២ខែដើមឆ្នាំ២០២០កម្ពុជានាំចេញអង្ករបានចំនួន ១៣៦ ៤៩៩តោន កើនជាង២២%
តួលេខពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា មានកំនើនគួរអោយកត់សំគាល់ គឺបាននាំចេញជាង 86000តោន នៅក្នុងខែកុម្ភៈ 2020 ដែលកើនជាង 35000តោន ធៀបទៅខែ មករាឆ្នាំ2020។
តួលេខបង្ហាញថា សរុបក្នុងរយះពេល 2ខែ ឆ្នាំ 2020 កម្ពុជានាំចេញអង្ករបានចំនួន 136 499តោន កើនជាង 22% បើធៀបទៅ 2ខែដើមឆ្នាំ 2019។ ក្នុងរយះពេល 2ខែដើមឆ្នាំនេះគឺ ប្រទេសចិនបានស្រូបយក 37% សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស 30% ប្រទេសនៅក្នុងបណ្តារសហគមន៍អាស៊ាន 18% និងបណ្តាគោលដៅផ្សេងមានជាង14%។
លើសពីនេះតួលេខដដែលបង្ហាញថា បើយើងក្រឡេកមើលកំណើនក្នុងខែកុម្ភៈដូចគ្នានេះ 2020 ជាមួយ2019 យើងឃើញថា កំនើន ទៅអ៊ឺរ៉ុប កើន 126% កើនពី 10080 តោន ទៅ 22753តោន។ទីផ្សារប្រទេសចិន កើន33% ពី 27186 តោនទៅ 36085តោន ទីផ្សារក្នុងប្រទេសអាស៊ាន 119% កើនពី 8825តោនទៅ 19347 តោន និងទីផ្សារផ្សេងកើន ពី6770តោន 7864តោន។
ជារួមសំរាប់ខែកុម្ភៈ2020កើន 63% ធ...








