ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង ១៨.៨ ៧០លីត្រ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន«ក.ប.ប.» បង្ក្រាបបាននៅរាជធានីភ្នំពេញ

មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង ១៨.៨ ៧០លីត្រ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋាន«ក.ប.ប.» បង្ក្រាបបាននៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖បន្ទាប់ពីបានទទួលករណីសង្ស័យលើការចរា ចរអាល់កុលក្លែងក្លាយលើទីផ្សារ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២ ០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែ នាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវ ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹក អាល់កុល។ ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បាន ម៉ូតូកង់បី៤គ្រឿង និងរថយន្តកូរ៉េ១គ្រឿង សរុបមានអាល់កុលចំនួន១១២កាន ស្មើនឹង៣.៣៦០លីត្រ។ បន្ទាប់ពីបានធ្វើកំណត់ហេតុមន្រ្តីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក ចែកចាយ ដោយតាមឃ្លាំមើលជាប្រចាំ។ លុះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្កុក ដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាបានចុះត្រួតពិនិត...
ឈ្មួញអ្នករកស៊ីនាំទំនិញចោទ លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមនប្រើតួនាទីនិងអំណាចប្រមូលលុយតាមអំពើចិត្ត

ឈ្មួញអ្នករកស៊ីនាំទំនិញចោទ លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមនប្រើតួនាទីនិងអំណាចប្រមូលលុយតាមអំពើចិត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមអ្នករកស៊ីចេញចូលទំនិញតាមច្រកបុសមននិងមន្រ្តីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀងមួយចំនួននិយាយថា បច្ចុប្បន្នឈ្មួញនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុកដដែល ដោយគ្មានញញើតច្បាប់នោះទេ។ ក្រុមឈ្មួញរកស៊ីបង្ហើបបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ទេនោះគឺឈ្មួញមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។ ជាងនេះទៅទៀត លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន គឺមានការឃុបឃិតជាមួយលោក ឃុត សាលីន ប្រធានការិយាល័ យគយច្រកបុសមន ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងសុខស្រួលដូចសព្វថ្ងៃនេះ។ យោងតាមព័ត៌មានពីមន្រ្តីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានលើកឡើងថា ការដែលលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរ បាលច្រកបុសមន ហ៊ានប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបយ៉ាងរលូនគឺដោយសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្ត...
ក្រសួងសុខាភិបាលកម្ពុជាកូវីដ-១៩ រកឃើញអ្នកឆ្លងថ្មី ៧៩០នាក់ ជាសះស្បើយ១០៨៧នាក់ និងស្លាប់២២នាក់

ក្រសួងសុខាភិបាលកម្ពុជាកូវីដ-១៩ រកឃើញអ្នកឆ្លងថ្មី ៧៩០នាក់ ជាសះស្បើយ១០៨៧នាក់ និងស្លាប់២២នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧៩០នាក់ថ្មី និងមានករណីជាសះស្បើយ ១០៨៧នាក់ និងស្លាប់២២ នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះករណីឆ្លងសហគមន៍៥៨១ នាក់ និងជាអ្នកដំណើរពីបរទេស២០៩ នាក់។ សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧ ៩៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦០ ០១៧នាក់ និងស្លាប់១ ១២៨នាក់គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ៕...
សម្តេចតេជោ៖ ពេលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារពី១២-១៧ឆ្នាំរួច អាចឈានបើកសង្គមសេដ្ឋកិច្ច និងសាលាវិញ

