែងថា៖«បច្ចុប្បន្នការងារអត់មានខ្វះខាត ឬពិបាករកអីទេ លក្ខខណ្ឌការងារក៏ល្អប្រសើរ ហើយចំពោះប្រាក់ខែបងប្អូនយើងក៏គ្រាន់បើដែរ។គាត់ថែមម៉ោងថែមអីចឹងទៅ ដល់ចឹងទៅលុយវាបានច្រើន ហើយការធ្វើការងារទៀតសោតអត់មានការថ្នាំងថ្នាក់ មានសេរីភាពការងារ។» ចំណែកកម្មការិនី សំ គឹមហ៊ង អាយុ៣៧ឆ្នាំ ធ្វើការងារនៅរោងចក្រប៉ាស៊ីហ្វិក ស្រុកគងព...
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន ចូលជួបសម្ដែងការគួរសម

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន ចូលជួបសម្ដែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃអង្គារទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម YAMAGUCHI Natsuo និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានអបអរសាទរចំពោះថ្ងៃខួបកំណើតរបស់ លោក YAMAGUCHI កាលពីថ្ងៃទី១២កក្កដា កន្លងទៅនេះ។ សម្ដេចបានបង្ហាញនូវក្តីសង្ឃឹមថា ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងជួយក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងជប៉ុន។ លោក YAMAGUCHI Natsuo បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចតេជោ បានផ្តល់កិត្តិយសអនុញ្ញាតឱ្...