សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានមរណ:ភាពកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានទទួល មរណ:ភាព កាលពីថ្ងៃទី២២ មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។
សម្តេចពិជ័យសេនា ផ្ញើសារថា"ខ្ញុំនិងភរិយា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ អ្នកស្រី គ្រួច រាសី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈ កម្មការវេជ្ជសាស្ត្រ និងDoping នៃគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣"។
សម្តេច ពិជ័យសេនា បន្ថែមថា "ខ្ញុំនិងភរិយា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត ស្ដើង ជា សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ"។
វេជ្ជបណ្ឌិត ស្ដើង ជា គឺជាសាស្រ្តាចារ្យមហាបរិញ្ញាបត្រទីប្រឹក្សាយោធាចារ្យ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល កងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២...








