នាយករដ្ឋមន្រ្តីស្នើក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុងលើកលែងទោសឲ្យនៅក្រៅឃុំពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួនពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេចនោះ សម្តេចតេជោបានស្នើអោយក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការនិងព្រះរាជអាជ្ញា ក្នុងការដោះលែងអោយនៅក្រៅឃុំតាមរយៈការស្នើសុំពីសាមីខ្លួនពីក្រុមគ្រួសារឬពីមេធាវី។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនទាំងអស់នោះ ជាអ្នកដែលចាញ់ឧបាយកលបោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះគឺជាដំណើរនៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច...








