ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បាន​​ជួបជាមួយក្រុមទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ (17 Triggers)

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បាន​​ជួបជាមួយក្រុមទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ (17 Triggers)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ​​បានទទួលជួបជាមួយក្រុមទីប្រឹក្សាគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ (17 Triggers) ។ កម្មវិធីនេះក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តាមរយៈប្រព័ន្ធអនឡាញ (Zoom)ដើម្បីពិភាក្សាលើការសិក្សាអំពីការបាត់បង់ស្បៀងអាហារ (Food Waste) និងពិនិត្យលទ្ធភាពបង្កើតធនាគារអាហារ (Food Bank)។ គម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងគម្រោង១៧ទ្រីហ្យឺ នឹងធ្វើការសិក្សាស្រាវជ្រាវរកវិធីសាស្ត្របង្វែរអាហារដែលនៅសេសសល់ ប៉ុន្តែមានសុវត្ថិភាពក្នុងការបរិភោគ ដោយធ្វើការកែច្នៃឱ្យទៅជាអាហារមួយផ្សេងទៀត ដើម្បីផ្តល់ជូនដល់អ្នកដែលត្រូវការជំនួយអាហារ។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី តំណាងមកពីគម្រោង ១៧ ទ្រីហ្យឺ និងតំណាងមកពីទីភ្នាក់ងា...
កិច្ចសម្ភាសន៍របស់ លោក សយ សុភាព និងអតីតនិស្សិតមក​ពីរុស្ស៊ី ជុំវិញ​ អនាគតអ៊ុយក្រែនទៅជាយ៉ាងណា ក្រោយមានប្រតិបត្តិការណ៍យោធាពិសេសរុស្ស៊ី នៅក្នុងប្រទេសនេះ?

កិច្ចសម្ភាសន៍របស់ លោក សយ សុភាព និងអតីតនិស្សិតមក​ពីរុស្ស៊ី ជុំវិញ​ អនាគតអ៊ុយក្រែនទៅជាយ៉ាងណា ក្រោយមានប្រតិបត្តិការណ៍យោធាពិសេសរុស្ស៊ី នៅក្នុងប្រទេសនេះ?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ កិច្ចសម្ភាសន៏៍ រវាងលោក សយ សុភាព និង​អតីតនិស្សិតមក​ពីរុស្ស៊ី តើអនាគតអ៊ុយក្រែន ទៅជាយ៉ាងណា ក្រោយមានប្រតិបត្តិការណ៍យោធាពិសេសរុស្ស៊ី នៅក្នុងប្រទេសនេះ?
ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី357នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 423 នាក់ និងស្លាប់ 01 នាក់

ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី357នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 423 នាក់ និងស្លាប់ 01 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នុំពេញ:ក្រសួងសុខាភិបាលឃើញអ្នកឆ្លងថ្មី357នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 423 នាក់ និងស្លាប់ 01 នាក់ ករណីឆ្លងសហគមន៍ 300 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស57 នាក់ (អូមីក្រុង) គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប=133,065នាក់ អ្នកជាសះស្បើយ= 127,344 នាក់ អ្នកស្លាប់= 3,043 នាក់។
ចាងហ្វាងសារព័ត៌មានដេលីខ្មែរនិងសហការី សូមសម្តែងការអបអរសាទរ ជូន ឯកឧត្តម ខៀវ កាញារីទ្ធ  ក្នុងឱកាសដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពីព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន

ចាងហ្វាងសារព័ត៌មានដេលីខ្មែរនិងសហការី សូមសម្តែងការអបអរសាទរ ជូន ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពីព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ហៃ ស៊ីណា ចាងហ្វាងសារព័ត៌មានដេលីខ្មែរនិងសហការី សូមសម្តែងការអបអរសាទរ ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ជូន ឯកឧត្តម ខៀវ កាញារីទ្ធ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីពិតជាសាកសមដែលឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានលះបង់ពេលវេលាជាច្រើនលើសមរភូមិព័ត៌មានចាប់តាំងពីពិភពលោកមានប៉ូលមហាអំណាចពីរ រហូតកម្ពុជាទទួលបានសន្តិភាព ១០០% ក្នុងនយោបាយ ឈ្នះៗដែលមានសម្តេចតេជោជាមគ្គុទេសក៍ ឯកនយោបាយឈ្នះៗជាពិសេសឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី គឺជាថ្នាក់ដឹកនាំ ជាឪពុក ជាអ៊ំ ជាពូ ជាបង ដែលឯកឧត្តមរដ្ឋមន្ត្រីតែងតែសណ្តោសប្រណី ដល់មន្ត្រីគ្រប់ជាន់ថ្...
រុស្ស៊ីបើកទ្វារស្វាគមន៍ជំនួបស្តីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរខណៈអ៊ុយក្រែនចោទប្រកាន់ទីក្រុង Moscowថាបានបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ

រុស្ស៊ីបើកទ្វារស្វាគមន៍ជំនួបស្តីពីសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរខណៈអ៊ុយក្រែនចោទប្រកាន់ទីក្រុង Moscowថាបានបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបាននិយាយថា លោកបើកចំហចំពោះកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន ប៉ុន្តែថាវាមិនគួរនៅក្នុងទីក្រុង Chernobyl ជាទីតាំងដែលស្នើដោយនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossiនោះទេ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោកEmmanuel Macron កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Putinបានចោទប្រកាន់ ក្រុមជ្រុលនិយមអ៊ុយក្រែន" ថាបានបង្កើតទង្វើអរិភាព"នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhskayaដោយមានការចូលរួមពីក្រុមបំផ្លិចបំផ្លាញដោយចេតនា ។ ការបាញ់ប្រហារនិងការឆាបឆេះនៅរោងចក្រថាមពលនុយក្លេអ៊ែរZaporozhskaya របស់អ៊ុយក្រែនកាលពីថ្ងៃទី៤ខែកុម្ភៈកន្លងទៅបានបង្កឲ្យមានក្ដីបារម្ភទូទាំងពិភព​លោក​និងការចោទប្រកាន់រុស្ស៊ីថាបានបង្កហានិភ័យគ្រោះមហន្តរាយនុយក្លេអ៊ែរ ។ ទីក្រុង Kiev និង Moscow បានចោទដាក់គ្នាទៅវិញទៅមក ចំពោះការបង្កស្ថានភាពនេះឡើង ។ ដោយឡែក...
អាស៊ាន-អាមេរិកមិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាននិងអាមេរិកនៅឡើយដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ស្នើឱ្យប្តូរពេលវេលា

អាស៊ាន-អាមេរិកមិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាននិងអាមេរិកនៅឡើយដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ស្នើឱ្យប្តូរពេលវេលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋបានថ្លែងនៅ​​​​ថ្ងៃទី០៧ខែមីនាឆ្នាំ២០២២នេះ​ខណៈ​សម្តេច បាន​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូង​ឃ្មុំដែល​ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិនជូនចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដោយសម្តេចបញ្ជាក់ថា សម្តេចមិនទាន់មានការឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយទេដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។ ការបញ្ជាក់របស់សម្តេចតេជោបានធ្វើឡើងបន្ទាប់ពីសេតវិមានប្រធានាធិបតីសហ​រដ្ឋអាមេរិកបានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។ សម្តេចតេជោបានថ្លែងថា អាស៊ាន-អាមេរិកមិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាននិងអាមេរិកនៅឡើយដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ស្នើឱ្យប្តូរពេលវេលា ក្នុងនោះប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួល...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី306នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ482 នាក់និងស្លាប់ 01នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី306នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ482 នាក់និងស្លាប់ 01នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី306នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ482 នាក់និងស្លាប់ 01នាក់ ករណីឆ្លងសហគមន៍ 264 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 42 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ អ្នកឆ្លងសរុប=132,708 នាក់ អ្នកជាសះស្បើយ= 126,921 នាក់ អ្នកស្លាប់= 3,042 នាក់។
រដ្ឋមន្រ្តីកសិកម្ម វេង សាខុន បានដឹកនាំប្រតិភូក្រសួងចេញបេសកកម្មបន្ទាន់ទៅកាន់ខេត្តគោលដៅចំនួន០៧ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២

