ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកនៃធនាគារ ARDB ជំរុញការចិញ្ចឹមគោយកសាច់ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មកម្ពុជា ក្នុងពេលចុះទស្សនកិច្ចនៅកសិដ្ឋាន “Farm Right Place Rise up” នៅស្រុកបាណន់ ខេត្តបាត់ដំបង

អគ្គនាយកនៃធនាគារ ARDB ជំរុញការចិញ្ចឹមគោយកសាច់ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មកម្ពុជា ក្នុងពេលចុះទស្សនកិច្ចនៅកសិដ្ឋាន “Farm Right Place Rise up” នៅស្រុកបាណន់ ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូចុះបំពេញទស្សនកិច្ច និងពិនិត្យដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកសាច់ «Farm Right Place Rise up» ដែលមានទីតាំងនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ បេសកកម្មនេះ អមដំណើរដោយឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងសង្វាក់ផលិតកម្មរបស់កសិដ្ឋាន ដើម្បីពង្រីកសក្តានុពលនៃការចិញ្ចឹមគោយកសាច់ក្នុងស្រុក សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងតែកើនឡើង។ ឯកឧត្តមបណ្ឌិត កៅ ថាច បានកោតសរសើរចំពោះការវិនិយោគ និងការរៀបចំកសិដ្ឋាន Farm Right Place Rise up ដែលបានអនុវត្តតាមបច្ចេកទេសបានយ៉ាងល្អ និងមានការគ្រប់គ្រងអនាម័យខ្ពស់ និងការផ្គត់ផ្គង់ចំណីអាហារប្រកបដោយស្តង់...
ឯកឧត្តមបណ្ឌិត កៅ ថាច កោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន ក្នុងការចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់

ឯកឧត្តមបណ្ឌិត កៅ ថាច កោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន ក្នុងការចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដោយឯកឧត្តមអគ្គនាយករង ប៉ិច សានី និងឯកឧត្តម បាន លឹម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុត សឿន ដែលមានទីតាំងស្ថិតនៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានកោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន និងការចិញ្ចឹមត្រីកើនឡើងរហូតដល់ ១៦ស្រះ ដោយក្នុងនោះ ចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់។ បើយោងតាម ម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា សព្វថ្ងៃនេះនៅកសិដ្ឋានរបស់លោកប្រមូលផលក្នុងមួយឆ្នាំបានត្រី ៣០០តោន ហើយបរិមាណផលិតនៅមិនទាន់គ្រប់ តាមតម្រូវការទីផ្សារនៅឡើយ ។ ក្រៅតែចិញ្ចឹមត្រី លោក សុត សឿន ជាម្ចាស់កសិដ្ឋានក៏មានជំនាញជ...
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។ ជាការពិតណាស់ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលយើងសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ។ នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្...
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយ​តំណាង​សមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព​ជនភៀសសឹក នៅខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្ម ក្នុងផ្នែកវារីវប្បកម្ម, ចិញ្ចឹមសត្វ, បន្លែ និង​ការកែច្នៃ​ចំណីអាហារ នៅខេត្តព្រះវិហារ តាមរយៈ​ការវិនិយោគពី​ក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្ម​ចម្បងៗ​ក្នុងបរិបទ​សេដ្ឋកិច្ចចក្រា ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ, ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារបន្ថែមផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។...
ឯកឧត្តម ផាន អូន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត​​

ឯកឧត្តម ផាន អូន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ឯកឧត្តម ផាន អូន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត។ កិច្ចប្រជុំនេះរៀបចំឡើងនៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមផ្ទាល់ពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ និងលោក លោកស្រី ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ទាំង២៥ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងប្រកាសថ្មី ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ក្នុងការកំណត់អំពីបេសកកម្ម មុខងារ ភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រង ព្រមទាំងរៀបចំតួនាទី ភារកិច្ចរបស់ការិយាល័យចំណុះមន្ទីរពាណិជ្ជកម្មរាជធានី ខ...
ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ឆ្មាំទន្លេតំបន់កាំពី ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ តាមដង​ទន្លេ​មេគង្គ ក្នុងខេត្តក្រចេះ

ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ឆ្មាំទន្លេតំបន់កាំពី ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ តាមដង​ទន្លេ​មេគង្គ ក្នុងខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមឆ្មាំទន្លេតំបន់កាំពី-ជ្រោយបន្ទាយ សហការជាមួយកម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ និងសហគមន៍នេសាទសំបុក បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេ​មេគង្គ ក្នុងកន្លែងគ្រប់គ្រង និងការពារសត្វផ្សោត អន្លង់កាំពី ជ្រោយ​បន្ទាយ វឌ្ឍនៈ សន្តាន់ និងបឹងចារ លើយន្តការ ២៤ម៉ោងលើ​២៤​ម៉ោង។ ជាលទ្ធផលនៃការបង្ក្រាប បានដកហូតមងពាក់ចំនួន ២ត្បូង ប្រវែង ៤០ម៉ែត្រ ក្រលា ១៥សង់ទីម៉ែត្រ នៅចំណុចកោះព្រហ្មចារីយ៍ ឃុំជ្រោយបន្ទាយ។ ជាមួយគ្នានោះដែរ ក្រៅពីតំបន់អភិរក្សផ្សោតមន្ត្រីខណ្ឌរដ្ឋបាលបាន​សហការជាមួយក្រុមប្រឹក្សាសង្កាត់រកាកណ្តាល កម្លាំងនគរបាល​ប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល ក្រុងក្រចេះ ដោយមានការចូលរួមពីប្រជា​ការពារភូមិ និងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនៅចំណុច​បឹងរំលាច ក្រុងក្រចេះ ដែលទទួលបានលទ្ធផលរួមមាន៖ បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្ម...
អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែងមានជីវភាពខ្វះខាតគ្មានដីឬគ្មានផ្ទះស្នាក់នៅ

អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែងមានជីវភាពខ្វះខាតគ្មានដីឬគ្មានផ្ទះស្នាក់នៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែងមានជីវភាពខ្វះខាតគ្មានដីឬគ្មានផ្ទះស្នាក់នៅ។ ការចូលរួមឧបត្ថម្ភថវិកានេះបានធ្វើឡើងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ សូមបញ្ជាក់ថា អ្នកឧកញ៉ា ម៉ម វណ្ណឌី និងភរិយាគឺ អ្នកឧកញ៉ា ទៀង ផល្លា សុទ្ធសឹងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ហើយត្រូវបានគេស្គាល់ថា ជាធុរជនដ៏លេចធ្លោព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយិកា នៃក្រុមហ៊ុនកសិដ្ឋានចិញ្ចឹមគោ ឌីភី (DP MAJAS CHAMKA Co., Ltd.) ដែលនាពេលបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមគោសាច់រាប់ពាន់ក្បាល...
ឯកឧត្តម គឹម មាសសុខសីហា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ទស្សនទានពាក់ព័ន្ធនឹងសុវត្ថិភាពផលិតផលសម្រាប់ស្ថាប័នគោលនយោបាយ ធុរជន និងអ្នកប្រើប្រាស់៖ ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ»

ឯកឧត្តម គឹម មាសសុខសីហា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ទស្សនទានពាក់ព័ន្ធនឹងសុវត្ថិភាពផលិតផលសម្រាប់ស្ថាប័នគោលនយោបាយ ធុរជន និងអ្នកប្រើប្រាស់៖ ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានរៀបចំនូវសិក្ខាសាលាស្តីពី «ទស្សនទានពាក់ព័ន្ធនឹងសុវត្ថិភាពផលិតផលសម្រាប់ស្ថាប័នគោលនយោបាយ ធុរជន និងអ្នកប្រើប្រាស់៖ ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ» ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងលោកស្រី Abigail Fryerភារធារីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានការចូលរួមជាកិត្តិយសពីលោក Graham Russell នាយកប្រតិបត្តិនៃការិយាល័យសុវត្ថិភាពផលិតផល និងស្តង់ដារ (Office for Product Safety and Standard/OPSS) នៃចក្រភពអង់គ្លេស រួមទាំងតំណាងវិស័យសាធារណៈ (ស្ថាប័នគោលនយោបាយនិងស្ថាប័នអនុវត្តច្ប...
អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិត ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក ស៊ិន ស៊ីដេត អគ្គនាយករង តំណាងឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោក យឹម ចាន់វិសាល សាកលវិទ្យាធិការរង តំណាងលោកបណ្ឌិត មាស សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាសាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន ១៨០រូប។ សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ពាក់ព័ន្ធនឹង៖ -...
លោក សៀវ វិសុទ្ធ  ម្ចាស់កសិដ្ឋានខ្មែររីករាយបានពន្យល់ថា ពន្យល់ដល់កសិករអំពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ

លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយបានពន្យល់ថា ពន្យល់ដល់កសិករអំពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ បានពន្យល់ថា ចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរំលឹកប្រាប់ដល់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ ជាពិសេស​ ការរៀបចំវ៉ាក់សាំងការពារជំងឺ​​ផ្តាសសាយបក្សី វ៉ាក់សាំងអាសន្នរោគ និងវ៉ាក់សាំងជំងឺប៉េស ដែលជាប្រភពជំងឺឆ្លងផងដែរ។​​ លោក សៀវ វិសុទ្ធ បានពន្យល់ថា នៅឆ្នាំ២០២៦នេះ លោកមានវិធានការការពារមុនកុំឲ្យសត្វងាប់ ​និងឈឺ ដែលកសិករមិនត្រូវពឹងលើមន្រ្តីបសុពេទ្យទាំងស្រុងនោះទេ ត្រូវមានផ្នែកការសង្រ្គោះបឋមខ្លះ ហើយតាមដានសត្វចិញ្ចឹមឲ្យទៀងទាត់ជាប្រចាំ ទើបមិនមានហានិភ័យកើតឡើងចំពោះសត្វចិញ្ចឹម ជាពិសេសសត្វទាតែម្តង​។ លោកបាន​​ពន្យល់ថា តាមបទពិសោធន៍លោក​បាន​​ដានសុខភាពសត្វ និងផ្តោតលើការប្រើ​ប្រាស់​វ៉ាក់សាំងឲ្យបាន​​ត្រឹមត្រូវលើសត្វទា គឺជាការងារសំខាន់​បំផុត។​ ជាក់ស្តែងកសិដ្ឋានលោក​​​ស្ទីរតែគ្មានទាងាប់​ ដោយសារតែមា...