ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ពេញ​​១ឆ្នាំ២០១៩កម្ពុជានាំចេញអង្ករបាន៦២ ម៉ឺនតោនថយចុះប្រមាណ ១%

ពេញ​​១ឆ្នាំ២០១៩កម្ពុជានាំចេញអង្ករបាន៦២ ម៉ឺនតោនថយចុះប្រមាណ ១%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តួលេខពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះបង្ហាញថា ​​នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុបចំនួន ៦២០,១០៦តោន ថយចុះចំនួន៦,១១៩តោនស្មើនឹង០.៩០% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៦២៦,​២២៥​តោន។ របាយការណ៍បានបង្ហាញនូវគោលដ៏ដៅសំខាន់ សម្រាប់នាំចេញអង្កររបស់កម្ពុជា កាលពីឆ្នាំ២០១៩ ដែលមានដូចជា៖ ១៖ ប្រទេសចិនក្នុងឆ្នាំ​២០១៩ មានចំ​នួន២៤៨,១០៥តោន មានការកើនឡើងចំនួន៦២,៥៦៨តោន ស្មើ២៥.២០% បើធៀបនឹងបរិមាណនាំចេញដូចគ្នាឆ្នាំ២០១៨ មានចំនួនតែ ១៨៥.៥៣៧តោន។ ២៖ សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៩ មានចំនួន២០២,៩៩០តោន មានការថយចុះចំនួន៦៦,១៣៧តោនស្មើ៣២.៦០% ធៀបនងបរិមាណនាំចេញឆ្នាំ​២០​១៨ មានបរិមាណរហូតដល់ ២៦៩,១២៧តោន។ ៣៖ ប្រទេសសមា​ជិកអាស៊ាន ឆ្នាំ២០១៩ មានចំនួន៨៣,១៦៤តោន មានការថយចុះចំនួន១៩,៧៨២តោនស្មើ២៣.៨០% ធៀបនឹងបរិមាណនាំចេញឆ្នាំ២០១៨ ដែលមានចំនួនតែ ១០២,​៩៤៦​តោន។ ៤៖ ប្រទេសផ្សេងៗទៀតឆ្នាំ២០១៩ ម...
ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់​​​បានរកឃើញជនរងគ្រោះចំនួន២៦ នាក់ហើយដែលក្នុងនោះមានស្លាប់៧នាក់

ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់​​​បានរកឃើញជនរងគ្រោះចំនួន២៦ នាក់ហើយដែលក្នុងនោះមានស្លាប់៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៦ នាក់ ហើយដែលក្នុងនោះមានស្លាប់៧នាក់ នេះបើគិតត្រឹមម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុម។ មកទល់ព្រឹកថ្ងៃទី ៤ មករានេះក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកបន្តទៀត។ កាលពីយប់មិញថ្ងៃទី ៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើរពីភ្នមពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង៥:០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះយើងបានជួយសង្គ្រោះជនរងគ្រោះ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់ ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខពួកគាត់ទាំងពីរនាក់ និងបងប្អូនរងគ្រោះជាច្រើនទៀតនៅមន្ទីរពេទ្យបង្អែកខេត្តកែបនេះ។ អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអ...
អគារ​កម្ពស់​៦​ជាន់នៅជាន់នៅខេត្តកែបបានបាក់សង្កត់លើកម្មករជាច្រើននាក់

អគារ​កម្ពស់​៦​ជាន់នៅជាន់នៅខេត្តកែបបានបាក់សង្កត់លើកម្មករជាច្រើននាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគារ​កម្ពស់​ ៦​ជាន់ នៅក្បែរ​វត្ត​សម្មាធិ ខេត្ត​កែប បាន​បាក់​សង្កត់​លើ​កម្មករ​ ដែល​កំពុងតែ​ធ្វើការ​នៅក្នុង​អគារនៃការដ្ឋានសំណង់ផ្ទះសំណាក់​នោះ​ហើយតាមក្រុមមន្ត្រីនិយាយថា ការបាក់អគារនេះគឺ​បានកើតឡើងនៅមុននេះ​បន្តិច​។ សេចក្តីរាយការណ៍ឲ្យដឹងថា មនុស្សប្រមាណ ៤០​នាក់កំពុងតែ​ស្ថិតនៅក្នុង​អគារ​បាក់​នោះ និងមនុស្សពីរនាដែលរងរបួសបានចេញមកខាងក្រៅ​នៃ​អគារដែល​បាក់​នោះ​ហើយ។ នាយឧត្តមសេនីយ៍គន់គីម អនុប្រធានគណៈកម្មាធិការ គ្រោះ​មហន្តរាយ​និងក្រុមជួយសង្គ្រោះបានធ្វើដំណើរពីភ្នំពេញទៅកាន់ទីកន្លែងកើតហេតុនោះហើយ។ ចំណែកលោក អភិបាលខេត្តកែបលើកឡើងថា យ៉ាងហោចណាស់មានមនុស្សជាង ២០ នាក់ កំពុងជាប់ក្នុងគំនរអគារហើយមកដល់ពេលនេះសមត្ថកិច្ចបានជួយសង្គ្រោះមនុស្សចំនួន ៧ នាក់ដែលរបួសធ្ងន់ចេញពីអគារដែលបាក់ក៏ប៉ុន្តែរកមិនទាន់ឃើញអ្នកដែលស្លាប់នៅឡើយទេ។ កម្មករដែលស្នាក់នៅ ក្នុងអគារដែលបាក់នោះ មានចំនួន ៤០ នាក់។ ករណីបាក់អគារនេះ កើតឡើងនៅវេលាម៉ោង ៤:៣៧ ...
ទីបំផុតកូរ៉េខាងជើងសម្រេចចិត្តវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរនិងបច្ចេកវិទ្យាមីស៊ីលវិញ

ទីបំផុតកូរ៉េខាងជើងសម្រេចចិត្តវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរនិងបច្ចេកវិទ្យាមីស៊ីលវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ប្រមុខដឹកនាំកំពូលរបស់ប្រទេសនេះ លោក គីម ជុងអ៊ុន បានប្រកាសកាលពីថ្ងៃពុធ ទី០១ខែមករានេះ អំពីការសម្រេច​ចិត្តក្នុងការវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលវិញ ។ ប្រភពដដែលបានបន្តថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សនៃបក្សពលករកូរ៉េខាងជើង និងក្រោយពីសហរដ្ឋអាមេរិកបានខក​ខាន​ក្នុងការអនុវត្តតាមឱសានវាទកូរ៉េខាងជើងនៅត្រឹមដំណាច់ឆ្នាំ២០១៩ ដែលបានដាក់ទៅអោយអាមេរិក ។ លោក គីម ជុងអ៊ុន បានបញ្ជាក់ថា ក្រុមអ្នកជំនាញរបស់លោកនឹងចាប់ផ្តើមបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឡើងវិញ និងបង្ហាញនូវអាវុធយុទ្ធសាស្ត្រប្រភេទថ្មី ហើយពិភព​លោកនឹងធ្វើជាសាក្សីក្នុងការបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើងនៅពេលដ៏ឆាប់ខាងមុខនេះ តាមរយៈការសាកល្បងដោយចំហរពីសំណាក់ក្រុមអ្នកជំនាញរបស់កូរ៉េខាងជើង។ តាមរយៈ សេចក្តីប្រកាសរបស់ KCNA គឺលោក គ...
លោកដូណាល់ ត្រាំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី១៥ខែមករា នៅ​​សេតវិមាន

លោកដូណាល់ ត្រាំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី១៥ខែមករា នៅ​​សេតវិមាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយផ្នែកជាមួយប្រទេសចិននៅសេតវិមាននៅថ្ងៃទី​១៥​ខែមករា និងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅថ្ងៃក្រោយ ដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មមួយផ្សេងទៀត។ លោក ដូណាល់ ត្រាំ បានលើកឡើងថា ពិធីនេះនឹងប្រព្រឹត្តទៅនៅសេតវិមានតំណាងជាន់ខ្ពស់នៃប្រទេសចិននឹងមានវត្តមាននៅថ្ងៃក្រោយ ខ្ញុំនឹងទៅទីក្រុងប៉េកាំង ដែលជាកន្លែង​ដែលកិច្ចពិភាក្សា នឹងចាប់ផ្តើមនៅដំណាក់កាលទី២។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ផ្នែកកាលពីពាក់កណ្តាលខែធ្នូ ដោយក្រុងវ៉ាស៊ីនតោនយល់ព្រមកាត់បន្ថយអត្រាពន្ធដែលមានស្រាប់ ដែលបានដាក់លើទំនិញចិនមួយចំនួនជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ចំពោះការជំរុញយ៉ាងខ្លាំងក្នុងការទិញកសិផលអាមេរិក៕...
ពិធីបុណ្យឆ្លងឆ្នាំសកល ២០២០ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ១.៤លាននាក់ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា

ពិធីបុណ្យឆ្លងឆ្នាំសកល ២០២០ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ១.៤លាននាក់ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០១៩ ចូលឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត១.៤លាននាក់ បានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា ដែលមានការកើនឡើងប្រមាណ ២២.៧០% ធៀបនឹងឱកាសដូចគ្នានេះកាលពីឆ្នាំមុន។ លោករដ្ឋមន្ត្រីទេសចរណ៍មានប្រសាសន៍ថា«សូមអរគុណសន្តិភាព ដែលសន្តិភាពនេះបានអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជាមួយនឹង ទឹកមុខស្រស់ស្រាយសប្បាយចិត្ត»។ លោករដ្ឋមន្រ្តីបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបាន និងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ ហើយក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរទទួលបានភាពសប្ប...
លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០

លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ប្រាយវ៉េគ្រុបនិងលោកជំទាវ បុត្រា បុត្រី ​​ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់ សូមគោរពជូនពរ  សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នេះ ខ្ញុំបាទ ហុង ម៉ុង និងភរិយា  សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាព មនុស្សធម៌ដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ សូមគោរពប្រសិទ្ធពរជ័យ ជូនសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលជាភរិយាដ៏ឧត្តុង្គឧត្តមនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួ...
លោក ប៉ា ម៉េងហុក និងភិរយា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រីនិងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២០

លោក ប៉ា ម៉េងហុក និងភិរយា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រីនិងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកភរិយា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នេះ សូមសម្តេចអគ្គមហាពញា ចក្រី ហង សំរិន​​ ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃសុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញបេសកកម្មបម្រើជាតិឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត និងការអភិវឌ្ឍន៍។ សូមគោរពប្រសិទ្ធពរជ័យ ជូនពរសម្តេចអគ្គមហាពញាចក្រី និង​លោកជំទាវ ដែលជាភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
ភ្ញៀវទេសចរជាតិ-អន្តរជាតិ៣០ម៉ឺននាក់ ទៅទស្សនាខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០១៩- ២០២០

ភ្ញៀវទេសចរជាតិ-អន្តរជាតិ៣០ម៉ឺននាក់ ទៅទស្សនាខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០១៩- ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបប្រមាណជា២៩៦,៣២២នាក់ បានទៅទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំថ្មីសកល ២០១៩ ចូល២០២០ នេះ មានការកើនឡើង ៤.៣៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២៨៤,០៣១ នាក់ ។ លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវជិត៣០ម៉ឺននាក់ គឺមានភ្ញៀងទេសចរអន្តរជាតិចំនួន ២៦,៣២២នាក់ មានការថយចុះ២២.៦៥% បើប្របៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ភ្ញៀវជាតិមានចំនួនប្រមាណជា ២៧ម៉ឺននាក់ គឺមានការកើនឡើងប្រមាណ៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តសៀមរាប គឺបានរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២០ នៅសួនច្បារព្រះរាជដំណាក់ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩៖០០នាទី នៅសួនច្បារព្រះរាជដំណាក់ ដែលមានរៀបចំតុបតែងភ្លើងលម្អ...
អ៊ីរ៉ាក់ឈប់សហការជាមួយអាមេរិកក្នុងកងកម្លាំងចម្រុះអន្តរជាតិប្រយុទ្ធប្រឆាំងភេរវកម្ម

អ៊ីរ៉ាក់ឈប់សហការជាមួយអាមេរិកក្នុងកងកម្លាំងចម្រុះអន្តរជាតិប្រយុទ្ធប្រឆាំងភេរវកម្ម

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា លោក អាដែល អាប់ឌុល ម៉ាឌី (Adel Abdul Mahdi) នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីរ៉ាក់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះកងទ័ពរបស់សហរដ្ឋអាមេរិក ដែលបានវាយប្រហារតាមអាកាសទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឲ្យក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់២៥នាក់បានបាត់បង់ជីវិត និង៥៥នាក់ផ្សេងទៀតបានរងរបួស ។ ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ាក់ បានកោះហៅអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅទីក្រុងបាកដាដ ឲ្យទៅចូលជួបដើម្បីបំភ្លឺពីការវាយប្រហារដោយកងទ័ពអាកាសអាមេរិកទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងគម្រាមផ្អាកកិច្ចសហប្រតិបត្តិការណ៍ជាមួយអាមេរិកក្នុងកងកម្លាំងចម្រុះអន្តរជាតិប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅអ៊ីរ៉ាក់ ។ សូមបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើ...