ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ប្រធានSMEកម្ពុជា​​ប្រាប់សមាជិក​ឲ្យ​​ត្រៀមខ្លួនឲ្យហើយ​​ដើម្បី​​​​​​​​​ចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនធំៗមក​​​ពី​​ជប៉ុន​​​​​

ប្រធានSMEកម្ពុជា​​ប្រាប់សមាជិក​ឲ្យ​​ត្រៀមខ្លួនឲ្យហើយ​​ដើម្បី​​​​​​​​​ចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនធំៗមក​​​ពី​​ជប៉ុន​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​លោក​ឧកញ៉ា​ តែ តាំងប៉​ ប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូច ​​​និងមធ្យម​កម្ពុជា(FASMEC)​​បាន​ជំរុញឲ្យស​​ហគ្រាស​​ខាតតូចនិងមធ្យម​​​​ត្រូវចាប់​ឱកាសឲ្យ​បា​ននៅពេលខាងមុខ​​ ដើម្បី​​ចាប់ដៃគូរ​​​វិនិយោគនិ​ង​​ក្រុមហ៊ុនធំៗមក​​​ពី​​ជប៉ុន​​ ខណៈដែល​​កន្លងទៅទស្សនកិច្ច​​របស់​សម្តេតេជោ​​ទៅជប៉ុន​​​​​​បានបង្ហាញ​ពីការ​​​លើក​​ទឹកចិត្ត និងការទាក់ទាញវិនិយោគ​​ ជប៉ុនដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា។​ ​លោក​បានមានប្រសាសន៍ថា អ្នក​​វិនិយោគជប៉ុន​នេះ​ក៏នឹងផ្ដល់ផលប្រយោជនជាច្រើនដល់សហគ្រាសធុនតូច និងមធ្យម ផងដែរ ជាពិសេស ការផ្ទេរ​​បច្ចេកវិទ្យានិង​​ការធ្វើជាដៃគូសហការ​​ដើម្បីការពង្រីកទីផ្សារថែមទៀតផង ។​​ លោក​ឧកញ៉ា​អះអាង​ទៀតថា«​​​​​សហគ្រាសធុនតូច​​និងមធ្យ​មនៅកម្ពុជា​​គួរតែចាប់ឱកាសឲ្យ​បាន​នៅពេលខាង​​​​​មុខ ខណៈដែល​រាជរដ្ឋាភិបាលកម្ពុជា​​បាន​បើកច្រក​ឲ្យ​មានការវិនិយោគច្រើនពីប្រទេសជប៉ុន​​​ហើយ​នេះជា​​​ឱកាសមួយ​ដ៏ល្អ ​​សម្រាប់អ្នកវិនិយ...
ទំនាក់ទំនងល្អពីអតីតកាល​ធ្វើ​ឲ្យ​​ចិន​​មក​​វិនិយោគ​​​​ជួយ​​​​កម្ពុជា​​​​​ក្នុងការអភិវឌ្ឍ​​​​សេដ្ឋកិច្ច​និង​សង្គម​​​​​​

ទំនាក់ទំនងល្អពីអតីតកាល​ធ្វើ​ឲ្យ​​ចិន​​មក​​វិនិយោគ​​​​ជួយ​​​​កម្ពុជា​​​​​ក្នុងការអភិវឌ្ឍ​​​​សេដ្ឋកិច្ច​និង​សង្គម​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា ប្រទេសចិន​បានជួយ​កម្ពុ​​​ជា​យ៉ាងច្រើន ​​​តាមរយៈ​​​លំហូរវិនិយោគលើ​​វិស័យ​ជាច្រើន ​ជាពិសេសនោះ​​​​​​​ជួយ​​​អភិវឌ្ឍ​​​​​លើវិស័យសំណង់​​ មានអគារខ្ពស់ៗ តំបន់សេដ្ឋកិច្ចពិសេស​នឹងជួយ​​ជំរុញកំណើន​​​សេដ្ឋកិច្ចជាតិ​ផងដែរ​​​។​ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជាបានមានប្រសាសន៍​ថា ​​​​​​បច្ចុប្បន្ន​​​នេះ​​វិនិយោគិនចិន​មក​កាន់​ប្រទេសកម្ពុជាច្រើន ​​​​​គឺដោយសារតែ​​ប្រទេសទាំងពីរ​មានទំនាក់ទំនង​ជិតស្និទ្ធ​​និងគ្នាតាំង​​​ពីសម័យ​​សង្គម​រាស្រ្តនិយម​មក​​​​​​ ហើយ​ជាពិសេសនោះ​កម្ពុជា​​បាន​​​ស្ថិតក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់មួយ​របស់​​ចិន​​​ ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម​​​ ហេតុដូច្នោះលំហូរវិនិយោគចិន​​​ពេលនេះ​​ជាសញ្ញាដ៏ល្អ​​​ដើម្បី​​​​អភិវឌ្ឍប្រទេសកម្ពុជា។​ ​​លោក​ឧកញ៉ា​អះអាងទៀតថា«យើងឃើញចំណុចគួរឲ្យ​ចាប់អារម្មណ៍នោះ​​​​​​​​វិនិយោគិន​ចិន​បានចូលម​កអភិវឌ្ឍនៅខេត្ត​ព្រះសីហ...
កំណើនសេដ្ឋកិច្ចចិនកើនឡើងក្នុងកម្រិតទាបនៅត្រីមាសទី២ឆ្នាំ២០១៩នេះ

