រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ថ្លែងសារចូលរួមនាឱកាសដ៏ថ្លៃថ្លានៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំរបស់សម្តេចតេជោ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១
រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ ថ្លែងសារចូលរួមនាឱកាសដ៏ប្រពៃថ្លៃថ្លានៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ។
រដ្ឋលេខាធិការផ្ញើសារគោរពជូនសម្តេចថា "ខ្ញុំ និងភរិយា សូមសម្តែងនូវក្តីសោមន្សរីករាយក្រៃលែង សូមគោរពជូននូវសព្វសាធុការពរជ័យជូន ចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្រេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយ ពលមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជានិងប្រជាជនកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ"។
លោករដ្ឋលេខាធិការ សូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងមោទនភាពចំពោះស្នាដៃធំៗយ៉ាងច្រើនឥតគណនា ដែល សម្តេចតេជោ សម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ។
សម្តេចត...








