ក្នុងពេលកូវីដ១៩! មេឈ្មួញធំៗនៅតែលួចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកអូរស្មាច់និងច្រកជាំទាំងយប់ទាំងថ្ងៃ
មន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលើឡើងថា បច្ចុប្បន្នក្នុងពេលជំងឺកូវីដ១៩ នេះ បែរជា លោក កែវ សារ៉ាត់ ប្រធានការិយាល័ យគយច្រកទ្វារអន្តរជាតិជាំ ដែលអាងមានខ្នងបង្អែករឹងមាំបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុកដដែល។
លើសពីនេះមន្ត្រីខាងលើអះអាងថា ជាងនេះទៅទៀតលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតជាមួយលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចេញធ្យូងនិងជ័រទឹកទៅស្រុកសៀមយ៉ាងសុខស្រួលដើម្បីផលប្រយោជន៍។
ប្រជាពលរដ្ឋនិងមន្ត្រីគយបានចាត់ទុកទង្វើរបស់លោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ក្នុងការបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកជាំ គឺមានការសម្របសម្រួលពីសំណាក់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ដែលល្បីល្បាញការសូកប៉ាន់ជាយូរម...