កំណើនសេដ្ឋកិច្ចចិនកើនឡើងក្នុងកម្រិតទាបនៅត្រីមាសទី២ឆ្នាំ២០១៩នេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងកម្រិតទាបនៅត្រីមាសទី២នៃឆ្នាំ២០១៩នេះ ក្នុងកម្រិតត្រឹមតែ ៦.២% ដែលជាកំណើនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។នេះបើយោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន លោក Mao Shengyong ។ លោក ម៉ៅ សេងយ៉ុង បានបន្ថែមថា កំណើនសេដ្ឋកិច្ចចិនបានធ្លាក់ចុះក្នុងកម្រិតទាបនៅឆ្នាំ២០១៩នេះ គឺដោយសារផលប៉ះពាល់ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ។ សូមរំលឹកថា កាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ កំណើនសេដ្ឋកិច្ចចិនបានកើនឡើង ៦.៤% គឺខ្ពស់ជាងកំណើនសេដ្ឋកិច្ចនៅត្រីមាសទី២នៃឆ្នាំនេះ ប៉ុន្តែនៅតែទាបជាងកាលពីប៉ុន្មានឆ្នាំមុន ៕...
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យអាជ្ញាធររាជធានី-ខេត្តត្រូវពង្រឹងប្រសិទ្ធភាពការគ្របគ្រង់សំណង់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យអាជ្ញាធររាជធានី-ខេត្តត្រូវពង្រឹងប្រសិទ្ធភាពការគ្របគ្រង់សំណង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្នមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសំណង់ មួយចំនួននៅតាមរាជធានី-ខេត្ត កំពុងដំណើរការដោយគ្មានលិខិតអនុញ្ញាត និងច្បាប់ត្រឹមត្រូវ។ សម្តេចក្រឡាហោម ស ខេង បានធ្វើការកត់សម្គាល់ថា មានសំណង់មួយចំនួន បាននឹងកំពុងដំណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយសំណង់ ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត និងពុំមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស សំណង់ឲ្យបានត្រឹមត្រូវ ដែលករណីទាំងនេះអាចបណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតបង្កឲ្យមានគ្រោះមហន្តរាយ និងហានិភ័យផ្សេងៗ។ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសំណង់នេះ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យអភិបាលរាជធានី...
អ៊ីរ៉ង់ឲ្យអាមេរិកដកទណ្ឌកម្មសិនទើបចរចា តែអាមេរិកថាចរចាសិនទើបដកទណ្ឌកម្ម

អ៊ីរ៉ង់ឲ្យអាមេរិកដកទណ្ឌកម្មសិនទើបចរចា តែអាមេរិកថាចរចាសិនទើបដកទណ្ឌកម្ម

ព័ត៌មានទាន់ហេតុការណ៍
មេដឹកនាំប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្រកែកគ្នាយ៉ាងតឹងសរសៃ ក កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដានេះ ពាក់ព័ន្ធនឹងទណ្ឌកម្មសេដ្ឋកិច្ច និងការចរចាដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងភាគីទាំងពីរ ។ ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសា រ៉ូហានី បានទាមទារអោយមេដឹកនាំរបស់សហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសអ៊ីរ៉ង់ វិលត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់សិន មុននឹងជួបចរចា ។ ប៉ុន្តែមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានឆ្លើយតបថា អាមេរិកបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ហើយ និងមិនអាចវិលត្រឡប់ទៅវិញទេ ហើយទណ្ឌកម្មលើអ៊ីរ៉ង់ ក៏អាមេរិកមិនអាចដកចេញបានដែរ លុះត្រាតែអ៊ីរ៉ង់ចូលតុចរចាសិន ៕...
ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ)

ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ និងត្រូវបាននិរាករណ៍ដោយអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ ស្តីពីធនាគារអភិវឌ្ឍន៍ជនបទក្នុងគោលបំណងបំពេញនូវកង្វះខាតរវាងតម្រូវការនិងការផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនៅតំបន់ជនបទដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ ធ.អ.ជ ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋដែលមានឧបនិស្ស័យជាគ្រឹះស្ថានធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំនិងគ្រប់គ្រងសកម្មភាពរបស់ខ្លួន ។ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ។ ចក្ខុវិស័យ នៃ ធ.អ.ជ គឺការប្រែក្លាយទៅជាធនាគាររឹងមាំ និងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ដែលពិតជាអាចចូលរួមអភិវឌ្ឍន៍វិស័...
សេដ្ឋវិទូរកម្ពុជាលើកឡើងអំពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិង ចិន

សេដ្ឋវិទូរកម្ពុជាលើកឡើងអំពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិង ចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានចាត់ទុកថា«បញ្ហាសាកលភាវូនីយកម្ម ដែលនាំមកនូវទាំងវិជ្ជមាននិងអវិជ្ជមាន សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសតូច នៅពេលដែលមហាអំណាចទាំងពីរលើសាកលលោកកំពុងតែប្រឈមមុខដាក់គ្នានោះ នាំមកនូវផលបះពាល់ទាំងអស់គ្នាមិនមែនតែប្រទេសកម្ពុជានោះទេ»។ សេដ្ឋវិទូកម្ពុជានិងអ្នកវិនិយោគថ្មីៗនេះបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគបរទេស ខណៈដែលសហរដ្ឋអាមេរិកកំពុងតែជម្លោះពាណិជ្ជកម្មនិងប្រទេសចិន។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចបានចាត់ទុកប្រទេសចិនគឺ ជាប្រទេសឆ្លាតមួយ ដែលអាចទប់ស្កាត់នឹងការបង្កហេតុទប់ស្កាត់របស់អាមេរិក ហើយការរបាំងពាណិជ្ជកម្មនេះគ្រាន់តែជាការសាកល្បងគ្នាតែប៉ុណ្ណោះមិនអាចទៅជាសង្រ្គាមទេ តែគ្រាន់តែការតម្លើងសាច់ដុំដាក់គ្នាតែប៉ុណ្ណោះ។ លោកឧកញ៉ា លឹម ហេង អនុប្រ...
វិស័យ​​​ហិរញ្ញវត្ថុ​​​​​​មានសារសំខាន់​ក្នុង​​​ការ​អភិវឌ្ឍមុខជំនួញ​​​ ​​​​​​

វិស័យ​​​ហិរញ្ញវត្ថុ​​​​​​មានសារសំខាន់​ក្នុង​​​ការ​អភិវឌ្ឍមុខជំនួញ​​​ ​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នក​ជំនាញផ្នែក​​​​​​​​វិស័យ​ហិរញ្ញវត្ថុ​បា​នចាត់ទុកថា ​​ការរីកលូតលាស់​​​​វិស័យ​ធនាគារនិងហិរញ្ញវត្ថុ​​​​​​​​​​​​​នៅ​កម្ពុជា​​​​មានសារៈសំខាន់ណាស់​​​​ក្នុងការ​ជម្រុញ​​​​​​​សេដ្ឋកិច្ច ​​​​​​​និងអភិវឌ្ឍន៍​​​មុខជំនួញ​​​។​​​ លោកឩកញ៉ា ហួត អៀងតុង ទីប្រឹក្សា​​​សមាគម​មីក្រូហិរញ្ញវត្ថុ​​​​កម្ពុជា​​​​បាន​ថ្លែងថា ​វិស័យ​មីក្រួហិរញ្ញវត្ថុ​បាន​បំពេញតួនាទី​របស់​ខ្លួន​​យ៉ាងសកម្ម​​​​​​​​​ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច ជាពិសេស​ក្នុងបរិបទនៅកម្ពុជា​​​​សព្វថ្ងៃ​​ វិស័យ​មួយ​នេះ​​​​​បាន​​​​​​​​​​​បន្សាំខ្លួន​​​យ៉ាងជិតស្និទ្ធជាមួយ​ជីវភាពរស់​នៅរបស់​ប្រជាពលរដ្ឋ ​​និងការ​​​​​អភិវឌ្ឍន៍អាជីវកម្មបន្ថែម​​​​​។​ លោក​ឩកញ៉ា​បាន​លើកឡើងថា វិស័យ​​​​ហិរញ្ញវត្ថុ​នៅក្នុងសេដ្ឋកិច្ច​​​​គឺ មានសារៈសំខាន់​ណាស់​​​ ព្រោះ​​​ ​​​​គ្រឹះស្ថាន​ទាំងអស់នោះ​​​​​បាន​ទៅ​​​ដល់​ជិតប្រជាពលរដ្ឋ​ និង​​​​បាន​​​​ប្រាក់ទុន ​​​​​ ​សម្រាប់​​​​បង្កើតមុខរ...
ក្រុមហ៊ុន ហួ៊ត ជា ប្រកាសលក់ម៉ាកយីហោអាជីវកម្ម ចំពោះអ្នកចង់បើកអាជីវកម្មដំបូងលើវិស័យសំណង់

