
រដ្ឋមន្ត្រីវេង សាខុន៖ប្រគល់ម៉ាស៊ីនព្រោះស្រូវមួយគ្រឿងដល់ សហគមន៍អភិវឌ្ឍន៍កសិករ ខេត្តកំពង់ចាម
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រគល់ម៉ាស៊ីនព្រោះស្រូវមួយគ្រឿងដល់ សហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ តាមការសន្យារបស់លោក ក្នុងឱកាសធ្វើវេទិកាសាធារណៈកន្លងមក នៅឃុំត្រពាំងគរ។
សូមបញ្ជាក់ថា ម៉ាស៊ីនព្រោះស្រូវនេះ អាចព្រោះស្រូវនៅលើដីស្ងួត និងក្នុងស្រែមានទឹកក៏បាន ហើយប្រើប្រាស់អស់ពូជតិច ចាប់ពី៥០ ទៅ៦០ គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយហិកតា ៕...