ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី៤

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ បាន​​អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ គ...
ក្រុមហ៊ុន អាយ អាយ អេស ផ្តល់ឱកាសការងារស្របច្បាប់ធ្វើការនៅប្រទេសជប៉ុន ប្រាក់ខែខ្ពស់

ក្រុមហ៊ុន អាយ អាយ អេស ផ្តល់ឱកាសការងារស្របច្បាប់ធ្វើការនៅប្រទេសជប៉ុន ប្រាក់ខែខ្ពស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមហ៊ុន អាយ អាយ អេស ផ្តល់ឱកាសការងារស្របច្បាប់ធ្វើការនៅប្រទេសជប៉ុន ប្រាក់ខែខ្ពស់ អាចធ្វើការបានរហូតដល់១០ឆ្នាំតម្លៃសមរម្យមានធនាគារផ្តល់ឥណទានងាយស្រួល (មិនចំបាច់បង់លុយសុទ្ធ)។ នាំគ្នាទៅធ្វើការនៅជប៉ុនជាមួយគ្នា លើកស្ទួយជីវភាពគ្រួសារអ្នកជាមួយក្រុមហ៊ុនអាយអាយអេសជួយមើលថែរកំឡុងពេលការងារ។...
មន្ទីរបច្ចកោណ៖ រុស្ស៊ីបានបន្ថែមកម្លាំងយោធារបស់ខ្លួន ដើម្បីធ្វើសង្រ្គាមនៅតំបន់ដូនបាស់ភាគខាងកើតអ៊ុយក្រែន

មន្ទីរបច្ចកោណ៖ រុស្ស៊ីបានបន្ថែមកម្លាំងយោធារបស់ខ្លួន ដើម្បីធ្វើសង្រ្គាមនៅតំបន់ដូនបាស់ភាគខាងកើតអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ អ្នកនំាពាក្យមន្ទីរបច្ចកោណ លោក ចន ឃឺប៊ី បាននិយាយថា រុស្ស៊ីបានបន្ថែមកម្លាំងយោធារបស់ខ្លួន រួមទាំងកាំភ្លើងធំ និងកម្លាំងប្រយុទ្ធថ្មើរជើង ហើយនិងសមត្ថភាពផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីធ្វើសង្រ្គាមនៅតំបន់ដូនបាស់ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសឲ្យដឹងកាលពីថ្ងៃចន្ទថា រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែនមួយនេះ ។ លោក ឃឺប៊ី និយាយថា ពួកយើងបានមើលឃើញរុស្ស៊ី បន្តបញ្ជូនកម្លាំង ដែលនឹងជួយពួកគេប្រយុទ្ធរុលទៅមុខ នៅតំបន់ដូនបាស់ ដែលកម្លាំងបន្ថែមនោះ រួមមានទាំងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រជាដើម ។ គួរឲ្យដឹងថា តំបន់ដូនបាស់ គឺជាដែនដីឧស្សាហកម្មនិយាយភាសារុស្ស៊ី ស្ថិតនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងជាកន្លែងដែលក្រុមផ្តាច់ខ្លួនគាំទ្រដោយទីក្រុងម៉ូស្គូ ធ្វើសង្រ្គាមជាមួយកងកម្លាំងអ៊ុយក្រែន អស់រយៈពេល ៨ឆ្នាំមកហើយ ហើយនិងបានប...
បទអត្ថាធិប្បាយ៖ ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនប្រហែល ៣០ភាគរយរងការបំផ្លិចបំផ្លាញគ្មានសស់ ខណៈរុស្ស៊ីនៅតែបង្កើនការវាយប្រហារយ៉ាងសន្ធាប់របស់ខ្លួន

បទអត្ថាធិប្បាយ៖ ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនប្រហែល ៣០ភាគរយរងការបំផ្លិចបំផ្លាញគ្មានសស់ ខណៈរុស្ស៊ីនៅតែបង្កើនការវាយប្រហារយ៉ាងសន្ធាប់របស់ខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បរទេស៖កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីមួយរូបរបស់អ៊ុយក្រែនបាននិយាយថា ការលុកលុយរបស់រុស្ស៊ីបានបង្កការខូចខាត ឬបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនប្រហែល ៣០ភាគរយ ដែលស្មើទឹកប្រាក់ប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក ហើយការសាងសង់ឡើងវិញ អាចរួចរាល់ក្នុងរយៈពេល២ឆ្នាំ ដោយប្រើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ។ អ៊ុយក្រែនមិនធ្លាប់បានបញ្ជាក់ពីផលប៉ះពាល់ជាក់លាក់ស្ដីពីហេដ្ឋារចនាសម្ព័ន្ធនោះទេ ដូចជាផ្លូវថ្នល់ និងស្ពានជាដើម ទោះបីជាក្រុមមន្ត្រីនិយាយថា ថវិកាសរុបសម្រាប់ការខូចខាត លើអ្វីៗគ្រប់បែបយ៉ាង ចាប់ពីការដឹកជញ្ជូន ដល់លំនៅឋាន និងអគារផ្សេងទៀតនឹងកើនឡើងដល់ ៥០០ពាន់លានដុល្លារអាមេរិក។ លោក Oleksander Kubrakov គឺជារដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រ ថា ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់យើង ទទួលរងការខូចខាតដូចគ្នាទាំងអស់។ លោកបន្តថា ស្ពានជាង ៣០០ កន្លែង នៅ...
សេចក្តីជូនព័ត៌មានស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ(ទាំងដូសទី៣ និងដូសទី៤)

សេចក្តីជូនព័ត៌មានស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ(ទាំងដូសទី៣ និងដូសទី៤)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សេចក្តីជូនព័ត៌មានស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ(ទាំងដូសទី៣ និងដូសទី៤)។
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន​ 14នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 12 នាក់ និងស្លាប់ គ្មាន

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន​ 14នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 12 នាក់ និងស្លាប់ គ្មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន​ 14នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 12 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 14 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,090 នាក់ អ្នកជាសះស្បើយ= 132,801 នាក់ អ្នកស្លាប់= 3,055 នាក់។
បទអត្ថាធិប្បាយ៖ រុស្ស៊ីព្រមានអាមេរិកពីផលវិបាកធ្ងន់ធ្ងរមិននឹកស្មានដល់បើហ៊ានបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន

បទអត្ថាធិប្បាយ៖ រុស្ស៊ីព្រមានអាមេរិកពីផលវិបាកធ្ងន់ធ្ងរមិននឹកស្មានដល់បើហ៊ានបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ប្រទេសរុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថានឹងជួបផលវិបាកធ្ងន់ធ្ងរនឹកស្មានមិនដល់ បើបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន។ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថាកំពុងដុតបញ្ឆេះភ្នក់ភ្លើងសង្រ្គាម ខណៈប្រាប់ពួកគេឲ្យបញ្ឈប់ការដឹកជញ្ជូនអាវុធដោយគ្មានការទទួលខុសត្រូវទៅឲ្យប្រទេសអ៊ុយក្រែន។ សារព័ត៌មាន Washington Post បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានអំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនឲ្យបញ្ឈប់ការដឹកជញ្ជួនគ្រឿងសព្វាវុធដោយគ្មានទំនួលខុសត្រូវ ទៅឲ្យអ៊ុយក្រែន និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរនឹងស្មានមិនដល់ សម្រាប់សន្តិសុខតំបន់ និងអន្តរជាតិ។ អ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសអាមេរិកមិនអាចបញ្ជាក់ការឆ្លើយតបតាមផ្លូវការទូតណាមួយបានទេ ប៉ុន្តែបានបញ្ជាក់ច្បាស់ថា ពួកគេនឹងបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន ។ កំណត់ទូតនេះត្រូវបានបញ្ជូនទៅចំពេលរដ្ឋបាលលោកប្រធានាធិបតី Joe Bidenត្រៀមប្រកាសជំនួយជុំចុង...
ចិនអះអាងថា ទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២

