ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រាជរដ្ឋាភិបាលនឹង​​ចាត់តាំងក្រុមការងារចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋាន​​​

រាជរដ្ឋាភិបាលនឹង​​ចាត់តាំងក្រុមការងារចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋាន​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែង​​បញ្ជាក់ក្នុងពិធី ចុះជួបសំណេះសំណាលជាមួយ ពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ស្ពាន-សាលារៀន នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះថា​​ រាជរដ្ឋាភិបាលចាត់តាំងក្រុមការងារចុះមូលដ្ឋាន ជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ព្រមទាំងជំរុញឲ្យមានប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផងដែរ។ សម្ដេច ស ខេង បានថ្លែងថា វត្ថុបំណងរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់សាលារៀនដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងក្លាយជាធនធានមនុស្សដ៏ល្អរបស់ជាតិ។ សម្ដេចមានប្រសាសន៍បន្ថែម​ថា «បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជា គណបក្សប្រជាជនកម្ពុជាដែរ គឺបានចាត់តាំងក្រុមការងារ ចុះមូលដ្ឋានជាប់ ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយ បញ្ហាប្រឈមផ្សេងៗផង និងជំរុញប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ...
អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​កង​កម្លាំង​ចម្រុះជួយអន្តរាគមន៍អគ្គីភ័យឆេះ​ ផ្សារ​បឹង​កុក​ទាំងយប់

អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​កង​កម្លាំង​ចម្រុះជួយអន្តរាគមន៍អគ្គីភ័យឆេះ​ ផ្សារ​បឹង​កុក​ទាំងយប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម​៖ លោក អ៊ុន​ ចាន់ដា អភិបាល​នៃ​គណៈ​អភិបាល​ ខេត្តកំពង់ចាម​ ​ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ ជួបគ្រោះអាសន្នទាំងយប់ ។ នេះយោងតាមផ្សព្វផ្សាយហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម ។ កាលពីវេលាម៉ោង១១​ និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែមិនា​ ឆ្នាំ​២០២០ មានករណីអគ្គិភ័យឆាបឆេះផ្សារ​បឹង​កុក​ ស្ថិត​នៅ​ក្នុង​​ភូមិទី៧ សង្កាត់​បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ។ ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័យនេះភ្លាម​ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​ សរុប​ចំនួន​១៧គ្រឿង​ ប្រើទឹកអស់ ចំនួន​៣៦សឺទែន និងប្រើប្រាស់កកម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត ។ កម្លាំងផែនសណ្ដាប់ធ្នាប់ អគ្គីភ័យ​ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។ ​ប្រតិបត...
អភិបាលខេត្តព្រះវិហារបញ្ជាឲ្យមន្ត្រីក្រោមឱវាទកែលម្អរបរិស្ថានដើម្បីប្រកួតប្រជែងទីក្រុងស្អាត 

អភិបាលខេត្តព្រះវិហារបញ្ជាឲ្យមន្ត្រីក្រោមឱវាទកែលម្អរបរិស្ថានដើម្បីប្រកួតប្រជែងទីក្រុងស្អាត 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារសូមជូនដំណឹងដល់អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករស្តីពីការរៀបចំនិងរក្សាសណ្តាប់ធ្នាប់ លុបបំបាត់នូវការសាងសង់សំណង់អណាធិបតេយ្យនានា ការលក់ដូរលើចំនីផ្លូវ សំដៅកែលម្អឲ្យមានសោណ្ឌភាព បរិស្ថានល្អ ឈានទៅដល់ការប្រកួតប្រជែងទីក្រុងស្អាត ។ នេះយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ។  ...
ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង

ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង ៖  
ក្រសួងអប់រំ​ សម្រេចអោយសាលារដ្ឋ​ និងឯកជនទាំងអស់នៅភ្នំពេញ​ផ្អាកជាបណ្តោះអាសន្ន​ ដេីម្បីទប់ស្កាត់​ COVID-19

