ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងធនធានទឹក និងឧតុនិយម បានជួនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ពីថ្ងៃ ទី១០ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយម បានជួនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ពីថ្ងៃ ទី១០ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងធនធានទឹក និងឧតុនិយម បានជួនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ពីថ្ងៃ ទី១០ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ៕
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងរដ្ឋមន្ត្រីប្រទេសផ្សេងៗទៀត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងរដ្ឋមន្ត្រីប្រទេសផ្សេងៗទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អង់គ្លេស៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងភាគីកម្ពុជា ជួបពិភាក្សាពីការអប់រំ និងបណ្តុះបណ្តាលជំនាញបៃតងដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលពីសំណាក់លោកជំទាវ Baroness Barran រដ្ឋមន្ត្រីគ្រឹះស្ថានអប់រំ និងមូលនិធិសិស្ស នៃចក្រភពអង់គ្លេស។ សូមបញ្ញាក់ថា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមប្រជុំពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តកម្មវិធីអប់រំបៃតង។ ក្នុងកិច្ចពិភាក្សាលើប្រធានបទដ៏សំខាន់មួយនេះគឺធ្វើឡើងនៅអំឡុងពេលវេទិកាអប់រំពិភពលោកលើកទី១៩ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ កិច្ចពិភាក្សាអំពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្ន...
ពលរដ្ឋ១១គ្រួសារនៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបងរឿងឆបោកលុយជាង៩ ម៉ឺនដុល្លារ

ពលរដ្ឋ១១គ្រួសារនៅស្រុកសំឡូត ប្ដឹងមន្ដ្រីពន្ធនាគារម្នាក់នៅខេត្តបាត់ដំបងរឿងឆបោកលុយជាង៩ ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ប្រជាពលរដ្ឋ១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្ដឹងរួមគ្នា ប្ដឹងមន្ដ្រីពន្ធនាគារខេត្តបាត់ដំបងម្នាក់ឈ្មោះ ស៊ីម សុខុន ដោយចោទប្រកាន់ថា ស្ដ្រីឈ្មោះ ស៊ីម សុខុន បានបោកលុយពួកគាត់សរុបជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ ក្នុងពាក្យប្ដឹងសុំអន្ដរាគមន៍ទៅកាន់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ុន កុសល ដែលតំណាងឲ្យប្រជាពលរដ្ឋ១១គ្រួសារ បានធ្វើការរៀបរាប់ដូចខាងក្រោម៖ «កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ យើងខ្ញុំទាំង១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ដោយមាន លោក ម៉ៅ ណាត លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញ យើងខ្ញុំទាំង១១នាក់ ជួបប្រគល់ថវិកាទៅលោកស្រីពិតប្រាកដមែន ដោយគាត់សន្យា និងជួយរត់ការប្រឡងចូលក្របខណ...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឥណ្តូនេស៊ី:  រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០ ២៣នេះ ក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជំនួបកំពូលជាមួយ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណ រដ្ឋឥណ្ឌូណេស៊ី។ ក្នុងជំនួបនេះផងដែរ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរចំពោះការបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យនិងអស្ចារ្យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះការកោតសរសើរ ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេស...
លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះបាន ទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានជួបសំណេះ សំណាល សម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហការល្អ និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គម៕...
កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអគ្គស្នងការនគរបាលជាតិ ចុះការពារសន្តិសុខ  សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម លេីកទី៣២

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអគ្គស្នងការនគរបាលជាតិ ចុះការពារសន្តិសុខ  សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម លេីកទី៣២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេវិទ្យា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង បានដឹកនាំកងកម្លាំងការពារសន្តិសុខ  សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម លេីកទី៣២ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៣ នៅកីឡដ្ឋាន Smart RSN (ភ្នំពេញក្រោន) ។កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ។ សូមបញ្ជាក់ថា ថ្ងៃនេះវេលាម៉ោង ១៦ និង ០០នាទី ក្រុមកីឡាការិនីបាល់ទាត់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកួតជាមួយ ប្រទេសហ្វីលីពីន និងក្រុមកីឡាការិនីបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយ កីឡាការិនីព្រះរាជាណាចក្រថៃឡង់ដ៏កីឡដ្ឋានSmart RSN (ភ្នំពេញក្រោន) ចាប់ពីវេលាម៉ោង២០:០០នាទី៕  ...
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេ​សឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេ​សឥ​ណ្ឌូ​នេស៊ី ក្នុងក្របខ័ណ្ឌអាស៊ាននេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្ស...
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០ ២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹ...
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរឲ្យសមត្ថកិច្ចចាប់លោក ឧកញ៉ា ហេង សារ៉ា មកផន្ទាទោស ព្រោះ មានសំបុត្របាល់ទាត់ច្រើននៅក្នុងដៃ រួចបង្ហោះអួតមហាជ

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរឲ្យសមត្ថកិច្ចចាប់លោក ឧកញ៉ា ហេង សារ៉ា មកផន្ទាទោស ព្រោះ មានសំបុត្របាល់ទាត់ច្រើននៅក្នុងដៃ រួចបង្ហោះអួតមហាជ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរឲ្យសមត្ថកិច្ចចាប់លោក ឧកញ៉ា ហេង សារ៉ា មកផន្ទាទោស ព្រោះ មានសំបុត្របាល់ទាត់ច្រើននៅក្នុងដៃ ហើយបង្ហោះអួតមហាជន ខណៈប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បានថ្លែងហើយថា «អ្នកមានសំបុត្រ ត្រូវតែទៅមើល បើមិនទៅមើល សំបុត្រត្រូវយកទៅឲ្យអ្នកគេមចង់ទៅមើល តែគ្មានសំបុត្រ » ។ លោក ហេង សារ៉ា បានបង្ហោះសារដូច្នេះថា៖ គេគ្រប់គ្នាគ្មានសំបុត្រ ទៅមើល ! ឯខ្ញុំវិញសេដព្រោះអត់មានអ្នកកំដរ ទៅមើលបាល់ទាត់ ។...
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ាររ៉ាហ្គេមលើកទី១២

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ាររ៉ាហ្គេមលើកទី១២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេ ជោ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕ គេហទំព័រ facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សា...