ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ជំងឺអេបូឡា ផ្ទុះឡើងសាជាថ្មីនៅសាធារណរដ្ឋកុងហ្គោ

ជំងឺអេបូឡា ផ្ទុះឡើងសាជាថ្មីនៅសាធារណរដ្ឋកុងហ្គោ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាលរបស់សាធារណរដ្ឋកុងហ្គោ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ស្តីអំពីការផ្ទុះឡើងសាជាថ្មីនៃជំងឺអេបូឡាលើមនុស្សចំនួន៦នាក់នៅខេត្ត Equateur  នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ សូមបញ្ជាក់ជូនថា មេរោគអេបូឡា ធ្វើឲ្យអ្នកជំងឺរលាកស្បែក ឬពងបែកលើស្បែករហូតដល់ដំបៅរលួយសាច់ ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬឆ្លងតាមរយៈការប៉ះពាល់វត្ថុរាវ មានទឹកមាត់ ឬញើសជាដើមរបស់អ្នកជំងឺ ។ ការផ្ទុះឡើងនៃជំងឺអេបូឡា គឺកើតឡើងចំពេលដែលប្រទេសនេះ មានការឆ្លងរាលដាលវីរុសកូវីដ-១៩ ចំនួន៣១៩៥ករណី និងមនុស្សចំនួន៧២នាក់បានស្លាប់ដោយសារវីរុសនេះ ដែលបង្កការលំបាកកាន់តែខ្លាំងដល់ប្រជាពលរដ្ឋនៅប្រទេសកុងហ្គោ ៕...
តែងតាំង លោកតាំង សុខឃី ជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

តែងតាំង លោកតាំង សុខឃី ជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកតាំង សុខឃី ត្រូវបានតែងតាំងជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អាណត្តិទី៥ ។ នេះយោងតាមសេចក្តីសម្រេចរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា លោកតាំង សុខឃី ក្នុងទិវាអបអរសាទរខួបទី១៥៧  ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធានបទ ខ្ញុំស្រលាញ់ សន្តិភាព និងកាកបាទកម្ពុជា បានឧបត្ថមថវិកាចំនួន៦,០០០,០០០​រៀល តាមរយះសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ។...
ការចំណាយជាលក្ខណៈគ្រួសារនៅប្រទេសជប៉ុន ធ្លាក់ចុះលើ១១ភាគរយកាលពីខែមេសា

ការចំណាយជាលក្ខណៈគ្រួសារនៅប្រទេសជប៉ុន ធ្លាក់ចុះលើ១១ភាគរយកាលពីខែមេសា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជប៉ុន បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ស្តីអំពីការចំណាយជាលក្ខណៈគ្រួសារនៅក្នុងប្រទេសនេះ បានធ្លាក់ចុះរហូតដល់១១.១ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ របាយការណ៍ដដែលបានបន្តថា ការចំណាយជាលក្ខណៈគ្រួសារបានធ្លាក់ចុះទៅក្នុងកម្រិតទាប់បំផុតបែបនេះ គឺដោយដោយសារប្រជាពលរដ្ឋជប៉ុនភាគច្រើន បានស្នាក់នៅក្នុងផ្ទះដែលជាការអនុវត្តតាមការដាក់រដ្ឋក្នុងគ្រាអាសន្នរបស់រដ្ឋាភិបាល ។ សូមបញ្ជាក់ថា នៅប្រទេសជប៉ុន គ្រួសារមួយដែលមានចំនួនសមាជិកចាប់ពី២នាក់ ឬច្រើនជាងនេះ បានចំណាយប្រចាំខែជាមធ្យមក្នុងរង្វង់ ២៦៧ ៩២២ យ៉េន ស្មើនឹង២៤៥០ដុល្លារអាមេរិក ប៉ុន្តែការចំណាយបានធ្លាក់ចុះកាលពីខែមេសាបានធ្លាក់ចុះខ្លាំង ៕  ...
វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនពីសម័យកាលមួយទៅសម័យកាលមួយ

វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនពីសម័យកាលមួយទៅសម័យកាលមួយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក PABLO KANG  ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់ បម្រើឱ្យវិស័យផលិតកម្មស្រូវ នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នេះជាសក្ខីភាពមួយដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការវិវឌ្ឍរីកចម្រើននៃវិស័យកសិកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មោះមុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសចេញពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសមត្ថភាពផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងមកជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ។ ការអភិវឌ្ឍវិស័យ កសិកម្មនៅទូទាំងខេត្តកំពង់ចាម ជាពិសេសការប្រើប្រាស់គ្រឿងយន្តស្របពេលដែលកំលាំងពលកម្មទាំងមនុស្ស ...
ជនពិការចំនួន ៩២នាក់ នៅខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ជនពិការចំនួន ៩២នាក់ នៅខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជនពិការចំនួន ៩២នាក់ នៃសមាគមជនពិការអង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០ ។ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះលោកជំទាវ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តសៀមរាប មិនត្រូវធ្វេសប្រហែសពីមេរោគកូវីដ-១៩នេះឡើយ។ លោកស្រីបានបន្ថែមទៀតថា ទោះបីនៅ ប្រទេសកម្ពុជាយើងមានភាពធូរស្រាលជាងមុនក៏ពិតមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ដោយថែរក្សាអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅនិងក្រុមគ្រួសា...
នៅជុំវិញពិភពលោកមានមនុស្សស្លាប់ជិត៤០ម៉ឺននាក់ដោយវីរុសកូវីដ-១៩

នៅជុំវិញពិភពលោកមានមនុស្សស្លាប់ជិត៤០ម៉ឺននាក់ដោយវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ គិតត្រឹមថ្ងៃទី៥ ខែមិថុនានេះ មានមនុស្សស្លាប់ជិត៤០ម៉ឺននាក់ហើយ គឺចំនួន៣៩២ ១២៣នាក់ ដែលនេះបើយោងតាមការផ្សព្វផ្សាយរបស់ Worldometer ។ កំណើនមនុស្សឆ្លងវីរុសនេះនៅជុំវិញពិភពលោក បានកើនឡើងរហូតដល់ជាង៦លាន៧០ម៉ឺននាក់មានចំនួន ៦ ៦៨៨ ៩២៤ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ចំនួន ៣ ២២៨ ៦៥៥នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមនេះ ។ សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី៥ ខែមិថុនានេះ មនុស្សស្លាប់ថ្មីដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោក មានចំនួន ៥៣៣៦នាក់ និងមនុស្សឆ្លងថ្មីនៃវីរុសនេះ មានចំនួន ១២៦ ២២៨ នាក់ ៕...
កម្ពុជាអាចនាំចេញផ្លែស្វាយ ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ

កម្ពុជាអាចនាំចេញផ្លែស្វាយ ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ នេះយោងតាមការផ្សព្វផ្សាយ របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា បន្ទាប់ពីកម្ពុជា-ចិន ចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនៅថ្ងៃទី៩ ខែមិថុនានេះ ។ ស្ថានទូតចិន បានបញ្ជាក់ថា «ផ្លែស្វាយក្នុងប្រទេសកម្ពុជា នឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងពេលបន្តិចទៀតនេះ។ ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេកដែលត្រូវបានអនុញ្ញាតនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាអាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។ នឹងអាចជំរុញការអភិវឌ្...
កម្មករនិយោជិក ៧៥២នាក់ ទទួលការបណ្តុះបណ្តាលចំណេះដឹងជំនាញ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

កម្មករនិយោជិក ៧៥២នាក់ ទទួលការបណ្តុះបណ្តាលចំណេះដឹងជំនាញ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ កម្មករនិយោជិកព្យួរកិច្ចសន្យាការងារចំនួន៧៥២នាក់ ទទួលការបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនធីវ៉ាយ ហ្វេស្សិនខេមបូឌា ភីអិលស៊ី (២) ដែលមានទីតាំងនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល មានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារ បង្កើនសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការផង និងត្រៀមខ្លួនសម្រាប់ការងារថ្មីផង ខណៈពេលឧស្សាហកម្មត្រឡប់មកភាពដើមវិញ។ កម្មការិនី សុខ សុភី បានលើកឡើងថា «វគ្គបណ្តុះបណ្តាលនេះ ពិតជាសំខាន់សម្រាប់ខ្ញុំ ព្រោះបានឲ្យខ្ញុំយល់កាន់តែច្បាស់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ សុវត្ថិភាព សុខភាពនៅកន្លែងការងារ និងវិធានការបង្ការជំងឺកូវីដ-១៩ ជាពិសេសនោះ នាងខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងខាងរោងចក្រ ដែលរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង និងបានផ្តល់ជាប្រាក់ឧបត្ថ...
ថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩!ទឹកដីកម្ពុជាក្រោមត្រូវបាត់បង់ ក្រោយព្រះមហាក្សត្រខ្មែរសម្តេចព្រះ​នរោត្តមសីហនុតវ៉ា…

ថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩!ទឹកដីកម្ពុជាក្រោមត្រូវបាត់បង់ ក្រោយព្រះមហាក្សត្រខ្មែរសម្តេចព្រះ​នរោត្តមសីហនុតវ៉ា…

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ រហូតដល់ដើមឆ្នាំ១៩៤៨ ដោយសារមិនអាចរកវិធីដោះស្រាយបញ្ហាវៀតណាមបាន លោកបូឡា អេត ក៏បានសម្រេចចិត្តលាឈប់ពីតំណែងស្នងការជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូចិន ហើយលោកឡេអុង ពីញ៉ុង (Leon Pignong) ជាអតីតទីប្រឹក្សារបស់ឧត្តមសេនីយ៍អាហ្សង់ លីយើ (Argenlieu) ត្រូវបានទទួលតំណែងនេះជំនួសវិញ។ លោកឡេអុង ពីញ៉ុង (Leon Pignong) នេះហើយ ដែលបានអមព្រះរាជដំណើរព្រះមហាក្សត្រនរោត្តម សីហនុ ទៅទីក្រុងប៉ារីសនៅឆ្នាំ១៩៤៧ និងជាអ្នកស្ដីបន្ទោសឱ្យពួកនិស្សិតឆ្វេងនិយម ជួន មុំ , ជួន ប្រសិទ្ធ និងអៀ ស៊ីចូវ ដែលបាននាំគ្នាមកចោទប្រកាន់ព្រះអង្គថា បានប្រព្រឹត្តអំពើ​ស្នហាផ្ដេសផ្ដាសជាមួយស្រីមេម៉ាយកូនមួយបារាំងម្នាក់ តាមការចុះផ្សាយរបស់កាសែតហ្វ្រង់ស័រ ដែលមានចំណងជើងថា ព្រះមហាក្សត្រខ្មែរនឹង​រៀបការជាមួយនារីគង្វាលជាបារាំងម្នាក់នោះ ក្រោយពីឡើងកាន់តំណែងជាស្នងការជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូចិនមក លោកក៏បានឲ្យយន្តហោះម៉ាស៊ីន២ ម៉ាកដាកូតាដ១គ្រឿងមកដឹក...
បុរី KS Residence នឹងចំណាយ ១០០ភាគរយ ការផ្ទេរឈ្មោះក្នុងប្លង់រឹង និងបង់ពន្ធប្រថាប់ត្រាជូនអ្នកទិញ

បុរី KS Residence នឹងចំណាយ ១០០ភាគរយ ការផ្ទេរឈ្មោះក្នុងប្លង់រឹង និងបង់ពន្ធប្រថាប់ត្រាជូនអ្នកទិញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បុរី​ ខេ អេស រេ៉ស៊ីដេន KS Residence លក់បាន ២១ល្វែង ក្នុងចំណោម ៥៧ល្វែង ក្នុងតំបន់ A សម្រាប់ដំណាក់កាលមុនការសាងសង់ ហើយយើងនឹងឡើងថ្លៃ មួយពាន់ដុល្លារក្នុងផ្ទះមួយ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ២០២០ ។ លោក បណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា យើងនឹងឡើងថ្លៃ ៥០០ដុល្លារក្នុងមួយផ្ទះ នៅរៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ ឬនៅរៀងរាល់ពេលលក់បាន ៥ល្វែងឡើងទៅ ។ ​បើអ្នកបង់ផ្តាច់ ១០០ភាគរយ នឹងទទួលបានការបញ្ចុះតម្លៃ ១០ភាគរយ បានប្លង់រឹង និងការបង់ពន្ធ ១០០ភាគរយ ដោយបុរី ហើយអាចចូលស្នាក់នៅផ្ទះថ្មីបាន ក្នុងរយៈពេលយ៉ាងយូរ ៧ខែក្រោយ ។ ការបង់ប្រាក់មានភាពបត់បែនតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទិញ ទាំងរំលោះសុទ្ឋ ១០០ភាគរយ ឬតាមរយៈធនាគារ ។ លោក បណ្ឌិត បញ្ជាក់ថា មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ មេធាវី អ្នកសារព័ត៌ មាន អ្នកខេត្តស្វាយរៀង ព្រៃវែង កណ្តាល និងអ្នកភ្នំពេញ នឹងទទួលបានការបញ្ចុះតម្លៃ ១០០០ដុល្លារដោយស្វ័យប្រវត្តិ ហើយបុ...