លោកលឹម គានហោ ចុះពិនិត្យពីស្ថានភាពនៃទឹកទន្លេមេគង្គ ក្នុងខេត្តព្រៃវែង
ព្រៃវែង៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ។បានចុះពិនិត្យជាក់ស្តែងដើម្បីវាយតម្លៃអំពីស្ថានភាព និងវិសាលភាព នៃទឹកទន្លេមេគង្គ បានចាប់ឡើងដល់កម្ពស់ ដែលមានលទ្ធភាពហូរចូលតាមបណ្តាព្រែក, បឹងបួរ, ទីទំនាប និងប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធដល់បណ្តាខេត្ត ដែលពឹងផ្អែកនូវរបបទឹកទន្លេ។
ដោយឡែកសម្រាប់ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលយកប្រភពទឹកពីទន្លេមេគង្គផងដែរ ត្រង់ចំណុចឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលសរុបទាំង២ជំហានប្រមាណ ៣០០.០០០ហិកតា សម្រាប់៤ខេត្ត រួមមានខេត្តកំពង់ចាម, ព្រៃវែង,ត្បូងឃ្មុំ និងខេត្តស្វាយរៀង។
គិតមកទល់បច្ចុប្បន្ននេះបណ្តាព្រែកប្រមាណ៩០ភាគរយ ត្រូវបានហូរចូល ពីទន្លេមេគង្គនៅរដូវវស្សា ឆ្នាំ២០១៩នេះ៕...