សម្តេចតេជោ៖ ពេលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារពី១២-១៧ឆ្នាំរួច អាចឈានបើកសង្គមសេដ្ឋកិច្ច និងសាលាវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំរួចរាល់ហើយ កម្ពុជានឹងអាចមានលទ្ធភាពឈានទៅបើកសង្គម សេដ្ឋកិច្ច និងសាលារៀនឡើងវិញផងដែរ ។ ការឈានបើកសាលានេះ គឺសំដៅដល់ការបើកសាលាចាប់អនុវិទ្យាល័យ ព្រោះក្នុងវ័យនេះកុមារពី១២-១៧ឆ្នាំ ចេះរក្សាគំលាត និងពាក់ម៉ាស់ជាដើម ខុសប្លែកពីកុមាររៀននៅសាលាបឋម ។ នេះជាប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងសារទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃ១៦ កក្កដា។ សម្តេចតេជោបន្តទៀតថា “ការធ្វើបែបនេះ (ចាក់វ៉ាក់សាំង) យើងចង់ឲ្យមានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គម សេដ្ឋកិច្ច ជាពិសេសសាលារៀនដែលយើងបានផ្អាក បានបិទសាលាហើយឲ្យរៀនពីចំងាយ តាមរយៈប្រព័ន្ធអនឡាញ” ។ សម្តេចនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “ប្រសិនបើយើងបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យយ៉ាងហោចណាស់ ក៏អាចបើកសាលាចាប់ពីអនុវិទ្...
ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

ប្រជាពលរដ្ឋនៅព្រះវិហារសុំទោសស្ថាប័នតុលាការ ដើម្បីបង្ហាញកាយវិការអន់ឱនឲ្យគ្នា និងលើកកម្ពស់យុត្តិធម៌ក្នុងសង្គម

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះវិហារ៖ ប្រជាពលរដ្ឋ៤នាក់ កាលពីសប្តាហ៍មុន បានសរសេរលិខិតសុំទោសជាសាធារណៈដល់ ស្ថាប័នតុលាការខេត្តព្រះវិហារ និងព្រះរាជអាជ្ញា ពាក់ព័ន្ធនឹងបណ្តឹងខ្លួន ដែលកើតឡើងដោយសារការភាន់ច្រឡំ ហើយលើកឡើងថា ការសុំទោសនេះ គឺកាយវិការចេះអត់ឲ្យគ្នា និងកម្ពស់តម្លៃយុត្តិធម៌នៅក្នុងសង្គមជាតិ។ ប្រជាពលរដ្ឋ៤នាក់នេះ រួមឈ្មោះ ឈាន លាងធុន, សន ចន្ធូ , ញ៉ាំ ឈុនលី និងឈ្មោះ សន សាអែម បានសរសេរលិខិតរួមមួយ សុំអភ័យទោសជាសាធារណៈជូនប្រធានតុលាការសាលាដំបូងខេត្តព្រះវិហារ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ និងលោក ចក់ សម្បត្តិ អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចំពោះបណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ និងរឿងហេតុដែលបានកើតឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលបណ្តាលមកពីការភាន់ច្រ...
លោក សយ សុភាព លើកឡើងថា អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ

លោក សយ សុភាព លើកឡើងថា អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សយ សុភាព៖ អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ ភ្នំពេញ៖ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២លានដូស ទៅរដ្ឋាភិបាលវៀតណាម។ ចំណុចនេះ លោក សយ សុភាពប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានហៅថា នេះជាវ៉ាក់សាំងនយោបាយ (វ៉ាក់សាំង BRI ជាគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ចិន និង Indo pacific ជាយុទ្ធសាស្រ្តសេរីបើកចំហរ) ។ លោក សយ សុភាពតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៤ កក្កដា នេះបានលើកឡើងថា “ចោទគេចោទឯង សុទ្ធតែចាក់វ៉ាក់សាំងចិន ចុះអាមេរិកឲ្យទៅយួន ២លានដូសម៉េចដែរ? ។ នេះគេហៅថា វ៉ាក់សាំងនយោបាយ (វ៉ាក់សាំងBRI និង Indo-pacific)” ។ លោកបន្តទៀតថា អាមេរិកមិនដែលខ្វល់ពីខ្មែរទេ គេនៅតែចាត់ទុកយួន គឺជាបងធំនៅតំបន់ក្នុងតំបន់នេះ។ ដូច្នេះ កម្ពុជា-ចិន ជាបងប្អូនដែលមិនអាចអត់គ្នាបាន។ សន្និសីទនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ន...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី  លោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ពិនិត្យវឌ្ឍនភាពនៃការកសាងសេចក្តីព្រាងច្បាប់ ស្តីពីការប្រកួតប្រជែង ឯកសារគតិយុត្តិដែលស្ថិតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងឯកសារគតិយុ ត្តិមួយចំនួនទៀត និងស្តាប់អំពីលទ្ធផលនៃការចុះអនុវត្តច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ ដោយរួមទាំងការអនុវត្តវិធានការណ៍ពិន័យអន្តរការណ៍ចំពោះអំពើល្មើស ដែលបានអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំអគ្គនាយកដ្...
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន  បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក អ៊ី សុខឡេង  អភិបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានផ្តល់នូវវ៉ាក់សាំងជូនប្រជាពរដ្ឋនៅខេត្តព្រះសីហនុចាក់ឥតគិតថ្លៃនិងរួមមន្ត្រីរាជការ។ លោកបានបញ្ជាក់លើហ្វេសប៊ុកលោកថា" ក្នុងនាមនាមរូបខ្ញុំបាទផ្ទាល់ និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងព្រះសីហនុ"។ លោក អ៊ី សុខឡេង បន្ថែមថា "ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោកជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យជូនសម្តេចតេជោ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និង...
មេបក្សយុវជនកម្ពុជារ៉ៃថវិកាបានចំនួន1ម៉ឺន4ពាន់ 286$ជួយដល់ក្មេងៗកំព្រារស់នៅមណ្ឌលមែកឈើ

