
ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមគោរពអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»
(ភ្នំពេញ)៖ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមគោរពអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ។
ឯកឧត្តម ស ថាវី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងកក់ក្តៅបំផុតជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអ...