ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តើអត្ថប្រយោជន៍ពិសេសអ្វីខ្លះដែលបានផ្ដល់នៅក្នុង « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច »

តើអត្ថប្រយោជន៍ពិសេសអ្វីខ្លះដែលបានផ្ដល់នៅក្នុង « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច »

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: តើអត្ថប្រយោជន៍ពិសេសអ្វីខ្លះដែលបានផ្ដល់នៅក្នុង « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច »។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នឹងផ្ដល់ «អត្ថប្រយោជន៍ពិសេស» ដល់ « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច » ដូចខាងក្រោម ៖ - ការសម្រួលនីតិវិធី, បែបបទ និង ការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្ត គម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច - ការផ្ដល់ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់ សហគ្រាសដែលអនុវត្តគម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច; - ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើក ទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធ លើប្រាក់ចំណូល; - ការលើកទឹកចិត្តលើកលែងព...
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកែប

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកែប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កែប:ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តកែប។ ក្នុងវគ្គសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពឯកឧត្តម ប៊ុន យោង អភិបា លរង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។ ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មាមានដូចជា សហគ្រិនខ្មែរ​ ,ធនាគារសហគ្រាសធុនតូចនិងមធ្យម​ កម្ពុជា​, មូលនិធិអភិវឌ្ឍជំនាញ​(SDF) និងដៃគូសហការផ្សេងៗទៀត​ ដោយមានSMEចូលរួមចំនួន១៥០នាក់។ គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមាន...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ”

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤  របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ” នារសៀលថ្ងៃអង្គារ ទី៣០ មករា ២០២៤ រួមមាន៖ ១- រាជរដ្ឋាភិបាលគិតគូរទាំងអ្នកចិញ្ចឹម និងតម្លៃសាច់លើទីផ្សារក្នុងនោះ រាជរដ្ឋាភិបាល ខិតខំធានាចំនួន ២ចំណុច គឺធានាកសិផលលក់បានថ្លៃ និងធានាអតិផរណា ។ YouTube | TikTok ២- ត្រូវគិតគូររៀបចំប្រព័ន្ធបង្កកគ្រឿងក្នុងសាច់សត្វ គ្រាដែលកម្ពុជាហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកមួយចំនួនរបស់សត្វ ។ YouTube | TikTok ៣- ការស្វែងរកទីផ្សារជារឿងមួយ តែសំខាន់រក្សាទីផ្សារចាស់ឱ្យបាន ។ YouTube | TikTok ៤- មានក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ជាពិសេសវិស័យកសិកម្ម ។ YouTube | TikTok ៥- អនុសាសន៍ទាំង៩ ជូនដល់ក្រសួងកសិកម្ម រុក្...
អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦

អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(វៀងចន្ទន៍)៖ ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា លទ្ធផល នេះ កើតចេញពី ការខិតខំប្រឹង ប្រែងរបស់ ថ្នាក់ដឹកនាំ ខេត្ត គ្រប់ រូប អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ ថ្នាក់ ពិសេសការ ចូលរួម របស់ ប្រជាពលរដ្ឋទូទាំងខេត្តកែប ដែលនេះជា មោទនភ...
ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន(២០២៤-២០២៨)

ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន(២០២៤-២០២៨)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន» គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន ដែលបន្តគាំទ្រលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍ដាំដើមឈើដែលមានប្រយោ​ជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ នេះជាការលើកឡើងរបស់ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន(២០២៤-២០២៨) នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ដើម្បីបន្តបេសកកម្ម និងចូលរួមអនុវត្ត «ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យទទួលបានជោគជ័យ លោក​​រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ ដល់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានពង្រឹងការអនុវត្តចំណុចអាទិភាពចំនួន៦ រួមមាន៖ ទី១-ត្រ...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសហព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសហព័ន្ធសន្តិភាពសកល (UPF) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆាល អេស យ៉ាង(Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល(UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម។ សម្តេចតេជា ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។ តាមរយៈជំនួបនោះដែរ សម្តេចតេជា ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំ នៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេស...
គ្រូ៧ភាសា លោក វ៉ាត វុធ ធ្វើកំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​

គ្រូ៧ភាសា លោក វ៉ាត វុធ ធ្វើកំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក វ៉ាត វុធ ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ​ នៅថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២៤។ សូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។...
សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៌សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលក្រាបថ្វាយបង្គំគាល់ព្រះព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង

សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៌សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលក្រាបថ្វាយបង្គំគាល់ព្រះព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ព្រះមហាក្សត្រ និងហ្លូងម៉ែ ព្រះអង្គទាំងទ្វេអនុញ្ញាតដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលក្រាបថ្វាយបង្គំគាល់នាព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)  បានដឹកនាំសមាជិក ចំនួន ១០៨រូប។ ការចូលថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៤ នៅព្រះរាជដំណាក់សិរីមង្គលនៃព្រះបរមរាជវាំង។ មុនថ្វាយបង្គំគាល់ លោកឧកញ៉ា តែ តាំងប៉ បានរៀបចំការហាត់សមនេះប្រព្រឹត្តនៅ ការិយាល័យ សមាគមមូលនិធិសម្ដេចតេ...
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវ ជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្មរាជធានី ខេត្ត ក្រុង។ កម្មវិធីនេះធ្វើឡើង នៅទីស្ដីការក្រសួងនៅថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្ស។ ការលើកឡើងដូចនេះក្នុងពេលដែល លោករដ្ឋមន្រ្តី កាន់តំណែងជារដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ លោកមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យ ដែលទាក់ទងនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។...
វេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

វេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ដោយមានកិច្ចសហការ និងគាំទ្រពីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលប្រព្រឹត្តិទៅនៅទីស្តីការក្រសួង។ វេទិកាពិភាក្សាលើមានការអញ្ជើញចូលរួមជាអធិបតីភាព លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រម​ទាំង​អ្នក​សារព័ត៌មាន​ជាង​១០០នាក់ មក​ពី​​៦៦ស្ថាប័ន​។ វេទិកាពិភាក្សាខាងលើនេះរៀបចំធ្វើឡើង គឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរទាក់ទងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយតម្លៃស្ដង់ដានិងគុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងនិងទីប្រជុំជន ក៏ដូចជាការងារសិក្សាស្រាវជ្រាវពិសោធ...