ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចប្រមុខ​រដ្ឋស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារ លោក ឧកញ៉ា​ ដួង ឆាយ

សម្តេចប្រមុខ​រដ្ឋស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារ លោក ឧកញ៉ា​ ដួង ឆាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខ​រដ្ឋស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារ ឧកញ៉ា​ ដួង ឆាយ​ ។ នេះយោងតាម​ព្រះរាជក្រឹត្យចុះថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១នេះ។ សូមបញ្ជាក់ថា លោក ឧកញ៉ា ដួង ឆាយ​ រង​ការរិះ​គន់​​ពីសំណាក់អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម​​ ហ្វេសប៊ុក បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​លើ​អ្នក​ស្រី ដេត ម៉ាលីណា អតីតជាភរិយានាពេលកន្លងមក ៕...
មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជំនាញគួរណាស់ផ្តល់ព័ត៌មានដល់អ្នកកាសែត មិនគួរឲ្យយកតាមប្រព័ន្ធផ្សព្វផ្សាយឯកជននោះទេ

មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជំនាញគួរណាស់ផ្តល់ព័ត៌មានដល់អ្នកកាសែត មិនគួរឲ្យយកតាមប្រព័ន្ធផ្សព្វផ្សាយឯកជននោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកសារព័ត៌មានជើងចាស់ម្នាក់ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរិះគន់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាល ដែលខ្ជីខ្ជាក្នុងការផ្តល់ព័ត៌មានដល់មហាជន។ លោក វង្ស សុខេង ដែលគេស្គាល់ថា ជា​អ្នកកាសែតជើងចាស់មួយរូប​ និងមានបទពិសោធន៍ធ្លាប់បម្រើការឲ្យកាសែតក្នុងស្រុក និងកាសែតបទេសក្នុងអាជីពមួយនេះជាច្រើនទសវត្ស  បានសរសេរក្នុងហ្វេសប៊ុក ផ្ទាល់ខ្លួនថា មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជំនាញគួរណាស់ផ្តល់ព័ត៌មានដល់អ្នកកាសែតតាមសាច់រឿង ដែលអ្នកកាសែតបានសួរ ឬចង់បាន ហើយមិនគួរបង្វែរឲ្យចម្លងពីស្ថាប័នផ្សេងឡើយ​ ព្រោះវាស្នាដៃអ្នកផ្សេង។ លោកបានសរសេរលើកឡើងនូវសម្តីរបស់មន្ត្រីមួយចំនួន ដែលបានប្រាប់លោកឲ្យចម្លងព័ត៌មានពីស្ថាប័នឯកជននៅក្នុងស្រុក ដោយលោកបញ្ចេញឈ្មោះថា «មិនគួរណាឆ្លើយឲ្យយកតាម Fresh News ឬ BTV នោះទេ ព្រោះ [សម្រាប់សារព័ត៌មានបរទេស] គេអាចប្តឹងថា លួច បើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក...
អភិបាលខេត្តកណ្ដាល ចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ

អភិបាលខេត្តកណ្ដាល ចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កណ្ដាល៖ បន្ទាប់ពីរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩ បន្ថែមទៀត ចំនួន ៦៤ នាក់ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ ប្រជុំបន្ទាន់ ដោយមានការចូលរួមពីម្ចាស់កាស៊ីណូទាំង ៦ ក្នុងស្រុកកោះធំ និងចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ និងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនានេះ ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាសុីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។ លោកអភិបាលខេត្ត បានបន្ថែមថា ទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត ...
បានមន្រ្តីសាខា ក.ប.ប. ខេត្តសៀមរាប ដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន១តោន

បានមន្រ្តីសាខា ក.ប.ប. ខេត្តសៀមរាប ដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន១តោន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តសៀមរាប បានដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទចំនួន ១តោន នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអន្លុងពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សូមជម្រាបថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងរឹបអូសបាននាខែកុម្ភៈកន្លងមក៕  ...
សម្តេចតេជោ ហ៊ុន សែន  បានបញ្ចេញជាមតិតាមរយៈខមិន “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?” ក្រោយពីអ្នកស្រី ដេត ម៉ាលីណា បង្ហាញវីដេអូពីសកម្មភាពអតីតប្តីវាយធ្វើបាប

សម្តេចតេជោ ហ៊ុន សែន  បានបញ្ចេញជាមតិតាមរយៈខមិន “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?” ក្រោយពីអ្នកស្រី ដេត ម៉ាលីណា បង្ហាញវីដេអូពីសកម្មភាពអតីតប្តីវាយធ្វើបាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញជាមតិតាមរយៈខមិន “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?” ក្រោយអតីតភរិយា ឧកញ៉ា ដួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណា បង្ហាញវីដេអូពីសកម្មភាពអតីតប្តីខ្លួនវាយធ្វើបាប ។ តាមរយៈការឡាយរបស់អ្នកស្រី ដេត ម៉ាលីណា អតីតប្រពន្ធជាង១ម៉ោង នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានបង្ហាញវិដេអូដែលដួងឆាយវាយធ្វើបាបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃបន្តបន្ទាប់ទៀត។ក្នុងនោះបានបង្ហាញពីការវាយប្រពន្ធយ៉ាងដំណំទោះបីជាមានការហាមឃាត់ពីឪពុក-ម្តាយនិងអ្នកនៅជាមួយក៏ដោយ ក៏ដួងឆាយនៅតែរឹងទទឹងមិនស្តាប់ឡើយ គឺនៅតែបន្តវាយ ហើយនិងលឺសំឡេងកូនយំស្រែក។ សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០នេះ រឿងរ៉ាវរបស់ប្តីប្រពន្ធដួងឆាយបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយអតីតប្រពន្ធបានប្រកាសលះលែងជាមួយ ដួង ឆាយ។ ក្រោយប្រកាសលះលែងហើយ បើតាមការបង្ហាញរបស់ដួងឆាយគឺកូនទាំង៣ស្ថិតនៅក្រោមគ្រប់គ្រងរបស់ដួងឆាយ ៕ ...
អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ សរសេររៀបរាប់ ពីទង្វើរដែលលោកឧកញ៉ា ឌួង ឆាយ ធ្វើបាបមុនពេលលែងលះគ្នា 

អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ សរសេររៀបរាប់ ពីទង្វើរដែលលោកឧកញ៉ា ឌួង ឆាយ ធ្វើបាបមុនពេលលែងលះគ្នា 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ បានសម្រេច​បញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញពីទង្វើរដែលលោកឧកញ៉ា ឌួង ឆាយ ធ្វើបាប ជាច្រើនលើកច្រើនសារ នាពេលកន្លងមក ។ ខាងក្រោមនេះសំណេររៀបរាប់របស់អ្នកនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដេត មាលីណា ៖ ជាដំបូងនាងខ្ញុំ ដេត មាលីណា សូមខន្តីអភ័យទោសដល់ពុក ម៉ែ បងប្អូន ពូមីងទាំងអស់ជាមុនដែលនាងខ្ញុំ សម្រេចចិត្តមកបកស្រាយ រកយុត្តិធម៌នៅក្នុងកាលៈទេសៈដែលមិនសមស្របនៅពេលនេះ ដែលយើងទាំង​អស់គ្នា កំពុងតែចូលរួមប្រឆាំង ការពារការរាតត្បាតជំងឺ COVID-19...
សម្តេចតេជោ៖ ថ្វាយសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានព្រះរាជទាន៤០ម៉ឺនដុល្លារ សម្រាប់ទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩

សម្តេចតេជោ៖ ថ្វាយសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានព្រះរាជទាន៤០ម៉ឺនដុល្លារ សម្រាប់ទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យជាថវិកា ៤០ម៉ឺនដុល្លារ សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើយោងតាម សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា១០លានរៀលដល់ស្ត្រីជានគរបាលដែលបំបៅកូនក្នុងពេលបំពេញការងារ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា១០លានរៀលដល់ស្ត្រីជានគរបាលដែលបំបៅកូនក្នុងពេលបំពេញការងារ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ស្ទឹងត្រែង៖ ក្នុងនាមជាស្ត្រី និជាម្តាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១០លានរៀលជូនលោកស្រីអនុសេនីយ៍ទោស៊ីថុង សុខា អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរ បាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលបានបំបៅកូន ក្នុងឯកសណ្ឋាននគរបាលកំពុងបំពេញភារកិច្ចចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បាននាំយកនិងប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធ  បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលជាមាតាមួយរូបចុះបំពេញការងារស្នូលក្នុងអង្គភាពរបស់ខ្លួនផងនិងគិតគូរថែទាំកូនផង។ លោកស្រីអនុសេនីយ៍ទោស៊ីថុង សុខា  បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកា ចំនួន ១០លានរៀលតាមរយះលោកអភិបាលខ...
លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ សុំគោលការណ៍ ទៅអភិបាលខេត្តព្រៃវែង សុំបិទផ្លូវចំនួន០៤ទីតាំងដើម្បីគ្រប់គ្រង និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩

លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ សុំគោលការណ៍ ទៅអភិបាលខេត្តព្រៃវែង សុំបិទផ្លូវចំនួន០៤ទីតាំងដើម្បីគ្រប់គ្រង និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖ លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ បានស្នើសុំគោលការណ៍ ទៅអភិបាលខេត្តព្រៃវែង សុំបិទផ្លូវចំនួន០៤ទីតាំង ក្នុងស្រុកពាមរក៍ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ និងទប់ស្កាត់ការធ្វើដំណើរ ចេញចូលរបស់ប្រជាពលរដ្ឋ ។ នេះយោងតាមលិខិតចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកពាមរក៍បានបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ នៅមន្ទីរសម្រាកព្យាបាល និងសម្ភព អ៊ឹម សុភី នៅឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែងកន្លងមក។ លិខិតដដែលបានបន្តថា រដ្ឋបាលស្រុកពាមរក៍ ស្នើសុំគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខេត្តព្រៃវែង ដើម្បីបិទផ្លូវចំនួន០៤ទីតាំង មានឃុំព្រែកខ្សាយ(ខ) អ្នកលឿង ព្រែកខ្សាយ(ក) និងឃុំពាមរក៍ ក្នុងការទប់ស្កាត់ការធ្វើដំណើរ ចេញចូលរបស់ប្រជាពលរដ្ឋ ៕  ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ ឈ្មោះ បណ្តាញផ្សព្វផ្សាយ Www.Live-Daily.Com ដោយផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាព ច្របូកច្របល់ ចលាចលនៅក្នុងសង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រ ឈ្មោះ បណ្តាញផ្សព្វផ្សាយ Www.Live-Daily.Com ដោយផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាព ច្របូកច្របល់ ចលាចលនៅក្នុងសង្គម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាស សម្រេចលុបប្រកាសលេខ ២០៨ ព.ម ប្រក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក ទេព វីរៈ បើកដំណើរអាជីវកម្ម គេហទំព័រ ឈ្មោះ បណ្តាញផ្សព្វផ្សាយ www.live-daily.com ដោយម្ចាស់ អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាព ច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពាន​យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕​ សូមអានខ្លឹមសារប្រកាសដូចខាក្រោម៖  ...