មេទព័កំពូល៥រូប និងមេលិសរបស់ថៃ ប្រកាសមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
ថៃ៖ ប្រភពយោធាបាននិយាយកាលពីថ្ងៃអង្គារថា មេទ័ពកំពូលទាំង៥រូប និងអគ្គស្នងការនគរបាលជាតិ របស់ថៃ ដែលស្ថិតនៅក្នុងសមាជិកភាពរបស់ព្រឹទ្ធសភា បាននិយាយថា ពួកគេ នឹងមិនបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីនោះទេ ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីយោធាកំពូលទាំង៥រូប នៅក្នុងព្រឹទ្ធសភា គឺរួមមាន ឧត្តមសេនីយ៍ សាននីឆានុក សាំងខាឆាន លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ, អគ្គមេបញ្ជាការកំពូល លោក ឆាលើមពុល ស្រ៊ីសាវ៉ាត់ (Chalermpol Srisawat); នាយឧត្តមសេនីយ៍ ណារ៉ុងផាន ជីកែវថែ (Narongpan Jitkaewthae) ដែលជាមេទ័ពជើងគោក, ឧត្តមនាវីឯក ឆេងឆៃ ឆោមឈឿងប៉ាត មេទ័ពជើងទឹក; និងមេទ័ពអាកាសលោក អាឡុងកន វណ្ណារ័ត្ន (Alongkorn Vannarot) ។
មន្ត្រីយោធាកំពូលទាំង៥រូប និងអគ្គស្នងការនគរបាលជាតិ បានបោះបង់សិទ្ធិបោះឆ្នោតលើបញ្ហានយោបាយ ព្រោះចង់រក្សាអព្យាក្រឹតភាព។ប្រភពបានឲ្យដឹងថា មន្ត្រីយោ...








