ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជន សម្តេចក្រឡាហោម ស ខេង និង សម្តេច សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារថ្ងៃទី៧ ខែមករា ឆ្នាំ២ ០២០ នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ...
លោក នង វាសនា អបអរសាទរខួបលើកទី៤១ ឆ្នាំនៃទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា ២០២០

លោក នង វាសនា អបអរសាទរខួបលើកទី៤១ ឆ្នាំនៃទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក ប្រទានពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧មករា។​​ សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុសក្ដិសិទិ្ធ តាមជួយបីបាច់ ថែរក្សាសម្ដេច និងស្ដាប័ននីតិប្រតិបត្តិទាំងពីរ ឲ្យទទួលបាន នូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំក្លា ជន្មាយុយឺយូរ ប្រាជ្ញាឈ្លាសវៃដើម្បីដឹកនាំការកសាង និងអភិវឌ្ឍន៍មាតុភូមិ ទទួលបានដោគដ័យ គ្រប់បេសកកម្មទាំងឡាយ។ សូមប្រសិទ្ធពរជ័យ ព្រមទាំងបុត្រា បុត្រី និងចៅៗ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គល គ្រប់ទិវារាត្រី និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ៧ ...
នាយករដ្ឋមន្ត្រីដែលមានកំណើតចេញពីកូនកសិករគឺតែងដឹងទុក្ខធុរ:របស់ប្រជាជននិងនៅជាមួយប្រជាជនគ្រប់ពេលវេលា

នាយករដ្ឋមន្ត្រីដែលមានកំណើតចេញពីកូនកសិករគឺតែងដឹងទុក្ខធុរ:របស់ប្រជាជននិងនៅជាមួយប្រជាជនគ្រប់ពេលវេលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាយករដ្ឋមន្ត្រីដែលមានកំណើតចេញពីកូនកសិករគឺតែងដឹងទុក្ខធុរ:របស់ប្រជាជននិងនៅជាមួយប្រជាជនគ្រប់ពេលវេលា។ ជាចរិតធម្មជាតិរបស់សម្តេចតេជោហ៊ុនសែន កន្លែងណាដែលលំបាកនិងមានបញ្ហាគឺលោកតែងចូលកៀកជានិច្ច ហើយមិនដែលមានទម្លាប់បោះបង់ចោលម្តងណាឡើយ ។ ចាប់តាំងពីមានវ័យមកពេលនេះ សម្តេចលោកបានដាកខ្លួនបម្រើប្រទេសជាតិនិងប្រជាជនដោយមិនបានគិតពីសេចក្តីសុខផ្ទាល់ខ្លួនទេ ហើយទុក្ខរបស់ប្រជាជនគឺជាទុក្ខរបស់សម្តេច ។ កម្ពុជាពិតជាមានសំណាងណាស់ ដែលមានមេដឹកមានប្រវត្តិតស៊ូតាំងពីនៅជាយុវវ័យ ឆ្លងកាត់ការលំបាកច្រើនរាប់មិនអស់ ដែលជាហេតុនាំអោយលោកមានបទពិសោធន៍ និងស្គាល់ច្បាស់ពីចរន្តនយោបាយពិភពលោកនិងនយបាយជាតិ ជាពិសេសដឹងពីតម្រូវ ការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្លួន ។ ការចំណាយពេល៤០ម៉ោងនៅជាមួយហេតុការណ៍បាក់ស្រុតអគារ ដើម្បីបញ្ជានិងតាមដានការសង្គ្រោះជីវិតប្រជាពលរដ្ឋរងគ្រោះរបស់សម្តេចតេជោពេលនេះ បើប្រៀបធៀបទៅនឹងសកម្ម ភាពតស៊ូធ្វើពលីកម្មរំដោះប្រទេសជាតិកាលពីជា...
ដល់ពេលអាមេរិកគំរាម​​ដាក់ទណ្ឌកម្មបើអ៊ីរ៉ាក់ហ៊ានបណ្តេញកងទ័ពរបស់ខ្លួនចេញ​​​

