ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មុខរបរលក់អាហារនៅសាលារនៅកេនយ៉ាទទួលបានប្រាក់ចំណូលកាន់តែច្រើន

មុខរបរលក់អាហារនៅសាលារនៅកេនយ៉ាទទួលបានប្រាក់ចំណូលកាន់តែច្រើន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា មុខរបរលក់អាហារនៅតាមសាលារៀននៅប្រទេសកេនយ៉ាបានទទួលប្រាក់ចំណូលកាន់តែច្រើន ខណៈសិស្សានុសិស្សបានគាំទ្រកាន់តែខ្លាំងដោយទទួលទានអាហារថ្ងៃត្រង់នៅសាលារៀន និងមិនវិលត្រឡប់ទៅផ្ទះពេលថ្ងៃ ។ កុមារី ណាន់ស៊ី អែនជើរី (Nancy Njeri) សិស្សសាលាបឋមសិក្សា ហ្កាតុង អូរ៉ា (Gaton Ora) នៅទីក្រុងណៃរ៉ូប៊ី បាននិយាយថា ការទទួលបានអាហារស្រា ប់នៅសាលារៀន គឺចំណេញពេលវេលាច្រើនក្នុងការសម្រាក ។ កុមារី ណាន់ស៊ី អែនជើរី បានបន្ថែមថា អាហារស្រាប់សម្រាប់ថ្ងៃត្រង់មួយពេល មានតម្លៃក្នុងរង្វង់១៥ស៊ីលីង (Shilling ប្រាក់កេនយ៉ា) ប្រហាក់ប្រហែល១៥សេនដុល្លារអាមេ រិក ដែលជាតម្លៃថោកសមរម្យ ។ ឪពុកម្តាយ ឫអាណាព្យាបាលរបស់សិស្សានុសិស្សភាគច្រើននៅទីក្រុងណៃរ៉ូប៊ី បានបង់ប្រាក់ជាខែសម្រាប់អាហារថ្ងៃត្រង់កូនរបស់ខ្លួន ដោយមិនចាំបាច់ចំណាយប្រចាំថ្ងៃទេ ៕...
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងបណ្ឌិត ឡាយ គឹមឆេន ធ្វើរឿងដ៏អស្ចារ្យលើវិស័យហាងបញ្ចាំជាមួយអ្នកជំនួញខ្មែរល្បីៗនៅកម្ពុជា

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងបណ្ឌិត ឡាយ គឹមឆេន ធ្វើរឿងដ៏អស្ចារ្យលើវិស័យហាងបញ្ចាំជាមួយអ្នកជំនួញខ្មែរល្បីៗនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនួញវ័យក្មេងម្នាក់កំពុងតែមានឈ្មោះសម្លេងលើវិស័យជំនួញ គឺ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា និងលោកបណ្ឌិត ឡាយ គឹមឆេន ថ្មីៗនេះ ស្រាប់់់់ងាកលោកងាកមក វិនិយោគលើវិស័យហាងបញ្ចាំជាមួយនិងអ្នកជំនួញខ្មែរល្បីៗ១ ក្រុមនៅកម្ពុជា ដោយបានដាក់សម្ភោធឲ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី ២២ខែគុម្ហៈនេះស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបណ្ឌិត ឡាយ គឹមឆេន ដៃគូរភាគហ៊ុនក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd និងជាសហគ្រិនវ័យក្មេងបានបញ្ជាក់ថា តាមពិតនៃការសិក្សារយៈពេល២ឆ្នាំមកនេះ ដោយមើលឃើញពីតម្រូវការហាងបញ្ចាំស្របច្បាប់ច្រើន ដូច្នោះ ដើម្បីសម្រួលដល់បងប្អូនអាជីករតូចត្រូវការសាច់ប្រាក់រហ័សដូចនេះ មានតែក្រុមហ៊ុនហាងបញ្ចាំទេដែលអាចជួយពួកគាត់បាននិងមានការចុះបញ្ជីទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត បានមានប្រសាសន៍ថា ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ នៅព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជេីញថ្លែងសារពិសេសជូនជនជាតិទូទាំងប្រទេសអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា។ ការថ្លែងសារនេះពិសេសនេះនឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានការផ្សាយផ្ទាល់ (Live) ផងដែរ។ បន្ទាប់ពីការថ្លែងសារពិសេស និងបើកឱ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មាន, បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង ៧:៣០ នាទីព្រឹក ពីវិមានសន្តិភាព៕...
រឿងក្រៅឆាក៖ទេសចរលើនាវាយក្យនិងកូឡាប៣០០ទង

