អភិបាលស្រុកម៉ាឡៃ និងសមត្ថកិច្ចចុះពិនិត្យ ការកាប់ព្រៃ យកដីធ្វើកម្មសិទ្ធិពីក្រុមអាណាធិបតេយ្យ
បន្ទាយមានជ័យ៖កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ អភិបាលស្រុកម៉ាឡៃ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញចុះពិនិត្យ និងទប់ស្កាត់ ការកាប់រានដីព្រៃរនាមដូនសំ ដែលកំពុងធ្វើយ៉ាងគគ្រឹកគគ្រេង ពីសំណាក់ក្រុមអាណាធិបតេយ្យ ជាច្រើនក្រុម។ ដីព្រៃរនាមដូនសំ នៃដែនជម្រកសត្វព្រៃ ក្នុងព្រះរាជក្រឹត្យនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់មិនឲ្យមានការកាប់រាន ធ្វើឲ្យព្រៃរនាមដូនសំ មានការ រេចរិល និងអន្តរាយ។
លោក ឯម សុខា អភិបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ចំពោះការកាប់រានទន្ទ្រានព្រៃ ដែនជំរកសត្វព្រៃ ក្នុងដែនទេសភាពរនាមដូនសំ ដែលធ្វើឡើងពីសំណាក់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានមេក្លោងនៅពីក្រោយខ្នង លោកក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យជាក់ស្ដែង ដែលជាលទ្ធផលក្នុងការចុះពិនិត...








