ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រោយរំដោះបានក្រុងបាត់ដំបង ខែមេសា ឆ្នាំ១៩៧៥! នួន ជា ឱ្យគេយកឪពុកមាឈ្មោះស៊ីវ ហេង យកទៅសម្លាប់ចោល

ក្រោយរំដោះបានក្រុងបាត់ដំបង ខែមេសា ឆ្នាំ១៩៧៥! នួន ជា ឱ្យគេយកឪពុកមាឈ្មោះស៊ីវ ហេង យកទៅសម្លាប់ចោល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន (SBM Nwews)៖ នៅពេលកងទ័ពខ្មែរក្រហមយកពួកទាហានលន់ នល់ទាំងអស់នៅក្នុងទីក្រុងបាត់ដំបង ទៅសម្លាប់ចោលនោះ មានតែវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង ប៉ុណ្ណោះ ដែលពួកខ្មែរក្រហមមិនហ៊ានធ្វើអ្វីគាត់សូម្បីបន្តិច។ តើវរសេនីយ៍ទោម្នាក់ឈ្មោះស៊ីវ ហេង នេះជានរណា បានជាពួកខ្មែរក្រហមមិនហ៊ានយកទៅសម្លាប់ចោលដូចពួកទាហានលន់ នល់ ផ្សេងៗទៀត?។ មុនពេលកងទ័ពខ្មែរក្រហមចូលមកដល់ ស៊ីវ ហេង បានបបួលកូនចៅគាត់នាំគ្នាចាកចេញទៅប្រទេសថៃដែរ តែកូនមិនជឿតាមគាត់។ ស៊ីវ ហេង ជាមេដឹកនាំចលនាខ្មែរឥស្សរៈ និងបានចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិននិង តាំងពីឆ្នាំទសវត្សរ៍ឆ្នាំ១៩៤០ មកម៉្លេះ ។ ដោយមានការជួយជ្រោមជ្រែងពីពួកកុម្មុយនិស្តវៀតមិញ ផងនោះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មេដឹកនាំចលនាខ្មែរឥស្សរៈកុម្មុយនិស្ត បានបង្កើតបក្សរបស់ខ្លួនមួយឈ្មោះបក្សប្រជាជនបដិវត្តន៏ខ្មែរ ដោយមានសឺង ង៉ុកមិញ ដែលគេស្គាល់ថា អាចារ្យមៀន ជាលេខាគណៈកម្មាធិការមជ្ឈិមប...
លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!

លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅឥណ្ឌូណេស៊ីឯកភាពគ្នាជារួម បញ្ឈប់អំពើហិង្សាក្នុងវិបត្តិនៅមីយ៉ាន់ម៉ា!
លោករដ្ឋមន្រ្តី  ខៀវ កាញារីទ្ធនិងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័នគល់ទទឹង

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធនិងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័នគល់ទទឹង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ោ ពុទ្ធារិទ្ធ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១។ សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទានរបស់ លោក ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលប្រគេនជូនដល់វត្តនិគ្រោធវ័ន គល់ទទឹង នាឱកាសនៃពិធីបុណ្យ វិសាខបូជា ក្នុងឆ្នាំនេះ រួមមានអង្ករ ១០បេ ,ទឹកសុទ្ធ ២០កេស, ដំណាប់ល្មើរ ៦កេស, មីយើង ៥កេសធំ កាពិផាវស្ងួត ១០កំប៉ុង, ផ្លែទំពាំងបាយជូរមួយកេស។ ចំពោះបច្ច័យ សរុប ១៥លានរៀល ក្នុងនោះ វេរប្រគេនចំនួន ៥ លានរៀល សម្រាប់គាំទ្រការផ្សព្វ ផ្សាយព្រះធម៌ នៃស្ថានីយ៍វិទ្យុ គល់ទទឹង, ៥លានរៀល សម្រាប់ចង្ហាន់ព្រះសង្ឃ, និង ៥លានរៀ លទៀតសម្រាប់មន្ទីរ សម្រាកព្យាបាលព្រះសង្ឃវត្តគល់ទទឹង ជូនអាចារ្យគណៈកម្ម...
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចចាត់វិធានការក្តៅលើបុគ្គលល្មើសនឹងវិធានការរដ្ឋបាល