ក្រសួងអប់រំ​ សម្រេចអោយសាលារដ្ឋ​ និងឯកជនទាំងអស់នៅភ្នំពេញ​ផ្អាកជាបណ្តោះអាសន្ន​ ដេីម្បីទប់ស្កាត់​ COVID-19

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងអប់រំ​ សម្រេចអោយសាលារដ្ឋ​ និងឯកជនទាំងអស់នៅភ្នំពេញ​ ផ្អាកជាបណ្តោះអាសន្ន​ ដេីម្បីទប់ស្កាត់​ COVID-19!
ទស្សនាទិដ្ឋភាពនាពេលរាត្រីក្នុងថ្ងៃទីមួយនៃពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង (Photo inside)

ទស្សនាទិដ្ឋភាពនាពេលរាត្រីក្នុងថ្ងៃទីមួយនៃពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង (Photo inside)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាត់ដំបង)៖ ក្នុងរាត្រីថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ឃើញថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមួរមីមកទស្សនាយ៉ាងច្រើនកុះកនៅតាមដងវិថី ស្ពាន សួនច្បារ ជាមួយនឹងការទទួលទានម្ហូបអាហារ ចំណីចំណុកនៅតាមវិថីលក់ម្ហូបអាហារ ទស្សនាការសមសម្ដែងសិល្បៈនៅលើឆាកធំ ការទស្សនាតាមស្ដង់ពិព័រណ៍នានា ការប្រគំតន្ត្រី ព្រមជាមួយភ្លើងបំភ្លឺយ៉ាងអញ្ចាចនៅកណ្ដាលទីក្រុងបេតិកភណ្ឌមួយនេះ។ មិនខុសពីការរៀបចំនៅឆ្នាំមុនៗនោះឡើយ ពិធីបុណ្យទន្លេលើកទី៦នេះត្រូវបានប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។ លោក​​រដ្ឋមន្ត្រី ថោង ខុន និងលោក​​​អភិបាលខេត្ត ងួន រតនៈ បានដឹកនាំការងាររៀបចំពិធីបុណ្យមួយនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព្រឹត្តប្រកបដោយភាពអធិកអធម និងរលូនជោគជ័យ ពិសេសរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្...
សម្តេចតេជោ ៖ អញ្ជើញជួបមន្រ្តីរាជការនៅខេត្តបាត់ដំបង ចំនួន ២,៣០០នាក់

សម្តេចតេជោ ៖ អញ្ជើញជួបមន្រ្តីរាជការនៅខេត្តបាត់ដំបង ចំនួន ២,៣០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ នេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២,៣០០នាក់ ។ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។ ពិធីសំណេះសំណាលនេះគឺធ្វើឡើងស្របពេលដែល សម្តេចតេជោអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបងដែលប្រព្រឹត្តិទៅចាប់ពីល្ងាចថ្ងៃទី ១៤-១៥ ខែ ខែមិនា ល្ងាចថ្ងៃសៅរ៍នេះ។ ជំនួបសំណេះសំណាលថ្ងៃនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខមន្រ្តីរាជការ និងដើម្បីជំរុញប្រសិទ្ឋភាពការងាររបស់មន្រ្តីរាជការទូទាំងខេត្តឲ្យកាន់តែមានប្រសិទ្ឋភាពការងារខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕  ...
កម្ពុជា៖បម្រាមមិនឲ្យជនបរទេស ចំនួន៥ប្រទេសចូលមកកម្ពុជារយៈពេល ៣០ថ្ងៃ 

កម្ពុជា៖បម្រាមមិនឲ្យជនបរទេស ចំនួន៥ប្រទេសចូលមកកម្ពុជារយៈពេល ៣០ថ្ងៃ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយដាក់បម្រាម មិន​ឲ្យ​ជនបរទេស មកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុង​ប្រទេស​កម្ពុជារយៈពេល ៣០ថ្ងៃ អនុវត្ត​ចាប់ពីថ្ងៃទី១៧មិនានេះ តទៅ​។ ការសម្រេចនេះ ជាវិធានការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងប្រទេស​កម្ពុជាយើង ខណៈដែល​ប្រទេសទាំង ៥នេះ កំពុងឆ្លង រាលដាល​ជំងឺកូវីដ១៩​ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖...
សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាននិងសាលារៀននៅតាមបណ្ដាភូមិឃុំមួយចំនួនក្នុងស្រុកបាណន់ខេត្តបាត់ដំបង

