សម្ដេចតេជោ៖ បើមិនបង្កើតឲ្យមានសាលាឧទ្ធរណ៍តាមខេត្ត ប្រហែលជាសំណុំរឿងកកស្ទះ នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានថ្លែងថា បើសិនមិនបង្កើតឲ្យមានសាលាឧទ្ធរណ៍ នៅតាមភូមិភាគនោះទេ ប្រហែលជាសំណុំរឿងកកស្ទះ នៅតាមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។
សម្ដេចតេជោ មានប្រសាសន៍ឲ្យដឹងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ កម្ពុជាចំនួន ១៨៣៥នាក់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។
សម្ដេចតេជោបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់៩៩ភាគរយរស់ មិនធ្វើកំណែទម្រង់ ៩៩ភាគរយស្លាប់ ដូច្នេះអ្វីៗកុំនៅទ្រឹងមួយកន្លែង ត្រូវដើរឲ្យទាន់សារភាពការណ៍។
សម្ដេចបានបញ្ជាក់ថា «សព្វថ្ងៃកិច្ចការតុលាការរបស់យើង ត្រូវការកែទម្រង់ជាបន្ដទៀត។ វាជាការល្អហើយក្នុងរយៈពេលកន្លងទៅនេះ យើងបានផ្ដួចផ្ដើមបង្កើត ឲ្យមាន...