ដល់ពេលអាមេរិកគំរាម​​ដាក់ទណ្ឌកម្មបើអ៊ីរ៉ាក់ហ៊ានបណ្តេញកងទ័ពរបស់ខ្លួនចេញ​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមនៅថ្ងៃចន្ទ ទី០៦ ខែមករានេះ ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ាក់ ប្រសិនបើអ៊ីរ៉ាក់ហ៊ានសម្រេចបណ្តេញកងទ័ពអាមេរិកចេញពីប្រទេសនេះ ទៅតាមការអំពាវនាវរបស់រដ្ឋសភា ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ ការគម្រាមរបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋសភាអ៊ីរ៉ាក់ បានបើកកិច្ចប្រជុំវិសាមញ្ញមួយ កាលពីថ្ងៃអាទិត្យ ទី០៥ ដដែលនេះ ហើយសមាជិកសភាបានអំពាវនាវអោយប្រមុខដឹកនាំរដ្ឋាភិបាល បណ្តេញកងទ័ពបរទេសចេញពីប្រទេសនេះ ។ ភាពតានតឹងរវាងអ៊ីរ៉ាក់ និងអាមេរិក បានកើតឡើងក្រោយពីលោក ដូណាល់ ត្រាំ បានបញ្ជាកងទ័ពរបស់ខ្លួនអោយប្រើយានដ្រូនបាញ់មីស៊ីលសម្លាប់ឧត្តមសេនីយ៍ ហ្កាសេម សូឡីម៉ានី (Qassem Soleimani) ប្រមុខដឹកនាំអង្គភាពសម្រាំងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងឧត្តមសេនីយ៍ អាប៊ូ ម៉ាឌី អាល់ មូហាន់ឌីស (Abu Mahdi al-Muhandis) អគ្គមេញ្ជា​ការកងទ័ពចលនាប្រជាជនអ៊ីរ៉ាក់ នៅលើទឹកដីអ...
សម្តេចតេជោ”ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍៤៤ឆ្នាំរបស់ខ្ញុំ”

សម្តេចតេជោ”ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍៤៤ឆ្នាំរបស់ខ្ញុំ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាររបស់ សម្តេចតេជោ!! ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៤ ឆ្នាំរបស់ខ្ញុំ (៥ មករា ១៩៧៦ - ៥ មករា ២០២០)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្គ្រាមគឺពុំគួរឱ្យជឿខ្ញុំអាចមានជីវិតរស់នៅរហូតមកដល់សព្វថ្ងៃនេះឡើយ។ កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៩ ខ្ញុំបានផូសចេញនូវអត្ថបទប្រវត្តិរឿងពិតរបស់ខ្ញុំ និងភរិយា ទាំង២ វគ្គ ជូនបងប្អូនជនរួមជាតិបានស្វែងយល់ពីខ្សែជីវិតពិតរបស់ប្តីប្រពន្ឋខ្ញុំទាំងពីរនាក់ដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលគ្មានទេដែលហៅថាសេចក្តីសុខ រួមទាំងការស្លាប់បាត់បង់កូនទី១ជាទីស្រឡាញ់បំផុតទៀតផង។ ពិតណាស់ រឿងរ៉ាវទាំងអស់នេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ជីវិតខ្ញុំ និងភរិយាខ្ញុំប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានឆ្លងកាត់សង្រ្គាម និងរបបប្រល័យពូជសាសន៍ក្នុងសម័យនោះផងដែរ ។ ខ្ញុំសូមចែករំលែកនូវប្រវត្តិរឿតពិតរបស់ខ្ញុំ និង...
សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីលទ្ធផលនៃប្រតិបត្តិការរុករកជនរងគ្រោះនៅក្នុងគំនរអគារ៧ជាន់ខេត្តកែប

សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីលទ្ធផលនៃប្រតិបត្តិការរុករកជនរងគ្រោះនៅក្នុងគំនរអគារ៧ជាន់ខេត្តកែប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខ្លឹមសារសង្ខេបនៃសន្និសីទកាសែតថ្លែងដោយ សម្ដេចតេជោ ហ៊ុន សែន អំពីលទ្ធផលនៃប្រតិបត្តិការរុករកជនរងគ្រោះនៅក្នុងគំនរអគារ៧ជាន់ខេត្តកែប កាលពីព្រឹកមិញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផលនៃប្រតិបត្តិការរុករកជនរងគ្រោះនៅក្នុងឧប្បទ្ទហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២០ កន្លងមកថ្មីៗនេះ។ របាយការណ៍ចុងក្រោយដែលទទួលបានមកទល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ នាទីថ្ងៃរសៀលនេះ គឺសរុប ជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩ នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និង ជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ នៅពេលនេះការសម្អាតគំនរបាក់បែកក៏បានពង្រាបដល់បាតក្រោមផ្ទាល់ដីដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសា សន៍ថា ប្រតិប...
សំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ជាប់ឃុំក្នុងអគារ២នាក់បងប្អូនអាចមានជីវិតរស់ចេញពីគំនរអគារបាក់រលំ

សំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ជាប់ឃុំក្នុងអគារ២នាក់បងប្អូនអាចមានជីវិតរស់ចេញពីគំនរអគារបាក់រលំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមអ្នកសង្រ្គោះបាននជួយជនរងគ្រោះពីរនាក់បងប្អូនចេញពីគំនរអគារបាក់រលំនៅខេត្តកែប ដែលបានជាប់ឃុំលើស ២៤ ម៉ោងគ្មានអត់អាហារទៀត នេះអាចនិយាយបានថា ជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់សម្រាប់ពួកគេ២នាក់បងប្អូនអាចមានជីវិតរស់វិញ។ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់ ២៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៧នាក់បានស្លាប់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។ ក្នុងនាមជាប្រមុខដឹកនាំ​ និងក្នុងនាមជាឳពុកប្រកបដោយព្រហ្មវិហាធម៍ សម្តេចតេជោ​ ហ៊ុ​ន​ សែន​ មានសេចក្តីរំភេីបរីករាយឥតឧបមា​ ដែលបានឃេីញកូនចៅនៅមានជីវិតដូចការទន្ទឹងរង់ចាំនឹងចង់បានរបស់សម្តេច។ ជិវិតមនុស្សយេីង​ពិតជាថ្លៃមែន។ នៅពេលនះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកំពុងនៅមន្ទីរពេទ្យបង្អែកខេត្តដេីម្បីពិនិត្យការព្យាបាលជូនដល់បងប្អូនរងគ្រោះទាំងអស់ ដេីម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ...
សម្ដេចតេជោ ហ៊ុន សែន រំជួលចិត្តក្រៃលែងពេលបានឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ឋនៅមានអាយុជីវិតនៅឡើយ

សម្ដេចតេជោ ហ៊ុន សែន រំជួលចិត្តក្រៃលែងពេលបានឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ឋនៅមានអាយុជីវិតនៅឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន រំជួលចិត្តក្រៃលែងពេលដែលបានឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ឋនៅមានមានអាយុជីវិតនៅឡើយ។ នៅរសៀលថ្ងៃទី ៤ មករា ឆ្នាំ ២០២០ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្រ្តី គឺយើងបានសង្រ្គោះជនរងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវបានអគារបាក់រ លំសង្កត់អស់ពេល១ថ្ងៃ ។ បានក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ប្រើគរឿងចក្រកាត់បេតុងធំ ៗ កាត់ដែក ជាផ្ទាំងៗយកចេញពីលើតំបូលអាគារអស់មួយព្រឹកធំទើបសម្រេចជួយយកជនរងគ្រោះទាំង២នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរងគ្រោះដែលមកទល់ថ្ងៃទី៤ មករានេះគឺប្រមូលវិភាគទានបាន១,៤០១,០០០.00។ ចំនួនថវិកាគឺនៅបន្តទទួលពីសប្បុរសជនដែលនឹងជម្រាបជូនជាសាធារណៈនៅពេលឆាប់ៗនេះ។តាមទំហំថវិកាទទួលបានជំហានដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ៗ១ ម៉ឺនដុល្លារ។ ចំពោះជនរងគ្រោះដែលជាប...
លោកឧកញ៉ា វណ្ណ សុខហេង រៀបចំយុទ្ធសាស្រ្តត្រៀមជួយ​ដល់​ម្ចាស់​សហគ្រាសទាំងអស់ក្នុងខេត្ត

