ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតិឱ្យលោកស្រី​ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។ លោកស្រី Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក​​ប្រធានាធិបតីតួកគី ជូនសម្ដេច​តេជោ ហើយគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភា​គី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។ លោកស្រី Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច...
សហជីព និងនិយោជកបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត ចំពោះការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣

សហជីព និងនិយោជកបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត ចំពោះការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សហជីពនិងនិយោជក បានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ ដោយភាគីទាំងពីបង្ហាញនូវគោល ជំហរផ្ទៃក្នុងរបស់ខ្លួនទៅ វិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន បន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន ២លើក ភាគីទាំងពីរបានលើកហេតុផល និងបង្ហាញនូវគោល ជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពច...
ឧកញ៉ា​ ហ៊ុន​ ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកជំទាវ  ចំពោះមរណភាព មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឳពុកបង្កើត

ឧកញ៉ា​ ហ៊ុន​ ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកជំទាវ ចំពោះមរណភាព មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឳពុកបង្កើត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  ឧកញ៉ា​ ហ៊ុន​ ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខ គោរព ជូន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល និងលោកជំទាវ ចំពោះមរណភាព មហាវិរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាស នូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឳពុកបង្កើតឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន និងលោកជំទាវ។...
សម្តេចតេជោ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​​ផ្លាស់ប្ដូរអភិបាលក្រុងតាខ្មៅ

សម្តេចតេជោ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​​ផ្លាស់ប្ដូរអភិបាលក្រុងតាខ្មៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្ទេរភារកិច្ចលោក នូ សុវណ្ណរ៉ា ពីអភិបាលក្រុងតាខ្មៅ ឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្តាល ហើយតែងតាំងលោក ឃឹម សំភារ ឱ្យទៅកាន់តំណែងជាអភិបាលក្រុងតាខ្មៅ ជំនួសវិញ៕
លោកពូ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនិងព័ត៌មាននាសម័យសាធារណរដ្ឋខ្មែរ បានទទួលមរណភាព

លោកពូ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនិងព័ត៌មាននាសម័យសាធារណរដ្ឋខ្មែរ បានទទួលមរណភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកពូឆាង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោ សនាការនិងព័ត៌មាននាសម័យសាធារណរដ្ឋខ្មែរ ជាអតីតសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានទទួលមរណភាពនាថ្ងៃ ២១ សីហាឆ្នាំ 2022 កន្លងទៅនេះ។ លោកជំទាវ បានលើកឡើងថា "នាងខ្ញុំផ្ទាល់ ដែលបានលោកពូជាគ្រូបាធ្យាយ ក្នុងការបង្ហាត់បង្ហាញអំពីភាពជាអ្នកដឹកនាំ អំពីការគ្រប់គ្រង ក៏ដូចជាការចរចា អាចប្រើប្រាស់បាន យ៉ាងទូលំទូលាយ ទាំងក្នុងកិច្ចការ នយោ បាយ សង្គម សេដ្ឋកិច្ច "។ លោកជំទាវ បន្ថែមថា ក្មួយពិតជាមានការសោកស្តាយ ជាពន់ពេក ដែលបានទទួលដំណឹងអំពី ភាពរបស់លោកពូ ។ក្មួយសូមចូលរួមរំលែកទុក្ខជាមួយភរិយាលោកពូ មីងស៊ុំ រិន ផង និងសូមឱ្យព្រលឹងវិញ្ញាណខន្ធលោកពូ បានចូលទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។...
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សី ហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំង​ ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទាំងទ្វេទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស៕...
វាសនានយោបាយ ឳនិងកូន”សម សារី -សម រង្ស៊ី ជនបញ្ញើក្អែក ក្បត់រាជបាល្ល័ងតវង្សត្រកូល”