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចចាត់វិធានការក្តៅលើបុគ្គលល្មើសនឹងវិធានការរដ្ឋបាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋា ភិបាលស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្ត តំណា ង លោកអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តករណី ផាកពិន័យអន្តការណ៍ចំពោះបុគ្គលមិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៤ខែមេសានេះ។ ការហាមឃាតការធ្វើដំណើររវាងខេត្ត និង ខេត្តនៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ចំពោះបុរសម្នាក់ឈ្មោះ គង់ ឡុង ដែលបានអនុវត្តល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នូវទឹកប្រាក់ចំនួន២.០០០.០០០រៀល (ពីរលានរៀល)។ ជា រដ្ឋាស្វាយរៀង...
សម្តេចតេជោអះអាងនៅចំពោះមេដឹកនាំអាស៊ានថា កម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា

សម្តេចតេជោអះអាងនៅចំពោះមេដឹកនាំអាស៊ានថា កម្ពុជាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ានដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា កម្ពុជានឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមី យ៉ាន់ម៉ាឡើយ តែគាំទ្រដោះស្រាយដោយសន្តិវិធី។ ក្នុងកិច្ចប្រជុំពិសេសក្រៅផ្លូវការនេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាននៅទី ក្រុងហ្សាកាតានេះផ្តោតសំខាន់លើបញ្ហានៅមីយ៉ាន់ម៉ាក្រោយពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ។ បន្ទាប់ពីរដ្ឋប្រហារហើយធ្វើឲ្យមានការ ងើបឡើងប្រឆាំងពីសំណាក់ ប្រជាពលរដ្ឋដែល បណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រ...
សម្ដេចក្រឡាហោម ស ខេង  បានឧត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋ

សម្ដេចក្រឡាហោម ស ខេង បានឧត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ-១៩៕...
ក្រសួងពាណិជ្ជកម្មបន្តដាក់លក់គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ

ក្រសួងពាណិជ្ជកម្មបន្តដាក់លក់គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(5រាជធានីភ្នំពេញ)៖ អនុវត្តសេចក្តីណែនាំលេខ ០១ សណន របស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានបន្តដាក់លក់ទំនិញជាគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល និងកំពុងខ្វះខាតស្បៀងអាហារ។ ការដាក់លក់នេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនហ្រ្គីនត្រេដ និងចូលរួមសហការសម្របសម្រួលដោយអគ្គនាយកដ្ឋានក.ប.ប. និងបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្មផងដែរ។ ទំនិញដែលត្រូវបានយកទៅដាក់តាំងលក់នៅតាមបណ្តាស្តង់រួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ សាច់ជ្រូក សាច់គោ ត្រីងៀត និងបន្លែស្រស់មួយចំនួន។ ជាក់ស្តែង នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ នេះ គោលដៅលក់គ្រឿងឧបភោគ បរិភោគដែលក្រសួងពាណិជ្ជកម្មបានរៀបចំឡើងចំនួន ១១ ទីតាំង រួមមាន៖ + ខណ្ឌមានជ័យមាន៣ ទីតាំង៖ ១. ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីវៀតណាមថ្មី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីវៀតណាមថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពីជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបពិភាក្សាទ្វេភាគីជាលើកដំបូង ជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខណះដែលមេដឹកនាំទាំងពីរ បានអញ្ជើញចូលរួម កិច្ច ប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម។ ក្នុងជំនួបជាលើកដំបូង នេះ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោល ការណ៍នៃការ ជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាង ល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។ ក្នុង...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់មាតុប្រទេសដោយសុវត្ថិភាព

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់មាតុប្រទេសដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅម៉ោងប្រមាណ៩.៥០ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ បន្ទាប់បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន និងជំនួបទ្វេភាគីមួយចំនួនទៀតជាមួយបណ្ដាមេដឹកអាស៊ាន។ កិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន គឺបានផ្ដល់នូវលទ្ធផលជាផ្លែផ្កា គួរជាទីកត់សម្គាល់សម្រាប់ប្រទេសជាសមាជិក ក្នុងការពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពនៃតំបន់ដែលជាមុខមាត់នៃអាស៊ានទាំងមូល។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាផ្ដោតទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែល...