ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បាន​​អញ្ជើញជា​​អធិបតីភាព សម្ពោធធុងចម្រោះទឹកស្អាត Aqua Tower&AquaSan ក្រោម​​​ការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជា

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បាន​​អញ្ជើញជា​​អធិបតីភាព សម្ពោធធុងចម្រោះទឹកស្អាត Aqua Tower&AquaSan ក្រោម​​​ការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម​​៖ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម បានរៀបចំពិធីតម្លើង និងសម្ពោធធុងចម្រោះទឹកស្អាត Aqua Tower&AquaSan ក្រោម​​​ការឧបត្ថម្ភពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាកម្ពុជា ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា កម្ពុជា។ កម្មវិធីនេះរៀបចំឡើងដោយមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ លោក លោកស្រីជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប.ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស សរុបចំនួនជិត ១០០នាក់។ ធុងចម្រោះទឹកស្អាតនេះផ្តល់ជូនសាលា​បឋមសិក្សា ប៊ុន រ៉ានី ឃុំគរ និងវិទ្យាល័យ ហ៊ុន សែន គរ សម្រាប់ផ្តល់ជូនសិស្សានុសិស្ស ដើម្បីប្រើប្រាស់និងអាចទទួលទានបាន។...
មន្រ្តីជំនាញ ក.ប.ប. ចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងគ្នាក្រោយរកឃើញមិនមានអនុលោមភាព

មន្រ្តីជំនាញ ក.ប.ប. ចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងគ្នាក្រោយរកឃើញមិនមានអនុលោមភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ​បានបន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន ២៣ទីតាំងដែលបានពិនិត្យ​ ក្រោយរកឃើញមិនមានអនុលោមភាព។ ការត្រួតពិនិត្យ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីទប់ស្កាត់នូវអំពេីមិនសុចរិតក្នុងអាជីវកម្មប្រេងឥន្ធន: ការពារផលប្រយោជន៍ប្រជាពលរដ្ឋដែលជាអ្នកប្រេីប្រាសល​។ ម្ចាស់ដេប៉ូទាំង៨​ ខាងលេីត្រូវបានមន្រ្តីជំនាញពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។...
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័នជំនាញធ្វេីការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័នជំនាញធ្វេីការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពត)៖ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័ន​នៅថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ នេះ​ មានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត​ ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយ​ចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។ បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរ​មាន​ ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេស​ចរណ៍អាស៊ាននៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានដឹកនាំដោយលោក​​ លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។ នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។ អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិ​ពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះ...
លោក​ ប៉ាន សូរស័ក្ដិ ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិង កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

លោក​ ប៉ាន សូរស័ក្ដិ ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិង កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ខេត្តព្រះសីហនុ)៖ លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ នៅរ​សៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី។ លោក​​រដ្ឋមន្រ្តីបានសម្តែងគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ អគ្គលេខាធិការអាស៊ាន និងសហ​ការី ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការគាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ពីក្រុមការងារលេខាធិការដ្ឋានដល់កិច្ចប្រជុំចង្អៀត ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កាលពីថ្ងៃទី១១ ខែមករា កន្លងទៅ ដែលបានបញ្ចប់ទៅយ៉ាងរលូន ប្រកបដោយភាពជោគជ័យនិងផ្លែផ្កា។ ជាមួយគ្នានេះ រដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្...
ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីរកឃើញ និងដកហូតបាន

ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីរកឃើញ និងដកហូតបាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ កាលពី​​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០​២២​បានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាទីផ្សារក្នុងគោលបំណងស្វែងរកនូវទំនិញមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នូវអំពើមិនសុចរិតណាមួយនៅក្នុងទីផ្សារ។ យោងទៅតាមលទ្ធនៃការត្រួតពិនិត្យ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០.២គីឡូក្រាម និងបានអញ្ជើញម្ចាស់ទំនិញទាំងនោះមកបំភ្លឺនៅអគ្គនាយកដ្ឋានផងដែរ។...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 30នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ 17 នាក់ និងស្លាប់ «គ្មាន» ករណីឆ្លងសហគមន៍ 23 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 07 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,877 នាក់ អ្នកជាសះស្បើយ= 117,146 នាក់ និង​អ្នកស្លាប់= 3,015 នាក់។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំបេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើក​ទី៤០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ផងដែរ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺមានភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូច ល្មម។...
ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំស្មើ​​និង 103.96%

ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំស្មើ​​និង 103.96%

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការចាក់វ៉ាក់សាំងនៅកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែមករាឆ្នាំ២០២២អាយុ ១៨ឆ្នាំ ឡើងទៅស្មើ​និង​.82% អាយុ១២-១៧ឆ្នាំស្មើ 99.33% និង​អាយុ ០៦-១១ឆ្នាំ ស្មើ​​ 105.67% ហើយ​​អាយុ ០៥ឆ្នាំ ស្មើ​​និង 103.96%។
អគ្គនាយនៃអគ្គនាយកកដ្ឋាន «ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង

អគ្គនាយនៃអគ្គនាយកកដ្ឋាន «ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ​​ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង (វគ្គទីមួយ) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពី លោក​អគ្គនាយករង លោក លោកស្រី​ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមធ្វើបទបង្ហាញអំពីបទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌនីតិវិធីត្រួតពិនិត្យនិងការស៊ើបអង្កេត ដោយ លោក​​ ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ និងលោក ម៉េង សុងឃាង ប្រធ...