សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន
កំពង់ចាម៖ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ជាបណ្ដោះអាសន្ន បន្ទាប់ពីការសម្ពោធត្រូវបានលើកពេលដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ ។
នេះបើតាមការឲ្យដឹងរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ខណៈពេលដែលលោក រួមដំណើរដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ ព្រមទាំងប្រតិភូជាច្រើននាក់ទៀត ចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់ក្រូចឆ្មានេះ តាមគម្រោងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ...