វាសនានយោបាយ ឳនិងកូន”សម សារី -សម រង្ស៊ី ជនបញ្ញើក្អែក ក្បត់រាជបាល្ល័ងតវង្សត្រកូល”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
បរិយាយដោយ:ហៃ ស៊ីណា "វាសនា នយោបាយ ឳនិងកូន"សម សារី -សម រង្ស៊ី ក្បត់រាជបាល្ល័ងតវង្សត្រកូល" ភ្នំពេញ: និយាយពីសាវតាទណ្ឌិត សម រង្សី និង សម សារី " រហូតមកដល់ពេលនេះខ្ញុំអាចគូរបញ្ជាក់ថា ទាំង ឪ និងកូន គ្មានមនសិការជាតិនិយម ចំពោះជាតិ និងប្រជាជនកម្ពុជានោះទេ វាសនានយោបាយ រស់ជាជនបញ្ញើ ក្អែក ដើម្បីនាំបរទេសមកបំផ្លាញជាតិឯង និងរប បរាជានិយម។ អ្នកនយោបាយ២នាក់ឪកូន ពួកគេ ដើមឡើយបានធំធាត់ នឹងមាន វាសនាចូលប្រឡូក ក្នុងឆាកនយោបាយកម្ពុជា ដោយ រស់ក្នុងទ្រនុំនៃរបបរាជានិយម (សម្តេចតា នរោត្តម សីហនុ) ដោយការអនុគ្រោះពីព្រះបិតាជាតិ ទើបបន្សល់ទុក្ខកេរ្តិ៍ឈ្មោះ ត្រកូល សម ហូតដល់សព្វថ្ងៃនេះ រួចបានតពង្សវង្សត្រកូលរហូតមានចំណារថា ជាជ នក្បត់ជាតិ "ក្បត់នឹងរាជបាល្ល័ង"។ ចំណែកទណ្ឌិត ជាកូនវិញ(សម រង្សី) ក្រោយកម្ពុជាចប់ កិច្ចព្រម ព្រៀងក្រុងប៉ារីស ២៣តុលាឆ្នាំ១៩៩១ ស្រាប់ តែមានវាសនា បានជ្រកក្រោម ចលនាហ្វុនស៊ិនប៉ិច ក្រោមព្រះ រាជកិច្ចដឹកនាំ របស...
ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា)

ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែងនៅថ្ងៃទី១៩​ខែសីហានេះថា ក្រសួងការងារបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោ​ជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ដោយប្រេីប្រាស់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ក្រសួងបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោ​ជន៍ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេបូឌា) ដែលនិយោជកបានរត់​ចោល បានចំនួន ៩៣នាក់ លើចំនួនសរុប ៤២០នាក់។ លោក​បានបន្ថែមថា «ទីភ្នាក់ងារជាតិមុខរបរ  និងការងារក៏បានចូលរួមចែកខិតបណ្ណឱកាសការងារថ្មី និងត្រៀមខ្លួនដើម្បីរកការងារថ្មីជូនបងប្អូនផងដែរ ប្រសិនជាបងប្អូនមិនទាន់មានការងារថ្មី»។ កន្លងទៅនេះ​ ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «ឃែនធើរេន អឹភែរឹល ខេមបូឌា» បានដឹកម៉ាស៉ីនភ្លើង និងសម្ភារផ្សេងៗ ចេញពីក្នុងរោងចក្រ ដែលជាហេតុធ្វើឲ្យកម្មករ...
លោកឧ​​កញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

លោកឧ​​កញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ លោកឧកញ៉ាដ៏ល្បីឈ្មោះមួយរូប​ គឺឧកញ៉ា​​ លឹម ប៊ុណ្ណា ត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយ​នេះបើយោងតាម​សេចក្តីសម្រេចរបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ខែសីហានេះ​។​ លោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកស្រី ថុង ធីតា គឺជា​ម្ចាស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប កន្លងទៅក៏​​ធ្លាប់​បានចូលរួមចំណែកដ៏ធំមួយ ក្នុងការងារមនុស្សធម៌ ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដល់​ជនរងគ្រោះ ដែលកំពុងតែលិចលង់ផ្ទះសំបែង និងខ្វះខាតស្បៀងអាហារចំនួន ២០០គ្រួសារ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំកាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ កន្លងទៅនេះ លោកឧកញ៉ា លឹម ប៊ុណ្ណា ដោយយល់ឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការអនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ...
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន​​​មានប្រសាសន៍​បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា” ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង”

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន​​​មានប្រសាសន៍​បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា” ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ថា" ខ្ញុំបាននិយាយជាមួយ ជា សុផារ៉ា ហើយ ទោះបីមាន គួច ចំរើន ១០០នាក់ ក៏កំពង់សោមនៅតែប៉ុណ្ណឹង"។ https://youtu.be/mhtBVyYD94Y