សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្វពិធីបុណ្យខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង
កំពង់ចាម: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹ ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រសារសាច់ញាតិ បានអញ្ជើញប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញញញា ណក្ខន្ធ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីនេះបានធ្វើឡើង នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។
ពិធីបុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីសាសនានេះ ត្រូវបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃ ទី១១ ខែសីហាឆ្នាំ២០២២ នាភូមិគ្រឹៈសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅក្នុងពិធីបួងសួងពលីការបូជាទេវតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រីលាង វួចឆេង បានអញ្ជើញ អុជទៀនធូបទឹកអប់ប្រេងម្ស៉ៅ ថ្វាយដល់គ្រឿងបូជាសក្ការៈដែលបានរៀបចំយ៉ាងល្អវិចិត្រ ។
ពិធីដែលរៀបចំឡើង...








