រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ គោរពជូនពររដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ គោរពជូនពររដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលនឹងឈានមកដល់ពីថ្ងៃទី៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
លោករដ្ឋលេខាធិការផ្ញើសារថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវព្រមទាំងក្រុមគ្រួសារ សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ"។
លោកលើកឡើងក្នុងសំណេរនោះថា សូមឯកឧត្តម រដ្ឋមន្រ្តី ធ្វើជាម្លប់ដល់មន្ត្រីក្រោមឱវាទ ដើម្បីបន្តដឹកនាំវិស្ស័យព័ត៌មាននៅកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ និងសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ សូមជួយអភិបាលគ្រង...








