អភិបាលខេ្តស្វាយរៀងបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការនាំចូល និងការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកមកកម្ពុជា
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បញ្ជាឲ្យមន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យបានដឹងពីផលវិបាក នៃ «ជំងឺប៉េស្តជ្រូកអាហ្វ្រិក» ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានការចូលរួមពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំុ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងមន្ត្រីអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុកជាច្រើនរូបទៀត។
ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្ត អភិបាលខេត្ត ក្នុងការអនុវត្...