ក្រុមហ៊ុន ហួ៊ត ជា ប្រកាសលក់ម៉ាកយីហោអាជីវកម្ម ចំពោះអ្នកចង់បើកអាជីវកម្មដំបូងលើវិស័យសំណង់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ​លោក ហួ៊ត ជា នាយក​ប្រតិបត្តិ​​​​​ក្រុមហ៊ុន​​ ហួ៊ត ជា នាំចូលនិងចែកចាយសម្ភារៈសំណង់​​​​បានមានប្រសាស​​ន៍​​​ឲ្យដឹង​​​ថា ក្រុមហ៊ុន​ឈ្មោះ ហូ៊ត ជា នាំចូល និងចែកចាយសម្ភារៈ​សំណង់​​​​ ​​បាន​​​ប្រកាសលក់​ម៉ាកយីហោអាជីវកម្ម​​​​​​​ដល់សហគ្រិន​វ័យ​ក្មេង​​​​នៅ​​​កម្ពុជាចាប់ពីពេលនេះទៅ ដល់​អ្នក​​ដែលមាន​បំណងចង់​​ចាប់​ផ្តើមបើកអាជីវកម្មដំបូង​​ ដោយ​គ្រាន់តែទិញសិទ្ធិអាជីវកម្ម​រួចជាស្រេចពីក្រុមហ៊ុន ហួ៊ត ជា​​​​​​នោះអ្នកនឹង​​​អាចបើក​អាជីវកម្ម​បាន​​​​​។​ លោក​បានមានប្រសាសន៍បន្តទៀតថា« ​​ពីមុន​ក្រុមហ៊ុន​ហួ៊ត ជា គ្រុប​វិនិយោគនាំចូលគ្រឿងសំណង់ពីក្រៅប្រទេស ដើម្បីផ្គត់​ផ្គង់តម្រូវការលើ​វិស័យ​​សំណង់ ​​ប៉ុន្តែ​​​​ដោមើលឃើញពី​​​ឱកាសថ្មីៗថែមទៀតនោះ​​​ ក្រុមហ៊ុន​បានស​​​​​​ប្រកាសលក់​ម៉ាកយីហោ ​​ដល់​អ្នក​ចង់​បង្កើតអាជីវកម្ម​ថ្មីថ្មោង ជាពិសេស​សហគ្រិនវ័យក្មេង​​​​ ដោយ​​មិនចាំបាច់​​​ត្រូវការដើមទុន​ច្រើន​ម៉ឺនដុល្លារ​​​​នោះ»។​ ...
ស្ត្រីម្នាក់ប្តឹង ឧត្តមសេនីយ៍ឯក លន់ សុធី និងបក្ខពួកទៅ ACU រឿងលួចធ្វើប្លង់យកដី

ស្ត្រីម្នាក់ប្តឹង ឧត្តមសេនីយ៍ឯក លន់ សុធី និងបក្ខពួកទៅ ACU រឿងលួចធ្វើប្លង់យកដី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ស្រ្តីវ័យ ៦២ឆ្នាំ ម្នាក់រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចចិត្តដាក់ពាក្យប្តឹង លោកឧត្តមសេនីយ៍ឯក លន់ សុធី នាយរង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និងបក្ខពួកទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ យោងតាមពាក្យបណ្តឹងរបស់លោកស្រី ប៉ុល ពិសី បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ១៩៩៧ និង១៩៩៨ លោកស្រីបានទិញដីមួយកន្លែងទំហំ ៨០ម៉ែត្រ គុណនឹង៦០ម៉ែត្រ មានទីតាំងភូមិ១ (ដូរភូមិ៩) សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីឈ្មោះ សួន សូនី, ព្រំ អូន,  កើត អួច,ហួត ជុន និងឈ្មោះ ហ៊ឹម សៅ ដោយមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវតាមច្បាប់។ លុះដល់ឆ្នាំ២០១៤ ស្រាប់តែមានលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោះ សេង ដាលីន បានឲ្យមន្ត្រីធ្វើប្លង់យកដីរបស់លោកស្រីទាំងអស់។ ក្រោយកមកស្រី ប៉ុល ពិសី បានដាក់ពាក្យប្តឹងគ្នាជាមួយលោកឧត្តមសេនីយ៍ឯក លន់ សុធី និងប្រពន្ធឈ្មោ...