ចិនអះអាងថា ទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយនៅថ្ងៃពុធនេះថា ទំហំពាណិជ្ជកម្មចិនជាមួយរុស្ស៊ីនិងអ៊ុយក្រែនបានហក់ឡើងខ្ពស់នៅត្រីមាសដំបូងក្នុងឆ្នាំ២០២២ពេលដែលរុស្ស៊ី ចាប់ផ្តើមវាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ ។ យោងតាមការអះអាងរបស់អគ្គរដ្ឋបាលគយចិន បានឲ្យដឹងថា ពាណិជ្ជកម្មទាំងមូលជាមួយរុស្ស៊ី ចាប់ពីខែមករា ដល់ខែមីនា មានទំហំទឹកប្រាក់ ២៤៣.០៣ពាន់លានយាន់(ស្មើនឹង ៣៨.១៨ពាន់លានដុល្លារ) ពោលគឺកើនឡើងចំនួន ២៧,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងរយៈពេលតែមួយនេះ ទំហំពាណិជ្ជកម្មចិនជាមួយអ៊ុយក្រែន បានកើនឡើងដល់ ២៩.៦ពាន់លានយាន់(ស្មើនឹង ៤.៦៥ពាន់លានដុល្លារ) ពោលគឺកើនឡើងចំនួន ៨ភាគរាយពីត្រីមាសដំបូងកាលពីឆ្នាំមុន ។ លោក លី គូវិន អ្នកនាំពាក្យទីភ្នាក់ងារគយចិនបាននិយាយថា ពាណិជ្ជកម្មជាមួយប្រទេសទាំង២រក្សាបាននិន្នាការកំណើន ពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបន្តថា ទីភ្នាក់ងារគយចិននឹងបន្តបម្រើសេដ្ឋកិច្ចធម្មតានិងកិ...
កំណើនសេដ្ឋកិច្ចចិននៅតែទន់ខ្សោយនៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២នេះ

កំណើនសេដ្ឋកិច្ចចិននៅតែទន់ខ្សោយនៅត្រីមាសដំបូងក្នុងឆ្នាំ ២០២២នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ចិន៖ ទិន្នន័យរដ្ឋាភិបាល បង្ហាញនៅថ្ងៃចន្ទនេះថា កំណើនសេដ្ឋកិច្ចចិននៅតែទន់ខ្សោយមានចំនួន ៤,៨ភាគរយ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២២នេះ ស្របពេលដែលរលកនៃការរីករាលដាលឆ្លងសកលជំងឺ COVID-19នាំឲ្យមានការបិទទីក្រុងឧស្សាហកម្មធំៗ ។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចចិនបានហក់ឡើងខ្ពស់ជាងកាលពីរយៈពេល ១ត្រីមាសមុន ដែលមានចំនូន ៤ភាគរយប៉ុណ្ណោះ បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីការគ្រប់គ្រងតឹងរឹងជាងមុនលើការប្រើប្រាស់បំណុលដោយឧស្សាហកម្មអចលនទ្រព្យចិន ។ បើប្រៀបធៀបនឹងត្រីមាសមុន ស្របពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងទៀត ចាត់វិធានការសង្រ្គោះសេដ្ឋកិច្ចនោះ កំណើនសេដ្ឋកិច្ចចិន មានការយឺតយ៉ាវ ១,៣ភាគរយ ពី ១,៤ភាគរយ ។ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំទី២ររបស់ពិភពលោកនេះដែរ នឹងធ្វើឲ្យប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន តាមរយៈការកាត់បន្ថយតម្រូវការប្រេង ដែក ទំនិញអ្នកប្រើប្រាស់ ចំណីអាហារ និងការនាំចូលផ្សេងទៀត ។ តម...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 16 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 20 នាក់និងស្លាប់ គ្មាន

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 16 នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 20 នាក់និងស្លាប់ គ្មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 16 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 20 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 16 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,076 នាក់ អ្នកជាសះស្បើយ= 132,789 នាក់ អ្នកស្លាប់= 3,055 នាក់។