សម្ដេចក្រឡាហោម ស ខេង ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាននិងសាលារៀននៅតាមបណ្ដាភូមិឃុំមួយចំនួនក្នុងស្រុកបាណន់ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃសុក្រងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាន និងសាលារៀន នៅតាមបណ្ដាភូមិឃុំមួយចំនួនក្នុស្រុកបាណន់ ខេត្តបាត់ដំបង។ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីបានអញ្ជើញពិនិត្យដំណើរការសាងសង់ស្ពានដែកមួយកន្លែងស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។ សម្ដេចបានមានប្រសាសន៍ថា ស្ពានដែកនេះគ្រោងចំ ណាយថវិកាសាងសង់ប្រមាណ២៥ម៉ឺនដុល្លារ ដែលបានមកពីការចូលរួមរបស់ក្រុមការងារ និងសប្បុរសជននានា។ សម្ដេចបានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជាដែរ គឺបានចាត់តាំងក្រុមការ ងាាារចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗផង និងជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផង។ ជាក់ស្ដែងមានស្ពានជាច្រើនត្រូវបាន...
លិខិតមិត្តអ្នកអាន៖ កូនទាហានជិត ៣០០គ្រួសារកំពុងទន្ទឹងរងចាំដីដែលរាជរដ្ឋាភិបាល សម្រេចបែងចែក

លិខិតមិត្តអ្នកអាន៖ កូនទាហានជិត ៣០០គ្រួសារកំពុងទន្ទឹងរងចាំដីដែលរាជរដ្ឋាភិបាល សម្រេចបែងចែក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ព្រះវិហារ៖ បន្ទាប់ពីទំនាស់ព្រំដែនរវាងកម្ពុជា-ថៃ នៅខេត្តព្រះវិហារហាក់ស្រាកស្រាន្ត រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយផ្តល់ដីសង្គមកិច្ចជូនគ្រួសារបងប្អូនកងទ័ពដែលបានឈជើងការពារជាតិមាតុភូមិនៅតាមបន្ទាត់ព្រំដែន រស់នៅអាស្រ័យផលធ្វើស្រែចំការចិញ្ចឹមជីវិត។ បើយោងតាមសេចក្តីរាយការណ៍មកថា មានគ្រួសារយោធាយ៉ាង ហោចណាស់ជិត ៣០០គ្រួសារ នៃវរសេនាតូចលេខ ៣៨៥ ចំណុះឲ្យកងពលតូចលេខ៨ នៅពុំទាន់ទទួលបានចំណែកដីដែលរាជរដ្ឋាភិបាល សម្រេចបែងចែក ឲ្យពួកគាត់នៅឡើយទេ។ គ្រួសារកងទ័ព ដែលពុំទាន់បានដីដែលរដ្ឋចែក ជិត៣០០គ្រួសារ បានលើកឡើងថា ពួកគាត់បានរងចាំជាច្រើនឆ្នាំមកហើយ តែដីជាង ១០០០ហិកតា ដែលថ្នាក់លើរបស់ពួកគាត់ ដាក់ពាក្យស្នើទៅថ្នាក់ជាតិដើម្បីសុំយកបែងចែកឲ្យកូនចៅនោះ គឺបានតែមេៗ និងអ្នកសុំតែប៉ុណ្ណោះ ចំណែកកូនចៅៗបានត្រឹមតែអង្គុយមើលមេៗចែកដីគ្នាម្នាក់ៗ រាប់សិបហិកតា។ ប្រភពបន្ថែមថា ក្រៅពីយកដីដែលរាជរដ្ឋាភិបាលប្រគល់ឲ្យគ្រួសារកូនទាហានយកទ...