ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៧ ខែមេសានេះ រកឃើញយានយន្តល្មើសចំនួន ៤២៩គ្រឿង ត្រូវបានផាកពិន័យតាមច្បាប់
ភ្នំពេញ ៖ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥,៥៥០គ្រឿង ម៉ូតូ ៣,៦៤១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៩គ្រឿង មានម៉ូតូចំនួន ៤៥៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃ (ថ្ងៃទី០១-០៧ ខែមេសា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៣៧,៣៨៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៧២៣គ្រឿង មានម៉ូតូចំនួន ១,៩៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានបញ្ជាក់ថា...








