ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ

ឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅរសៀលថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០២០ ។ លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ចំនួន បីបទល្មើស រួមមាន បំផ្លាញដោយចេតនា គៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។ ចំណែកលោកឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស រួមមានបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត។ សូមបញ្ជាក់ថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាលោកស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ចំណែកលោកឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល៕...
លោក ពូទីន នឹងកាន់តំណែងប្រធានាធិបតីរុស្ស៊ីអស់មួយជីវិត

លោក ពូទីន នឹងកាន់តំណែងប្រធានាធិបតីរុស្ស៊ីអស់មួយជីវិត

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នឹងក្លាយជាប្រធានាធិបតីអស់មួយជីវិត ក្រោយពីប្រជាពលរដ្ឋប្រមាណ៣ភាគ៤បានបោះឆ្នោតប្រជាមតិគាំទ្រលោក ពូទីន ឲ្យកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ខាងមុខ នេះបើតាមការចុះផ្សាយរបស់ The Hill ។ សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលរុស្ស៊ីបានរៀបចំការបោះឆ្នោតប្រជាមតិមួយក្នុងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលជាការបើកផ្លូវឲ្យប្រធានាធិបតីរូននេះ អាចកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ ដោយមានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតយ៉ាងច្រើនលើសលប់រហូតដល់៣ភាគ៤ ។ លោក ពូទីន កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ ដែលនៅឆ្នាំ២០២០នេះលោកមានអាយុជិត៦៨ឆ្នាំហើយ ហើយបើប្រធានាធិបតីរូបនេះកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ គឺលោក ពូទីន នឹងមានអាយុ ៨៤ឆ្នាំ ដែលជាអាយុកាន់តំណែងប្រធានាធិបតីចុងក្រោយ ៕  ...
អាមេរិកជាប់លេខ១លើពិភពលោកដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ច្រើនជាងគេ

អាមេរិកជាប់លេខ១លើពិភពលោកដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកនៅតែបន្តឈរលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃទី៧ ខែកក្កដានេះ ដែលមានមនុស្សស្លាប់សរុបជាង១៣ម៉ឺននាក់ គឺចំនួន ១៣២ ៩៧៩ នាក់ និងមនុស្សឆ្លងសរុប ៣លាននាក់គឺចំនួន ៣ ០៤០ ៨៣៣ នាក់ ហើយប្រទេសប្រេស៊ីលឈរលំដាប់លេខ២ និងប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ៣ នេះបើតាមការចុះផ្សាយរបស់Worldometer ។ គិតត្រឹមថ្ងៃទី០៧ ខែកក្កដានេះចំនួនមនុស្សស្លាប់សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ៥៤០ ៦៦០ នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ចំនួន ១១ ៧៣៩ ១៦៧ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន ៦ ៦៤១ ៨៦៤ នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ មនុស្សស្លាប់ថ្មីដោយសារវីរុសកូវីដ-១៩នេះ នៅលើពិភពលោកមានចំនួន ៣៥៨៣ នាក់ និងមនុស្សឆ្លងថ្មីសរុបចំនួន ១៧១ ៥០៨ នាក់ ៕...
រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិបតេយ្យ និងចែកខិតប័ណ្ណផ្សេងៗតាមទីសាធារណៈ

រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិបតេយ្យ និងចែកខិតប័ណ្ណផ្សេងៗតាមទីសាធារណៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិប តេយ្យ ការចែកខិតប័ណ្ណផ្សេងៗ និងប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទី សាធារណៈ ។ នេះយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដានេះ បានឲ្យដឹង ថា ដើម្បីរួមចំណែកលើកកម្ពស់សោភណភាព និងកិត្យានុភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការបិតប័ណ្ណព័ត៌មាន ផ្សាយពាណិជ្ជកម្ម ពិសេសការចងផ្ទាំងផ្សាយពាណិជ្ជកម្ម អនាធិបតេយ្យ ចែកខិត្តប័ណ្ណតាមភ្លើងស្ដុប បិតផ្សាយប័ណ្ណនៅតាមបង្គោលភ្លើង ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណ៏យដ្ឋាន គូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍ បំពងសំឡេង (ឧឃោសនាសព្ទ) ផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួន ផ្សព្វផ្សាយផលិតផលផ្សេងៗ ព្រមទាំង នៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក និងការដ...
អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលា ការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅ លើភ្នំដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រា បុត្រី ចៅប្រុស ចៅស្រី និងមន្ត្រីរាជការ ពុទ្ធបរិស័ទនៅរសៀលថ្ងៃចន្ទទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។ ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំ...
ក្រុមហ៊ុនកាន់តែច្រើននៅប្រទេសជប៉ុនស្នើសុំឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ក្រុមហ៊ុនកាន់តែច្រើននៅប្រទេសជប៉ុនស្នើសុំឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនស្រាវជ្រាវឯកជន Tokyo Shoko Research នៅប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃទី៦ ខែកក្កដានេះថា ក្រុមហ៊ុនកាន់តែច្រើននៅក្នុងប្រទេសជប៉ុន បានស្នើសុំបុគ្គលិករបស់ខ្លួនឲ្យចូលនិវត្តន៍មុនកាលកំណត់ ខណៈដែលផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកើតមានកាន់តែខ្លាំង ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ។ អ្នកនាំពាក្យក្រុមហ៊ុនស្រាវជ្រាវឯកជន Tokyo Shoko Research បាននិយាយថា ចាប់តាំងពីរដ្ឋាភិ បាលបានបិទសេដ្ឋកិច្ច និងបិទប្រទេសដោយសារវីរុសកូវីដ-១៩ ក្រុមហ៊ុនចំនួន៤១ បានស្នើសុំឲ្យបុគ្គលិករបស់ខ្លួនចូលនិវត្តន៍មុនកាលកំណត់ ។ អ្នកនាំពាក្យដដែលបានបន្តថា បុគ្គលិកវ័យចំណាស់ប្រមាណជាង៧២០០នាក់ គឺជាគោលដៅដែលក្រុមហ៊ុនស្នើសុំឲ្យចូលនិវត្តន៍មុនកាលកំណត់ ហើយនៅពេលខាងមុខ អាចនឹងមានក្រុមហ៊ុនច្រើនទៀត ស្នើសុំបុគ្គលិករបស់ខ្លួនឲ្យចូលនិវត្តន៍ ប្រសិនបើវីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាននៅលើភពផែនដី ៕...
ជប៉ុនជ្រើសរើសក្រុមហ៊ុនធំៗរបស់ខ្លួនជាង១០០ឲ្យជួយសេដ្ឋកិច្ចសកល

ជប៉ុនជ្រើសរើសក្រុមហ៊ុនធំៗរបស់ខ្លួនជាង១០០ឲ្យជួយសេដ្ឋកិច្ចសកល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ អំពីការជ្រើសរើសក្រុមហ៊ុនធំៗរបស់ខ្លួនប្រមាណជាង១០០ក្រុមហ៊ុន ឲ្យជួយជ្រោមជ្រែកដល់កំណើនសេដ្ឋកិច្ចសកល ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលដ-១៩ នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ក្រុមហ៊ុនធំៗជាង១០០ក្រុមហ៊ុន ដែលក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានជ្រើសរើសនោះ គឺក្រុមហ៊ុនភាគហ៊ុន ក្រុមហ៊ុនបច្ចេកទេស និងក្រុមហ៊ុនយានយន្តជាដើម ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសចំនួន១២៥ប្រទេសនៅជុំវិញពិភពលោក ដោយបន្តការការផ្គត់ផ្គង់ចងភ្ជាប់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្រោយការធូរស្រាល ឬក្រោយការបាត់បង់ទៅនៃវីរុសកូវីដ-១៩ ។ ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនយន្តហោះ Nikkiso ដែលផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ៩៥ភាគរយនៅជុំវិញពិភពលោក ក៏ត្រូវបានចុះបញ្ជីរនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងស...
ត្រីត្រសក់ក្រហម៤ប្រភេទមានលក់នៅទីផ្សារ អាចធ្វើឲ្យដាច់ពូជនៅពេលអនាគត

ត្រីត្រសក់ក្រហម៤ប្រភេទមានលក់នៅទីផ្សារ អាចធ្វើឲ្យដាច់ពូជនៅពេលអនាគត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ត្រីកម្រ៤ប្រភេទដូចជាត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីត្រចៀកដំរី និងបបែល ទឹកសាប ជាដើម ត្រូវបានគេរកឃើញទីតាំងធំៗចំនួន៣នៅខេត្តក្រចេះ រួមមាននៅកោះ ខ្ញែ អូរម្រះ និងត្បូងខ្លាកំពុងដាក់លក់ ក្នុងទីផ្សារក្នុងចំណោមត្រី ៣៥ប្រភេទ គួឲ្យបារម្ភប្រឈមនឹងដាច់ពូជ ។ នេះបើតាមរបាយការណ៍របស់អង្គការមូលនិធិ សកល សម្រាប់ធម្មជាតិហៅកាត់ថាWWF បានចុះ អង្កេត រយៈពេល ១៨ ថ្ងៃ បានកត់ត្រាលើត្រី ចំនួន ៥.៥៩៦ គីឡូក្រាម ។ របាយការណ៍ WWFបានបង្ហាញថា ក្នុង មួយថ្ងៃ បរិមាណត្រីសរុប ចំនួន៣១០ គីឡូក្រាម ត្រូវបានដាក់លក់នៅតាមផ្សារ នៃ ខេត្តក្រចេះ និងត្រូវបានដឹកទៅទីផ្សារខេត្តស្ទឹងត្រែង រតនគីរី និងបន្តទៅប្រទេសវៀតណាមរួមនឹងប្រទេសឡាវផងដែរដោយកាត់តាមអន្លង់ឈើទាលនិងទៅកាន់ភ្នំពេញ និងខេត្តសៀមរាប តាម រថយន្តឈ្នួល ។ ការសន្និដ្ឋានរបស់អង្គការWWF ត្រី ដែលបានដាក់ លក់ នៅទីផ្សារ គឺជា ត្រី ដែលបានចាប់ពី អន្លង់ ទឹក ជ្រៅ នៅក្នុង តំបន់ គ្រប់គ្រង...
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខសេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១០០០ខេត្តសៀមរាប

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខសេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១០០០ខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ នៅលើខ្នងភ្នំគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចស្ទឹងលិង្គ១០០០ ដែលជាកន្លែងដ៏ស័ក្កសិទ្ធ ហើយក៏កន្លែងតំបន់រម្មណីយដ្ឋានទេសចររណ៏ទឹកធ្លាក់ដ៏ស្រស់ស្អាតនៅទីនោះផងដែរ។ ជាក់ស្តែង លោកស្រី និងមន្រ្ដី អាជ្ញាធរខេត្ដសៀមរាប បានរៀបចំ ពិធី​បួង សួងមួយបែបព្រហ្មមញ្ញសាសនាផង ព្រះពុទ្ធសាសនាផង ដើម្បីសុំសេចក្តីសុខ សេចក្តី ចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជា​ណាចក្រកម្ពុជា។ ពិធីបួងសួងនេះ ត្រូ វបានរៀបចំឡើង ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំ ងស្ងួត ជាពិសេស គឺជៀសផុតពីជំងឺកូ​វីដ.១៩។ ក្រោមអធិបតីភាពរបស់លោក ស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជុំទាវ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់បានអញ្ជើញចូលរួមជាច្រើននាក់ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ...