ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋាភិបាល​កម្ពុជា៖សម្រេច​ទិញ​ថាមពល​អគ្គិសនី​ផលិតដោយធ្យូងថ្ម​ ២៤០០មេហ្កាវ៉ាត់​ ពី​ប្រទេស​ឡាវ

រដ្ឋាភិបាល​កម្ពុជា៖សម្រេច​ទិញ​ថាមពល​អគ្គិសនី​ផលិតដោយធ្យូងថ្ម​ ២៤០០មេហ្កាវ៉ាត់​ ពី​ប្រទេស​ឡាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នក​នាំពាក្យរដ្ឋាភិបាល ឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានសម្រេចអនុម័តលើ “ការធានារបស់រាជរដ្ឋាភិបាលសម្រា​ប់​គម្រោងទិញថាមពលអគ្គិសនីផលិត ដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ ពីប្រទេសឡាវ”។ លោកផៃ ស៊ីផាន បញ្ជាក់ថា សម្រាប់របៀបវារៈនៃកិច្ចប្រជុំពេញអង្គក្នុងសប្តាហ៍នេះរួមមាន៖ ១)ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។ ២)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ​លើ៖ ២.១- កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ២.២- កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕  ...
ជីវិតអតីតកាល និងបច្ចុប្បន្នរបស់លោក សោម សម្បត្តិ​ នាយកថ្នាំ​​​ពណ៌ជាតិ​​(ខាំផែន)

ជីវិតអតីតកាល និងបច្ចុប្បន្នរបស់លោក សោម សម្បត្តិ​ នាយកថ្នាំ​​​ពណ៌ជាតិ​​(ខាំផែន)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក សោម សម្បត្តិ  ​​កើតនៅឆ្នាំ១៩៧២ ជាកូនកំព្រាឪពុក កាល​​នៅ​​​ជាកុមារភាពធ្លាប់​​​​​ឆ្លងកាត់របបប៉ុលពត​​ ពោល​កាលនោះ​​​ឪពុ​ក​​​ស្លាប់ក្នុង​​​សម័យ​ប៉ុលពតគ្រាដែល​កុមាររូបនោះ ​​ទើប​​​​​មានអាយុ ៦ឆ្នាំជាមួយ​និងប្អូន​ៗចំនួន ៨នាក់​​​​​។​ នៅឆ្នាំ​១៩៧៩ ក្នុងសម័យដ៏​យង់ឃ្នង។ ​​​​កុមារ សម្បត្តិ ​​រស់​នៅជាមួយ​​ម្តាយ និងបងប្អូន​ប្រុសស្រីចំនួន៨នាក់​​ ពេលជាយុវជន​​​​សម័យនោះឆាកជីវិត សម្បត្តិ​ ហាក់ដូច​​​ខ្វះភាពកក់ក្តៅ ដែល​​​ខុសពី​​​កុមារៗ​​ដទៃទៀត ដែលមានឪពុក ម្តាយ​​​ថ្នាក់ថ្នម និង​​ជាបង្គោលក្នុងគ្រួសារ​​។​​​​ ជា​​អកុសលនៅពេល ​​ពេញវ័យ ក្រោយ​ថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ​​​អ្នកម្តា​យ​​ជាទីស្រឡាញ់​​​បាន​ចាកឆ្ងាយពីកូន ​​​ទាំង៨នាក់ ​​​​ទៀត​ធ្វើ​ឲ្យ​កុមាររូបនេះ​​ក្លាយជាកូនកំព្រា​​​ទាំង​​ឪពុក និង​​ម្តាយតែម្តង។​ ថ្វីត្បិត​​កាល​នៅជា​​កុមារភាពរៀនពូកែ ហើយកុមារ សម្បត្តិ​មិន​អាច​​មានលទ្ធភាពទទួលបាន​​ការអប់រំខ្ពស់ដូចគេ...
សាឡង់ដឹកប្រេងក្រុមហ៊ុនសាវីមិច បើកប៉ះជើងស្ពានដែក(បាឡេ)នៅឫស្សីកែវ

សាឡង់ដឹកប្រេងក្រុមហ៊ុនសាវីមិច បើកប៉ះជើងស្ពានដែក(បាឡេ)នៅឫស្សីកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកចរាចរណ៍លើស្ពានដែកបាឡេឫស្សីកែវជាបណ្តោះអាសន្នដោយសារសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិចកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា នេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបាឡេឫស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែ មានសាឡង់ដឹកប្រេងបុកកាលពីយប់មិញ។ លោក សាំ ពិសិដ្ឋ បានបន្ថែមថា បច្ចុប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យមើលទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន។ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ពានដែកបាឡេឫស្សីកែវ ត្រូវបានសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ ជឹង សុភាព ហៅ យាយភូ បុកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ សេចក្តី...
សម្តេចតេជោដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី

សម្តេចតេជោដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រម្ពុជា បាន​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះមានដូចខាងក្រោម៖  ១- ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម២៤០០មេហ្កាវ៉ាត់ពីប្រទេសឡាវ។  ២- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖  ២.១- កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។  ២.២- កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕    ...
ការនាំចេញទៅទីផ្សារអន្តរជាតិរបស់ប្រទេសចិនធ្លាក់ចុះ១%កាលពីខែសីហា

ការនាំចេញទៅទីផ្សារអន្តរជាតិរបស់ប្រទេសចិនធ្លាក់ចុះ១%កាលពីខែសីហា

ព័ត៌មានទាន់ហេតុការណ៍
យោងតាមទិន្នន័យរបស់រដ្ឋបាលគយនៃប្រទេសចិន បានបង្ហាញថា ការនាំចេញរបស់ប្រទេសនេះទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះ១%កាលពីខែសីហា ឆ្នាំ២០១៩នេះ ខណៈដែលចិនមានបញ្ហាសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងជាមួយនឹងសហរដ្ឋអាមេរិក ។ សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំដដែលនេះ ការនាំចេញពីប្រទេសចិនទៅកាន់ទីផ្សារអន្តរជាតិ មានទីផ្សារអាមេរិកជាដើម បានកើនឡើងក្នុងអត្រា៣.៣% ប៉ុន្តែកំណើននេះបានធ្លាក់ចុះ១%វិញកាលពីខែសីហា នៅក្នុងអត្រា២.៣% ។ មូលហេតុសំខាន់ដែលនាំឲ្យការនាំចេញរបស់ប្រទេសចិនធ្លាក់ចុះ គឺដោយសារតែប្រទេសនេះ បានសងសឹកគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិកដោយក្នុងការដំឡើងពន្ធនាំចូលក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕...
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបែងចែកភារកិច្ច នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបែងចែកភារកិច្ច នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីសម្រេច ដើម្បីកំណត់របៀបរបបការងារ និងបែងចែកភារកិច្ច ដល់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល។ សូមអានសេចក្តីសម្រេចដូចខាងក្រោម៖
កត្តាសន្តិភាពនិងកំណើនសេដ្ឋកិច្ចជំរុញឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើន

កត្តាសន្តិភាពនិងកំណើនសេដ្ឋកិច្ចជំរុញឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ក្រុមហ៊ុន Five B grand park land បានសម្ភោធគម្រោងថ្មី វិនិយោគនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៩នេះ ។ លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ថា  វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន ទើបជំរុញឲ្យក្រុមហ៊ុនលោកហ៊ានបោះទុនវិនិយោគនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នេះជាគម្រោងទីមួយនៅ លើផ្ទៃដីប្រមាណ ៥ហិកតា ដោយរៀបចំដីមាន ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់លក់ជូនប្រជាពលរដ្ឋសង់លំនៅឋាន។ លោកបានមានប្រសាសន៍ទៀតថា ការអភិវឌ្ឍនៅតំបន់ត្រពាំងផ្លុងនេះ ជាតំបន់ដែលមានសក្តានុពល គម្រោងបន្ទាប់ទៀត ក្រុមហ៊ុននឹងសង់ផ្ទះសម្រាប់លក់ជូនប្រជាពលរដ្ឋកម្ពុជាដែលមានតម្រូវការហើយអ្វីដែលពិសេសនោះ ទឹកដីខេត្តនេះ មានអ្នកវិនិយោគិនជាជនចិនយ៉ាងច្រើនកំពុងតែរកស៊ីនៅតំបន់នេះផងដែរ។ លោកអគ្គនាយកបានចាត់ទុកថា កត្តាសន្តិភាព...
ក្រុមហ៊ុន Top4 Realty ចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់គម្រោងខុនដូ Bao Li ដ៏ធំរបស់ចិនស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ

ក្រុមហ៊ុន Top4 Realty ចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់គម្រោងខុនដូ Bao Li ដ៏ធំរបស់ចិនស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន Top4 Realty ចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់ គម្រោងខុនដូ Bao Li ដ៏ធំរបស់ចិន សង់នៅចំកណ្តាលរាជធានីភ្នំពេញដែលបានបោទុនវិនិយោគ ដែលមានទឹកប្រាក់ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយនេះបើតាមកិច្ចព្រមព្រៀងមួយរវាងក្រុមហ៊ុន Top4 Realty កាលពីថ្ងៃទី៩ខែកញ្ញានេះ។ លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនិងទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន Top4 Realty បានមានប្រសាសន៍ ក្រោយពិធីចុះអនុស្សារណដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញានេះថា ក្រុមហ៊ុនក្រុមហ៊ុន Top4 Realty បានចុះកិច្ចព្រមព្រៀងជាដៃគូរសហការលក់ និងគម្រោងខុនដូ Bao Li ដ៏ធំមកពីប្រទេសចិនដែលខុនដូនេះ មានស្តង់ដារអន្តរជាតិជាការបើកទំព័រថ្មីមួយនៅលើទីផ្សារកម្ពុជា ហើយនេះជាគម្រោងដ៏ធំមួយដែលបានលើកមុខមាត់ព្ររាជាណាចក្រកម្ពុជា។ លោកបានមានប្រសាសន៍ទៀតថា ការចាប់ដៃគូរវិនិយោគជាមួយនិងគម្រោងដ៏ធំមកពីប្រទេសចិន មានទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក ជាគម្រោងថ្មីមួយស្ថិតនៅចំកណ្តាលរាជធ...
គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅក្រុងកែប ខេត្តកែប

គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅក្រុងកែប ខេត្តកែប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ពីកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យ កម្មវិថីលក់ម្ហូបអាហារ។ ក្រោមប្រធានបទ«គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅក្រុងកែប ខេត្ត កែប» ។ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖    
សម្តេចតេជោ៖ចេញសារាចរណែនាំ ស្តីអំពីការបន្តវិធានការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់

សម្តេចតេជោ៖ចេញសារាចរណែនាំ ស្តីអំពីការបន្តវិធានការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា  បានចេញសារាចរណែនាំបន្ថែម ស្តីអំពីការបន្តវិធានការត្រៀមទប់ទល់ នឹងគ្រោះទឹកជំនន់ ។ យោងតាមសារាចរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ទោះបីជាទឹកបានចាប់ផ្តើមស្រកចុះ ប៉ុន្តែការស្រកចុះនេះមានសភាពយឺត ជាក់ស្តែងខេត្តស្ទឹងត្រែង ដែលចាប់តាំងពីពេលស្រកចុះនៅ យប់ថ្ងៃទី០៦ មកដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានរយះពេល០៤ថ្ងៃកន្លះ ស្មើនឹង១០៨ម៉ោង ទឹក ស្រកចុះបានត្រឹមតែ ០,៦០ ម៉ែត្រប៉ុណ្ណោះ ។...