លោកបណ្ឌិត រ័ត្ន សណ្តាប់ បរិយាយថា”នៅលើផែនដីតេជោ សន្ដិភាពថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ដ៏ប្រពៃថ្លៃថ្លានេះ គឺជាថ្ងៃប្រវត្ដិសាស្រ្ដដ៏មហស្ចារ្យបំផុតដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
(ភ្នំពេញ) អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថានៅលើផែនដីតេជោ សន្ដិភាព ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ដ៏ប្រពៃថ្លៃថ្លានេះ គឺជាថ្ងៃប្រវត្ដិសាស្រ្ដដ៏មហស្ចារ្យបំផុតដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានប្រតិស្ឋាននៅលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរនៃយើង ។
ព្រលានយន្ដហោះអន្ដរជាតិសៀមរាបថ្មី ដែលបានចំណាយទុនវិនិយោគដោយក្រុមហ៊ុនចិនប្រមាណ ១.១ពាន់លានដុល្លារ គឺជាប្រភេទចំណាត់ថ្នាក់« 4E»បានក្លាយជារតនសម្បត្ដិមរតករបស់ជាតិដ៏មហាសាល ដែលអាចផ្ទុកយន្តហោះពាណិជ្ជកម្មធំៗ ទូទាំងពិភពលោក ដែលធ្វើឲ្យវិស័យអាកាសចរណ៍កម្ពុជា ក្លាយជាបណ្តាញសេវាកម្មផ្លូវអាកាសដ៏សំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមទស្សនៈវិស័យរបស់សម្ដេចធិបតី គឺកម្ពុជាឆ្នាំ២០៥០ មានសេដ្ឋកិច្ចកម្រិតខ្ពស់។
លោក រ័ត្ន សណ្តាប់ បន្ដថា «ទន្ទឹមនិងមោទកភាពជាតិនេះផងដែរ អ្វីដែលគួរឲ្យសាទរថែមទៀតនោះ គឺព្...








