លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានមន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងប្តឹង ទៅសម្តេចក្រឡាហោម ស ខេង
លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទា យមានជ័យត្រូវបានមន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងប្តឹង ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើសុំឲ្យចុះអធិការកិច្ចស៊ើបអង្កេត ចំពោះភាពមិនប្រក្រតីរបស់មេខ្លួន ។
ក្នុងពាក្យបណ្តឹងនោះ ប្តឹងប្រសិនបើមិនក្លែងក្លាយទេក្រៅពីចោទលោកលោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផានថាជាមនុស្សគ្មានសីលធម៍ថ្នាក់ដឹកនាំ ជេរប្រមាថ ពុករលួយក៏បានបកអាក្រាតភាពមិនប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ថា យកគ្រួសារមកនៅកន្លែងធ្វើការ និងចិញ្ចឹមសត្វឆ្កែជាច្រើន បង្ករភាពកខ្វក់ និងពេលខ្លះបង្ករគ្រោះថ្នាក់ ខាំមន្ត្រីឲ្យរបួស ហើយមន្ដ្រីវ៉ៃដើម្បីការពារខ្លួនក៏មិនបាន។
ប្រជុំមន្ត្រី ហាមតាមការិយាល័យ មិនឲ្យគោរពតាមការណែនាំ...







