ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ ឯកឧត្តម សន សៃ ស៊ីផាន់ដន នាយ ករដ្ឋមន្ត្រីឡាវ។ យោងតាមការឲ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយ លោក បណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោកនាយករដ្ឋមន្ត្រី សន សៃ ស៊ីផាន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងប្រទេសចិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេស ចិនថ្ងៃអាទិត្យ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០ ២៣។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ។ សូមព្រះអង្គទាំងទ្វេទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
នារីបម្រើការងារ«ខារ៉ាអូខេនាគខៀវ»ខេត្តកែប ចំនួន១៣ នាក់សុំឲ្យម្ចាស់ចេញមុខបើកប្រាក់ខែជូនពួកគាត់ !

នារីបម្រើការងារ«ខារ៉ាអូខេនាគខៀវ»ខេត្តកែប ចំនួន១៣ នាក់សុំឲ្យម្ចាស់ចេញមុខបើកប្រាក់ខែជូនពួកគាត់ !

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកែប: ខារ៉ាអូខេមួយកន្លែងដែលមានស្លាកយីហោឈ្មោះ «នាគខៀវ» មិនបានបើកប្រាក់ខែឲ្យបុគ្គលិកអស់រយៈពេលជាង៤ខែមកហើយទើបបណ្តាលឲ្យពួកគាត់កើតទុក្ខមិនសុខចិត្តបាននាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់ អធិការនគរបាល ក្រុងកែ ប ឱ្យជួយរកដំណោះស្រាយដែលមានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខែត្រកែប។ នារីរូបស្រស់ស្អាតៗ និងបុរសសង្ហា ដោយបានដាក់ពាក្យប្ដឹងទៅកាន់ អធិការនគរបាល ក្រុងកែប រួចហើយក៍បានពឹងពាក់ អ្នកសារព័ត៌មាន ឲ្យជួយផ្សព្វផ្សាយដំណឹងនេះទៅកាន់លោក រស់ សារឹម ម្ចាស់ «ខារ៉ាអូខេនាគខៀវ» ចេញមុខមកដោះស្រាយជូនពួកគាត់ជាបន្ទាន់។ ពួកគាត់ក៍បានសុំឲ្យថ្នាក់នាំ ខែត្រកែប ជួយរកដំណោះស្រាយផងដែរ។ បើតាមអ្នកបម្រើការនៅក្នុង «ខារ៉ាអូខេនាគខៀវ» ម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយរៀបរាប់ថា ពួកគាត់មិនបានបើកប្រាក់ខែចំនួន៤ខែមកហើយ។ ដោយជឿតាមសម្តីភូតភកុហកលួងលោមពីសំណាក់លោកថៅកែ រស់ សារឹម ថាបើកប្រាក់ ខែ ជូនថ្ងៃនេះ ថ្ងៃនោះដោយមិនច្បាស់លាស់អ្វីឡើយ។ ហេតុ...
សម្តេចតេជោ ហ៊ុន សែន “ទុកពេលឲ្យ វិទ្យុVOD “សូមទោសជាសាធារណៈរយៈពេល72ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផងនិងសុំទោស ហ៊ុន ម៉ាណែត ផង

សម្តេចតេជោ ហ៊ុន សែន “ទុកពេលឲ្យ វិទ្យុVOD “សូមទោសជាសាធារណៈរយៈពេល72ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផងនិងសុំទោស ហ៊ុន ម៉ាណែត ផង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVODមិនត្រឹម តែលើហ៊ុន ម៉ាណែតប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិ បាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេ សទួរគី។ ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយ ករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្តឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូ កលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំ ណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។ សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុនព្រឹកថ្ងៃ8កុម្ភ;ម៉ោង6 .56នាទី។ បញ្ញាខ្ញុំឲ្យប្រកាស់10 ម៉ឺនដុល្លារម៉ោង7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូន ឯកឧ...
ស្ត្រី​ជាអាជីវករ​វ័យក្មេងម្នាក់​ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងការចេញសែក​ស្អុយ​ចំនួន៣០ ​ម៉ឺនដុល្លា​អា​មេ​រិ​ក

ស្ត្រី​ជាអាជីវករ​វ័យក្មេងម្នាក់​ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងការចេញសែក​ស្អុយ​ចំនួន៣០ ​ម៉ឺនដុល្លា​អា​មេ​រិ​ក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ស្ត្រី​អាជីវករ​វ័យក្មេងម្នាក់ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានចៅក្រម ស៊ើបសួរ នៃ តុលាការរាជធានីភ្នំពេញបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ។ ការបឃុំខ្លួនបន្ទាប់ពី នាងត្រូវបានចាប់ឃាត់ខ្លួន និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ: មិន​បំពេញ​កា តព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ (​សែក​ស្អុយ​)​ តាមរយៈការចេញ១​សន្លឹក មានតម្លៃ ចំនួន​៣០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២២។ យោងតាមដីការបស់តុលាការ បានឲ្យដឹងថា ស្រ្តីសង្ស័យរូបនេះមានឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​លក់ដូរ ស្នាក់​នៅ​បុរី​ភិ​ភព​ថ្មី ចំការ​ដូង​១ ផ្ទះ​លេខ​៧៩ E០ និង​E១ ផ្លូវ​លេខ​៧ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា ត្រូវបានសមត្តកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ កុម្...
ឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ជាង ២មុឺនដុល្លារអាមេរិក

ឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ជាង ២មុឺនដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្រ្តីពាណិជ្ជករម្នាក់ កាលពីថ្ងៃ សៅរ៍ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ឆបោកប្រាក់ ចំនួនជាង ២មុឺនដុល្លារអាមេរិក តាមរយះខ្ចីប្រាក់ ចងការពីជនរងគ្រោះ ចំនួន ០២នាក់ តែមិនស ងជនរងគ្រោះវិញ ប្រព្រឹត្តកាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២២ នៅរាជធានីភ្នំពេញ ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សុខ សោភា ភេទ ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ មានទីលំនៅ ផ្ទះ​លេខ​១១ E០ ផ្លូវ​លេខ​៣៥៦ ស្ថិត​ក្នុង​សង្កាត់​ទ​ទល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ស្រ្តីត្រូវចោទ ឈ្មោះ សុខ សោភា ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ " ឆបោក " និង " រំលោភលើទំនុកចិត្ត " និងត...
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ២០០ នាក់ស្ម័ក្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន ២០០ នាក់ស្ម័ក្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
តាកែវ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសកម្មជនផ្សេងៗទៀតចំនួន ២០០​ នាក់​​ បានស្ម័ក្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជា ជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅ​​ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើឡើងនៅមន្ទីបក្សស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីទទួលសមាជិកថ្មីនេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត លី សាម៉េត (គ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រមទាំងមន្រ្តីសំខាន់ៗជា ច្រើនរូបទៀតបានចូលរួមក្នុងពិធីសំណេះសំណាលនេះផងដែរ។ ឯកឧត្តមបណ្ឌិត លី សាម៉េត (គ្រូមា) បានមានប្រសាសន៍ថា ការវិលត្រឡប់របស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូម អបអរសាទរ ចំពោះកូនក្មួយទាំងអស់ ដែលមើលឃើញពីស្នាដៃនិងការដឹកនាំរបស់សម្តេចតេជោ ហ៊ុ...
លោក ហេង សួរ៖ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលហើយ នឹងប្រើប្រាស់ជាប្រយោជន៍ ក្នុងកងអង្គភាពរបស់ខ្លួន

លោក ហេង សួរ៖ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលហើយ នឹងប្រើប្រាស់ជាប្រយោជន៍ ក្នុងកងអង្គភាពរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល ជូនដល់នាយទាហាន នាយទា ហា នរង និងពលទាហានចំណុះកងទ័ពជើងគោក នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា សិក្ខាកាមដែលបានមកទទួលការបណ្តុះបណ្តាលនេះ ពិតជាបានទទួលនូវចំណេះដឹងថ្មីបន្ថែម និងចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ លើការងារជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងការបំពេញតួនាទី ក៏ដូចជាចែក រំលែកនូវចំណេះដឹង និងជំនាញទាំងនេះ ជាមួយសហការីនៅតាមមូលដ្ឋានកងទ័ពរបស់ខ្លួន។ តាងនាមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអបអរសាទរ និងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្ររហូតដល់ចប់វគ្គ ហើយទទួលបាននូវជំនាញបច្ចេកទេសវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ដែលជាវគ្គពិសេសមួយរៀបចំឡើងដោយម...
ឃុំខ្លួនបុរសរកស៊ីលក់ដូរគ្រឿងញៀន ម្នាក់ ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀនជាង ២ គីឡូក្រាម

ឃុំខ្លួនបុរសរកស៊ីលក់ដូរគ្រឿងញៀន ម្នាក់ ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀនជាង ២ គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ស្ពឺ៖ បុរសត្រូវចោទម្នាក់ កាលពីថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួន និង បានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអា សន្ន  ដើម្បីរង់ចាំ ការធ្វើសវនាការ តាម នីតិវិធីផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ជាង ២ គីឡូក្រាម ប្រព្រឹត្តនៅភូមិសា ស្ត្រខេត្តកំពង់ស្ពឺ និង នៅចំណុចផ្ទះលេខ០៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរបានឱ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ ស៊ីវ សុភត្ត្រា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ " រក្សាទុកនិង  ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន " តាម​មាត្រា​ ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់ អស់មួយជីវិត ប្រសិន...
ក្រុមហ៊ុន ធំៗចំនួន ៣នៃប្រទេសចិនជួបសំដែងការគួរសម ជាមួយ សម្តេចតេជោ ហ៊ុន សែន និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន ធំៗចំនួន ៣នៃប្រទេសចិនជួបសំដែងការគួរសម ជាមួយ សម្តេចតេជោ ហ៊ុន សែន និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសចិន: នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២ ៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេស ចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited ។ ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេ សកម្ពុជា នារយៈពេលកន្លងមក។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចន...