អ្នករកស៊ីនិងមន្ត្រីគយបង្ហើបថា ឈ្មួញនៅតែសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទំនប់រលក!
ព្រះសីហនុ:មន្ត្រីគយនៅខេត្តព្រះសីហនុនិងអ្នករកស៊ីដឹ កជញ្ជូនទំនិញលើកឡើងថា ចាប់តាំងពីលោក សំ សុវណ្ណារិទ្ធ ចូលកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ ជំនួសលោក ទុំ ណូ កាល់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ គឺលោក សំ សុវណ្ណារិទ្ធ មិនបានចាត់វិធានការទប់ស្កាត់ករណីរបស់លោក ណុប សំអាន ប្រ ធានការិយាល័ យគយច្រកកំពង់ផែទំបន់រលក នោះទេ។
មន្ត្រីដែលនោះបាននិយាយថា ហេតុនេះហើយទើបលោក ណុប សំអាន នៅតែបន្តបើកដៃឲ្យឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកកំពង់ផែទំបន់រលក យ៉ាងពេញបន្ទុកដូចមុនដដែល។
លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់ ព្រោះដឹងថា លោក ណុប សំអាន មានខ្នងបង្អែកក្រាស់ឃ្មឹកនៅក្នុងអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។
មន្ត្រីបម្រើការងារនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ បានលើកឡើងថា ឈ្មួញធំៗជាច្រើននាក់រួមទាំងឈ្មួញឈ្មោះ វិចិត្រ ផងដែរ...








