នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញរៀបចំទិវាសិទ្ធនារីអន្តរៈជាតិ ៨មីនាឆ្នាំ២០២៣ លេីកទី១១២
ភ្នំពេញ: ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី នៅថ្ងៃ៨មីនានេះបានអញ្ជើញ និងរៀបចំ ទិវាសិទ្ធនារីអន្តរៈជាតិ ៨មីនា ឆ្នាំ២០២៣ លេី កទី១១២។
នាយឧត្តមសេនីយ យន្ត មីន មានប្រសាសន៍ថា ក្នុងឱកាសនេះខ្ញុំបាទសូមគោរពជូនពរនារីទាំងអស់មានទាំងម្តាយខ្ញុំ ភរិយាខ្ញុំ កូនៗស្រីខ្ញុំ បងប្អូនស្រីខ្ញុំ ព្រមទាំងបងប្អូនជានារីទាំងអស់ផងដែរ សូមមានសុខភាពល្អ ចម្រុងចម្រើនរុងរឿងគ្រប់ប្រការប្រាថ្នាអីបានដូចបំណង ជាពិសេសទទួលបានការគាំទ្រពីសង្គមជាម្តាយដ៍មហិមា ជាភរិយាដ៍ឧត្តម។
អបអរសាទរទិវាអន្តរជាតិនារី៨ មីនា លើកទី១១២ ឆ្នាំ២០២៣
ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រក...








