លោក មុត ចន្ថា ទម្លាយរឿង លោក យឹម សុវណ្ណ និង គី វណ្ណដារ៉ា លួចដកយកលុយមូលនិធិព្រះអាទិត្យជាង៧០ម៉ឺនដុល្លារដោយស្ងាត់ៗ
លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលាតត្រដាងអំពីការបាត់លុយជាង៧០ម៉ឺនដុល្លារ នៃមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យដោយស្ងាត់ៗ។ ករណីនេះ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា មនុស្សជំនិតរបស់ លោក សម រង្ស៉ី ជាអ្នកលួចដកចេញពីធនាគារ។
លោក មុត ចន្ថា បានរៀបរាប់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០ ១៥ អតីតគណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងមូលនិធិបង្កើត «ទូរទស្សន៍ព្រះអាទិត្យ» ឬ «SUN TV»។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋខ្មែរ ជាង ៧០ម៉ឺន ដុល្លារអាមេរិក។
លោកបញ្ជាក់ថា៖ «នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងបន្តមកទៀតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជា រួចមក ថវិក...








