ល្បែងខុសច្បាប់និងជល់មាន់ នៅឃុំចុង អំពិល ស្រុកកញ្រ្ចៀច នាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង ចៅហ្វាយស្រុក អាជ្ញាធរមូលដ្ឋានមិនអើពើបង្ក្រាប!
ខេត្តព្រៃវែង ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា {ឈ្មោះ រិទ្ធ និងឈ្មោះ ពន្ធ} បុគ្គលពីរនាក់នេះហើយជាម្ចាស់ទីតាំងបនល្បែងសុីសងជល់មាន់ និងអាប៉ោ ងខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង អាជ្ញាធរមិនហ៊ានបង្រ្កាប។
សេចក្តីរាយការណ៍លើកឡើងថា សព្វថ្ងៃកំពុងដំណើរការបើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរៀល យ៉ាងអនាធិបតេយ្យនៅក្នុងវង់ល្បែ ង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្ក្រាប!ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេ ជោ ហ៊ុនសែន។
ប្រភពដដែលបន្តទៀតថា: ទីតាំងបនល្បែងសុី សងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានខាងលើ រីឯលោក សឿង សុជាតិ អភិបាលស្រុកកញ្ជៀច និងលោកវរ:សេនីយ៍ឯក សៅ ចាន់ថា អធិការនគរបាលស្រកកញ្រ្ចៀច រវាល់ពីការងារហើយមើលទៅ ទើបមិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែង...








