តុលាការជម្រះក្តីលើជនជាប់ចោទជនជាតិអាមេរិកកាំង-នីហ្សេរីយ៉ា និង ខ្មែរ ៤នាក់ជាប់ពាក់ព័ន្ធនឹងដឹកជញ្ជូន-ជួញដូរគ្រឿងញៀនជិត២ គីឡូក្រាម
ភ្នំពេញ: ជនជាប់ចោទជនជាតិអាមេរិកកាំងម្នាក់, ជនជាតិនីហ្សេរីយ៉ាចំនួន២នាក់ និង ខ្មែរម្នាក់កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ ជាសាធារណៈ បន្ទាប់ពីត្រូវបានលើកពេលសវនាការ ជាច្រើនដងជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូនគ្រឿងញៀនជិត ២ គីឡូក្រាម ប្រព្រឹត្តនៅ ៣ គោលដៅផ្សេងគ្នា នៅក្នុង រាជធានីភ្នំពេញ កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២១។
អ្នកស្រី គឹម សុគន្ធា ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទ ទាំង៤នាក់ខាងលើមានឈ្មោះ ៖ ទី ១-ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ , ២- ឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិអាមេរិក មុខរបរ គ្រូបង្រៀនភាសាអង់គ្លេស, ទី ៣- ឈ្មោះ DAVID VINCENT ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, មុខរបរ ជាគ្រូបង្រៀនភាសាអង់គ្លេស , និង ទី៤-ឈ្មោះ Nwoko Precious Chineme ភេ...








