ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តុលាការខេត្តសៀមរាបចេញដីកាចាប់ខ្លួនឧកញ៉ា.លី អ៊ុអេង.ដែលកំពុងរត់គេចខ្លួនក្រោយពីប្រើពាក្យបរិហារកេរ៍ទៅលើមន្ត្រីអនុវត្តច្បាប់

តុលាការខេត្តសៀមរាបចេញដីកាចាប់ខ្លួនឧកញ៉ា.លី អ៊ុអេង.ដែលកំពុងរត់គេចខ្លួនក្រោយពីប្រើពាក្យបរិហារកេរ៍ទៅលើមន្ត្រីអនុវត្តច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តសៀមរាប: តុលាការខេត្តសៀមរាបចេញដីកាចាប់ខ្លួនឧកញ៉ា.លី អ៊ុអេង.ដែលកំពុងរត់គេចខ្លួនក្រោយពីប្រើពាក្យបរិហារកេរ៍ទៅលើមន្ត្រីអនុវត្តច្បាប់របស់សាលាដំបូងខេត្តសៀមរាប។ យោងតាមដិការសម្រេចបង្ហាញថា បើសិនបងប្អូនឬក៏សមត្ថកិច្ចបានឃើញបុគ្គលរូបនេះសូមជួយរាយការណ៍ទៅសមត្ថកិច្ចខេត្តសៀមរាបជាបន្ទាន់.សូមអរគុណ។សូមជួយសែរផងបងប្អូន។...
បណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅតាមសមាគមក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

បណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅតាមសមាគមក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ធំ-ព្រះវិហារ: បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង សហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចំការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច ក៏បានជួបផ្ទាល់ កន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក  ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចំការជាច្រើនគ្រួសារផងដែរ ។ ជាមួយគ្នានិងការអញ្ជើញជួបកសិករ សមាគមខាងលើរបស់ បណ្ឌិតប្រតិភូ គឺ ដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញ...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលវឌ្ឍនភាពនៃវិស័យអាទិភាពចំនួន ៦

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលវឌ្ឍនភាពនៃវិស័យអាទិភាពចំនួន ៦

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ដោយមានការចូលរួមពី លោក លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មាធិការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) និងកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នេះ គឺផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៦ ដូចជា៖ (១)កិច្ចសហប្រតិបត្តិ...
សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្នើឱ្យមានការហោះហើរត្រង់ច្រើនបន្ថែមទៀតរវាងកម្ពុជា និងសិង្ហបុរី ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ

សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្នើឱ្យមានការហោះហើរត្រង់ច្រើនបន្ថែមទៀតរវាងកម្ពុជា និងសិង្ហបុរី ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែកើតឡើងបន្ថែមទៀត ដែលរហូតមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានខ្ទង់ជាង១ពាន់លានដុល្លារ ហើយសង្ឃឹមថាតាមរយៈឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។ នៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម សម្ដេចតេជោ ក៏បានលើកឡើងថាជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី មានកំណើនគួរឲ្យកត់សម្គាល់ ហើយសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។ នេះបើយោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់បន្ទាប់ពីជំនួបខាងលើ។ លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី បានប...
ក្រសួងទេសចរណ៍ កំណត់មុខងារគោលចំនួន៣ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង

ក្រសួងទេសចរណ៍ កំណត់មុខងារគោលចំនួន៣ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងទេសចរណ៍» ដោយមានវត្តមានអញ្ជើញចូលរួមដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបជូនអង្គសិក្ខាសាលាថា “ដោយអនុវត្តតាមសេចក្តីណែនាំ និងសារាចរ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃ គ.វ.រ. ដើម្បីគាំទ្រដំណើរការ នៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ច ដោយធ្វើការពិនិត្យឡើងវិញ វិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ របស់ក្រសួងទេសចរណ៍។ ជាលទ្ធផលក្រសួងបានកំណត់មុខងារគោ...
ក្រសួងសាធារណការ និងទូតអូស្រ្តាលី ជួបពិភាក្សាលើផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣

ក្រសួងសាធារណការ និងទូតអូស្រ្តាលី ជួបពិភាក្សាលើផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្រ្តី ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក ដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោក លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមួយចំនួនផងដែរ។ ជំនួបនេះ នារសៀលថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ បានធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូមតិយោបល់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រទេសអូស្រ្តាលី ព្រមទាំងស្វែងយល់បន្ថែមអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ - ២០៣៣។ គួររំលឹកផងដែរថា នៅក្នុងកិច្ចប្រជុំជាលើកទី៤ ស្តីពី «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣» កាលពីថ្ងៃទី២០ ខែកុម្ភៈ...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានមោទនភាព និងសូមអរគុណយ៉ាងក្រៃលែងចំពោះស្រ្តីបម្រើការជាប្រតិបត្តិករ ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានមោទនភាព និងសូមអរគុណយ៉ាងក្រៃលែងចំពោះស្រ្តីបម្រើការជាប្រតិបត្តិករ ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ប្រកបដោយក្តីមោទនភាពចំពោះសេចក្តីអង់អាចក្លាហាន និងពលិកម្មរបស់ស្រ្តីដែលជាប្រតិបត្តិករប្រលូកផ្ទាល់ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជន ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។ ការបង្ហាញនូវក្តីមោទនៈនេះធ្វើឡើងក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដ...
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ឯកឧត្តម ហ៊ុន ម៉ានី​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាថារណៈ បានរំលេចពីដំណើរការរៀបចំការងារឆ្ពោះទៅកាន់សន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែមីនា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា "សម្រាប់សន្និបាតឆ្នាំនេះ នឹងមានការយកចិត្តទុកដាក់ជាផ្នែកធំមួយទៅលើ ការរៀបចំរបៀបរបបការងារ និងយន្តការការងាររវាងក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជាពិសេស ធ្វើយ៉ាងណាឱ្យមានការសហការគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ដែលធ្វើឱ្យមន្ទីរមុខងារសាធារណៈ ក្លាយជាសេនាធិការដ៏ល្អ ជូនដល់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងចូលរួមឱ្យកាន់តែសកម្ម ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ ន...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ហ្គាមិន ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា រោងចក្រនេះមានចំនួន៣៣អគារ ដែលផលិតសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប។ បច្ចុប្បន្នរោងចក្រនេះ មានកម្មករនិយោជិតចំនួន ១៨ ៧៤៤នាក់ (ស្ត្រី ១៧ ៥៩៧នាក់)។ ក្នុងនោះ កម្មការិនីមានផ្ទៃពោះលើស...