អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ ស៊ីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនម៉ិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានចូលរួមប្រតិបត្តិការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចុះចែកឆេរទីតាំង កាស៊ីណូ ស៊ីន ហៅតឹក កាស៊ីណូ របស់ក្រុមហ៊ុន ញ តឹក អេនធើធេនម៉ិន ឯ.ក ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែល សង្ស័យថា មានពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ, កម្លាំង មានសមត្ថកិច្ច បានត្រួតពិនិត្យអគារចំនួន ៣ ស្ថិតក្នុងបរិវេណកាស៊ីណូ និងឃាត់ខ្លួនមនុស្សសរុបចំនួន ១៣ នាក់ (ចិន ១២នាក់ និងខ្មែរ ១ នាក់) ព្រមទាំងប្រមូលបានវត្ថុតាង មួយចំនួន ដូចជា ធុងកុំព្យូទ័រចំនួន ៣៤ គ្រឿង, កុំព្យូ...