លោកឧកញ៉ា វណ្ណ សុខហេង រៀបចំយុទ្ធសាស្រ្តត្រៀមជួយ​ដល់​ម្ចាស់​សហគ្រាសទាំងអស់ក្នុងខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះ សីហនុបានរៀបចំយុទ្ធសាស្រ្តត្រៀមជួយដល់ម្ចាស់សហគ្រាសទាំងអស់ក្នុងខេត្តឲ្យមានការអភិវឌ្ឍនិងបង្កើនផលិតធំជាងមុនដើម្បីជួយបង្កើតការងារក្នុងស្រុក។ លោកឧកញ៉ាបានបញ្ជាក់ថា កិច្ចប្រជុំវិស័យហិរញ្ញវត្ថុក្នុងខេត្តព្រះសីហនុ រៀបរៀបចំដោយសភាពាណិជ្ជកម្មខេត្តព្រះសីហនុមានការចូលរួម​ពី​១៣​ ធនាគារ​ និង​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​មួយ​និងមានវិស័យចំនួន៥ផងដែរ។ លោកឧកញ៉ាលើកឡើងថា ចំណុចសំខាន់យើងសិក្សាការវិវឌ្ឍរបស់វិស័យនេះក្នុងឆ្ ២០១៩​និង​ឆ្នាំ​កន្លងទៅកិច្ច​ប្រជុំនេះ​គឺក្នុង​ន័យ​ស្រង់​យកនូវបញ្ហា​ប្រឈម​និងធ្វេី​ការព្យាករណ៍នៅបញ្ហាប្រឈមដែលដែលអាចកេីតឡេីងនៅពេលខាងមុខ។ លោកឧកញ៉ាបន្ថែមថា ក្នុងគោលបំណងរៀបចំយុទ្ធសាស្រ្តត្រៀមបង្ការ ជួយ​ដល់​ម្ចាស់​សហគ្រាស​ទាំងអស់​ក្នុង​ខេត្ត​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផលខ្ពស់​ ។  ...
អតីតមន្រ្តីធ្វើការនៅធនាគារជាតិបដិសេធការដោះស្រាយក្រៅឆាកពីមន្រ្តីរបស់ លោក ជា ចាន់តូ

អតីតមន្រ្តីធ្វើការនៅធនាគារជាតិបដិសេធការដោះស្រាយក្រៅឆាកពីមន្រ្តីរបស់ លោក ជា ចាន់តូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក មិន សុខុន (ឲ្យមារ្យ) អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានបដិសេធការដោះស្រាយក្រៅឆាកពីមន្រ្តីរបស់ លោក ជា ចាន់តូ អគ្គទេសាភិបាលធនា​គារជាតិនៃកម្ពុជា ដែលថ្មីៗនេះ មានមន្រ្តីម្នាក់បានយកថវិកាចំនួន ៤លានរៀលជាថ្នូនិងការបញ្ឈប់ការទាមទារប្រាក់ឧបត្ថម្ភគោលនយោបាយរបស់លោកកាលពី ១៥ឆ្នាំមុន។ លោក មិន សុខុន បានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរឲ្យដឹងថា បន្ទាប់ពីលោកបានសរសេរលិខិតផ្លូវការមួយកាលពីខែគុម្ភៈឆ្នាំ២០១៩ ដោយស្នើទៅ លោក ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យ និងដោះស្រាយនោះ ថ្មីៗនេះមន្រ្តីម្នាក់មានតួនាទីជាប្រធាននាយកនៅធនាគារជាតិ បានចេញមុខ មកដោះស្រាយជំនួស ឯកឧត្តម ជា ចាន់តូ ទៅវិញ ដើម្បីបញ្ចប់រឿង ប៉ុន្តែលោកបានបដិសេធនៃការដោះស្រាយនោះ។ លោក មិន សុខុន មានប្រសាសន៍ថា«ការដោះស្រាយពីមន្រ្តី ឯកឧត្តម ជា ចាន់តូ ថ្មីៗនេះ ខ្ញុំមិនទទួលយកបាននោះទេ ហាក់ដូចមើលងាយខ្ញុំពេក មើលស្រាលខ្ញុំដូចមនុស្សស្លាប...