រឿងក្រៅឆាក៖ទេសចរលើនាវាយក្យនិងកូឡាប៣០០ទង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ រឿងរ៉ាវនៃនាវាទេសចរអាមេរិក Westerdam បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក ដោយសារតែការភ័យខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Covid-19) ដែលបានសម្លាប់ពលរដ្ឋចិនជាង២ពាន់នាក់ និងជិត៨ម៉ឺននាក់ទៀតបានឆ្លង។ នៅពេលដែលពិភពលោកមានការបារម្ភនិងភ័យខ្លាច ជាពិសេសប្រទេសចិន ដែលកំពុងតែប្រឈមដ៏ធ្ងន់ធ្ងរ ប្រទេសកម្ពុជាក៏បានដាក់ខ្លួនចូលទៅក្នុងសាច់រឿងដ៏រន្ធត់មួយនេះដែរ តែជាការចូលសង្គ្រោះអ្នកដំណើរលើនាវា Westerdam ដែលកំពុងស្ថិតក្នុងស្ថានភាពមួយដែលគេស្ទើរប្រៀបធៀបទៅនឹងរឿងភាពយន្តសោកនាដកម្មរបស់កប៉ាល់យក្ស ថាយថេនិច (Titanic) ដែលបានកើតឡើងនៅឆ្នាំ១៩១២ នៅពេលដែលកប៉ាល់មួយនេះបានបើកបុកផ្ទាំងទឹកកកនៅលើ មហាសមុទ្រអាត្លង់ទិកខាងជើង ហើយត្រូវបានផលិតជាភាពយន្តនៅឆ្នាំ១៩៩៧។ ចង់ដឹងថាតើដំណើរដើមទងនៃរឿងរ៉ាវជំងឺខូវីដ១៩ លងនាវាទេសចរចូលមកកម្ពុជានេះចេញមកពីណា? ទៅណា? និងកើតឡើងយ៉ាងដូចម្តេច? សូមតាមដានដូចតទៅ៖ * សៀវភៅទោះទាយស្រដៀងនឹងជំងឺ Covid...
ក្រសួងសុខាភិបាលកម្ពុជាថា៖ស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ឆ្នាំ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ

ក្រសួងសុខាភិបាលកម្ពុជាថា៖ស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ឆ្នាំ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា  បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីមិនប្រកតីនៃការធ្វើតេស្តវិជ្ជមានវីរុស COVID ១៩លើស្ត្រីជនជាតិអាមេរិកកាំង អាយុ ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២០នេះបានបង្ហាញថា លើស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ ឆ្នាំ រូបនេះ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ។ សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖  ...
អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមាន ចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀតទេ

អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមាន ចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀតទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គេហទំព័រ The Straits Times ថ្ងៃទី21/02/2020 បានឲ្យដឹងថា អ្នកដំណើរតាមនាវាអាមេរិកដែលទទួលបានតេស្តវិជ្ជមានចំពោះវីរុស coronavirus នៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះលែងមានផ្ទុកវីរុសនេះហើយ។ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយា យកាលពីថ្ងៃសុក្រ ទី21 កុម្ភៈ ថា ស្ត្រីអាយុ 83ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងហើយម្តងទៀត ហើយលទ្ធផលបានបង្ហាញថា លោកស្រីមិនមានផ្ទុកវីរុសនេះទៀតទេ។ លោកបានឱ្យដឹងថា «ការធ្វើតេស្តរបស់លោកស្រីបានទទួលលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណា លោកស្រីនៅតែត្រូវបានគេរក្សាទុក អោយនៅមន្ទីរពេទ្យ ពីព្រោះលោកស្រីមិនមានសុខភាពល្អនៅឡើយទេ ហើយនៅតែមានរោគសញ្ញាផ្សេង។ នៅពេលដែលលោកស្រីលែងមាន រោគសញ្ញាហើយ នោះលោកស្រីអាចចេញពីមន្ទីពេទ្យបានហើយ»។ ស្ត្រីរូបនេះ និងប្តីអាយុ 85 ឆ្នាំរបស់គាត់បានស្ថិតនៅលើនាវា MS Wester dam ដែលបានចូលចតនៅក្រុងព្រះសីហនុប្រទេសកម្ពុជា កាល...
លោកជា សុផារ៉ា៖ស្ថាបត្យករនិងវិស្វករសំណង់ត្រូវអនុវត្តច្បាប់សំណង់ស្របតាមវិជ្ជាជីវៈ

លោកជា សុផារ៉ា៖ស្ថាបត្យករនិងវិស្វករសំណង់ត្រូវអនុវត្តច្បាប់សំណង់ស្របតាមវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញជាអធិបតីបេីកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ “លេីកទី៣”។ ព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ។ វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ មានការចូលរួមពីគណវិស្វករ គណស្ថាបត្យករ និងវិស្វករស្ថាបត្យករសរុប៧២៥នាក់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករនិងស្ថាបត្យករជាលើកទី៣ នាពេលនេះ គឺក្នុងគោលបំណងដើម្បីប្រមូលនូវធនធានមនុស្សដែលចាត់ទុកថា ជាសក្តានុពលសម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំពុងបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍជាតិ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាអ្នកសិក្សាគំរោងប្លង់និងអ្នកប្រចាំការនៅតាមបណ...
ក្រុមហ៊ុនចំនួន២ទៀតហើយ​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចំនួន២ទៀតហើយ​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន “គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា” បានសម្រេចចេញវិញ្ញា​បនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ទៀត​ហើយ ដែល​​ទើប​តែ​​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅ ក្រុងច្បារមន និងស្រុកឧត្តង ខេត្តកំពង់ស្ពឺ។​ ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនោះរួមមានទី១- ក្រុមហ៊ុន“LAI MAN INTERNATIONAL CO., LTD”គម្រោងបង្កើត​រោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។ សម្រាប់ក្រុមហ៊ុនទី២- ឈ្មោះ“ TRIMAX APPAREL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដីនិងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិ​យោគប្រមាណ ២០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ...
លោក ឧកញ៉ា លី ហួរ នឹង​​​យកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ

លោក ឧកញ៉ា លី ហួរ នឹង​​​យកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឧកញ៉ា លី ហួរ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងសម្រាប់ផ្នែកឯកជននៃក្រុមការងារទី១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២០ ខែកុម្ភៈនេះ ដោយ​លោកបានត្រៀមយកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ។ ថ្លែងនៅក្នុងកិច្ចប្រជុំនាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា «គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី​បង្ហាញពីលទ្ធផល និងបញ្ហាដែលបានដោះស្រាយជាមួយសហប្រធានជាដៃគូរារដ្ឋាភិបាលនាពេលកន្លងទៅ ដែលជាកង្វល់ បញ្ហាប្រឈមរបស់សមាជិកសមាជិកានៃក្រុមការងារ និងជាពិសេស កិច្ចប្រជុំលើកទី២នេះ ដើម្បីស្វែងរកធាតុចូលក៏ដូច​ជាបញ្ហាប្រឈមថ្មីៗជាកង្វល់ចាំបាច់ត្រូវតែរកដំណោះស្រាយជូនដល់សមាជិកសមាជិកាក្នុងវិស័យនេះ»។ លោកឧកញ៉ាបញ្ជាក់ថា លោ...
 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានឲ្យដឹងថា ក្នុង ១​ឆ្នាំៗ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាយ​ថវិកា​ជាតិប្រមាណ ២០០ លាន​ដុល្លារ លើ​ការងារ​ជួសជុល​ផ្លូវ​។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះ​ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ លោកបញ្ជាក់ថា បើសិនជា​យើង​កាត់បន្ថយ​បាន​នូវ​ការដឹកជញ្ជូន​លើស​ទំងន់ មិនបណ្តាល​ឲ្យ​ខូច​ផ្លូវ នោះ​​យើង នឹងអាច​សល់​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ ដើម្បី​យកទៅ​សាងសង់​សាលារៀន និង​យកទៅ​ធ្វើ​ផ្លូវ​បាន​ច្រើនទៀត​៕​...