រដ្ឋមន្ត្រី អ៊ិត សំហេង បង្ហាញវឌ្ឍនភាពវិស័យការងារនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងនោះមកពីរោងចក្រម៉ាវ៉លហ្កាមិន (Marvel Garment) រោងចក្ររ៉ុងវីនហ្គាមិន (Rongwing Garment) និងរោងចក្រដាគ្វានថេកស្ថាយខេមបូឌា (DAQIAN TEXTILE CAMBODIA)។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។ តំបន់សេដ្ឋកិច្ចពិសេសនេះមានរោងចក្រសហគ្រាសសរុប៩៨កំពុងដំណើរការ ក្នុងនោះមានអ្នកវិ...