មេបក្សយុវជនកម្ពុជារ៉ៃថវិកាបានចំនួន1ម៉ឺន4ពាន់ 286$ជួយដល់ក្មេងៗកំព្រារស់នៅមណ្ឌលមែកឈើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា ក្រោយពីសហការីលោក គឺ លោក ផន ផល្លា កំពុងតែជំងឺនោះ បានធ្វើ​ចលនារៃអង្គាសថវិកាបាន​ដែលមកដល់​ថ្ងៃនេះបាន​​ចំនួន1ម៉ឺន4ពាន់ 286$ ដើម្បីជួយដល់ក្មេងៗកំព្រាដែលរស់នៅមណ្ឌលមែកឈើ។​ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា លោក ផន ផល្លា សហការីលោក​​បានធូរស្រាលពីជំងឺច្រើន ដោយ​​​សូមអបអរសាទរ ! ក្មួយៗរស់នៅមណ្ឌលមែកឈើ ហើយ ទទឹមនឹងនេះ ខ្ញុំក៏រ៉ៃបានថវិកាជួយក្មួយៗបានចំនួន14286$ផងដែរ។ លោក បាន​បន្ថែមថា «ជំនួសមុខឲ្យក្មួយៗរស់នៅមណ្ឌលមែកឈើ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះពុកម៉ែ បងប្អូន ដែលបានចូលរួមបរិច្ចាគថវិកាជួយដល់ក្មេងៗកំព្រាដែលរស់នៅមណ្ឌលមែកឈើដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់»។...
លោក ហេង សួរ និងតំណាងក្រុមការងារបានប្រគល់ សម្ភារ: បរិក្ខាពេទ្យ គ្រឿងឧបភោគ និងថវិកាមានតម្លៃសរុប ១១១.១១១ ដុល្លារអាមេរិកប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA

លោក ហេង សួរ និងតំណាងក្រុមការងារបានប្រគល់ សម្ភារ: បរិក្ខាពេទ្យ គ្រឿងឧបភោគ និងថវិកាមានតម្លៃសរុប ១១១.១១១ ដុល្លារអាមេរិកប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន ម៉ាឡេស៊ីនៅថ្ងៃ២៧ខែមិថុនានេះរួមនិងតំណាងក្រុមការងារបានប្រគល់ សម្ភារ: បរិក្ខាពេទ្យ គ្រឿងឧបភោគ និងថវិកា ដែលមានតម្លៃសរុប ១១១.១១១ ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន ម៉ាឡេស៉ី (KOJAMA) និងសមាគមដែលជាដៃគូរមានមោទនៈភាពក្នុងការចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យ TYDA។...