រដ្ឋមន្រ្តីកសិកម្ម វេង សាខុន បានដឹកនាំប្រតិភូក្រសួងចេញបេសកកម្មបន្ទាន់ទៅកាន់ខេត្តគោលដៅចំនួន០៧ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​រដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រតិភូក្រសួងចេញបេសកកម្មបន្ទាន់ទៅកាន់ខេត្តគោលដៅចំនួន០៧ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ បេសកកម្ម​នេះ ដោយចាប់ផ្តើមពីខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ បេសកកម្ម ដ៏មានសារ សំខាន់នេះមានគោលបំណងនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបណ្តាលមកពីបានទទួលរងនូវផលប៉ះពាល់ដោយ សារជំងឺឆ្លងកូវីដ-១៩។ បើតាមគម្រោងបែងចែកគឺអង្ករចំនួន៣០០តោននេះត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៧ ៥០០គ្រួសារ ក្នុងនោះខេត្តស្វាយរៀងចំនួន ១ ០០០គ្រួសារត្បូងឃ្មុំចំនួន ១ ០០០គ្រួ​សារ បាត់ដំបងចំនួន ១ ០០០គ្រួសារ បន្ទាយមានជ័យចំនួន ១ ៥០០គ្រួសារ ឧត្តរមានជ័យចំនួន ១ ០០០គ្រួសារ សៀមរាបចំនួន ១ ០០០គ្រួសារ និងខេត្តកំពង់ចាមចំនួន ១ ០០០គ្រួសារ (៤០គ....
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំចំណាយទឹកប្រាក់ជិត ៥០​លាន​ដុល្លារអាមេរិកជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំចំណាយទឹកប្រាក់ជិត ៥០​លាន​ដុល្លារអាមេរិកជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានិងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សានិងវិទ្យាល័យតេជោសែនត្បូងឃ្មុំផងដែរ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅ​លើ​ដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េលើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។មន្ទីរពេទ្យនេះបានចំណាយទឹកប្រាក់ជិត៥០​លាន​ដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន...
សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង បាន​អញ្ជើញចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ទិវានារី​អន្តរជាតិ​ ៨មិនា

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង បាន​អញ្ជើញចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ទិវានារី​អន្តរជាតិ​ ៨មិនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង:សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបង និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបាន​អញ្ជើញចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ទិវានារី​អន្តរជាតិ​ ៨មិនា នៅសាលាស្រុកបាណន់​ដែល​មាន​សមាសភាព​ចូលរួម​ចំនួន​២២២នាក់​កាលពីរសៀលថ្ងៃទី​០៥-០៣- ២០២២។ សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ជំរាបជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកបាណន់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេស គណបក្សប្រជាជនកម្ពុជាដែលតែងតែគិតគូរនិងជួយប្រជាពលរដ្ឋ ក្នុងគ្រាលំបាកជានិច្ចជាកាលហើយយអ្វីដែលយើងចាំមិនភ្លេចគឺ ក្នុងពេលជំងឺរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋាភិបាលបានស្រោចវ៉ាក់សាំងជូនពលរដ្ឋទាន់ពេលវេលាផងដែរ។ ក្នុងឱកា​ទិវានារី​អន្តរជាតិ​ ៨មិនានេះ សូមបងប្អូនទាំងអស់គ្នារីករាយនិងសមិទ្ធ ផលដែលយើងមានសព្វថ្ងៃនេះ គឺបានមកពីប្រទេសជាតិយើងមានសុខសន្តិភា ពនិងស្ថេរភាពនយោបាយ និងសេដ្ឋកិច្ជជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។...